ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា កំពុងជួយគាំទ្រ​ដល់​​ដំណើរ​ បដិដុល្លារនីយកម្ម​ នៃសេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា តាមរយៈការ​ចូលរួម​ឧបត្ថម្ភ​​​ក្នុង​ព្រឹត្តការណ៍អបអរ សាទរ​ខួប​ទី ៤០ នៃ​ការ​ដាក់ឲ្យ​ចរាចរណ៍ប្រាក់រៀលឡើងវិញ។

ព្រឹត្តិការណ៍នេះ​បានប្រព្រឹត្តទៅ​នៅថ្ងៃទី ២៨ កញ្ញា ដែលរៀប​ចំដោយធនាគារ​ជាតិ​នៃ​កម្ពុជា ក្រោម ​អធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា និង​មានការ​ចូលរួម​ពីតំណាង មកពីបណ្ដា​ក្រសួងនានា ស្ថាប័នហិរញ្ញវត្ថុ​​ជាតិ និងអន្តរ​ជាតិ និង​វិស័យហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​ផង ដែរ។

លោក​ស្រី ឃួន ហ្វ្រង់ដារា ប្រធាន​នាយក​យុទ្ធសាស្ត្រ​​ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា ​មានប្រសាសន៍ថា៖ “ទ្រូម៉ាន់នី គឺជាអ្នកឧបត្ថម្ភធំមួយ​ក្នុង​ចំណោម​អ្នកឧបត្ថម្ភធំនានា សម្រាប់​ពិធី​អបអរ​ នេះ ដូច្នេះ យើង​ខ្ញុំ​​មានកិត្តិយសណាស់ ដែល​ក្រុមហ៊ុន​បានចូលរួម​នៅក្នុងព្រឹត្តិការណ៍ពិសេសនេះ។ ការ​ចូលរួម​របស់យើង​ នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញពីជំនឿចិត្ត​របស់ទ្រូម៉ាន់នី មក​លើ​រូបិយប័ណ្ណ និង​សេដ្ឋកិច្ច​កម្ពុជា​”។

ធនាគារ​ជាតិ​នៃកម្ពុជា​បានដាក់​ឲ្យ​ចរាចរណ៍ឡើងវិញនូវ​ប្រាក់រៀល ក្នុង​នាមជា​រូបិយប័ណ្ណជាតិ កាលពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០។

កាលពីដើម​ឆ្នាំនេះ ទេសាភិបាល​នៃធនាគារ​ជាតិ​នៃ​កម្ពុជា ឯកឧត្តម ជា ចាន់តូ ធ្លាប់បាន​មាន​ ប្រសាសន៍ថា ទំនុក​ចិត្ត​មក​លើ​រូបិយប័ណ្ណ​ក្នុង​ស្រុក​​កំពុង​មានការ​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តម បានបន្ថែមទៀតថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើនកំពុង​យល់កាន់តែច្បាស់​ អំពី​ អត្ថ​ប្រយោជន៍​នៃ ចរាចរណ៍ប្រាក់រៀលសម្រាប់​​សេដ្ឋកិច្ច​របស់ប្រទេស។

លោក​ស្រី ដារា បានបន្ថែមថា៖ “ក្នុងនាមជា​ក្រុមហ៊ុន​បច្ចេក​វិ​ទ្យា​ហិរញ្ញវត្ថុ​ឈានមុខគេ យើង​ពិតជា​មាន មោទកភាព ដែលបានរួមចំណែក​ក្នុងការ​ជំរុញ​ការ​ប្រើប្រាស់ប្រាក់រៀល តាមរយៈការធ្វើប្រតិបត្តិការ​សាច់​ ប្រាក់តាមអនឡាញ ជាមួយនឹង​កម្មវិធីលើទូរស័ព្ទដៃ TrueMoney Wallet របស់យើង”។

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។