ក – អ្នកទទួលស្គាល់ថាក្រុមហ៊ុនទ្រូម៉ាន់នីគ្រាន់តែជាប្រព័ន្ធទូទាត់ប្រាក់សម្រាប់ប្រតិបត្តិការរវាងអ្នកនឹងពាណិជ្ជករ តែប៉ុណ្ណោះ។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះគុណភាព សុវត្ថិភាព ឬការដឹកជញ្ជូនទំនិញ ឬសេវាកម្មណាមួយ ដែលបានទិញនោះទេ។ ប្រសិនបើអ្នកមានសំណួរ ឬចម្ងល់អំពីទំនិញរបស់អ្នក សូមទាក់ទងពាណិជ្ជករ ដោយ ផ្ទាល់។

ខ – នៅពេលអ្នកភ្ជាប់គណនីធនាគារ ឬ វ៉ាឡេតរបស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេត អ្នកកំពុងផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី តាមប្រតិបត្តិការអេឡិចត្រូនិច៖ 

     (1) ប្រតិបត្តិការកាត់សមតុល្យទឹកប្រាក់ក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដើម្បីទូទាត់ថ្លៃទិញទំនិញ និង/ឬសេវាកម្ម របស់ អ្នកទៅអោយពាណិជ្ជករ និង

     (2)ផ្តើមប្រតិបត្តិការណាមួយដូចជា៖ ប្រតិបត្តិការបង្វិលសង ប្រតិបត្តិការកែតម្រូវ ឬ ប្រតិបត្តិការផ្សេងទៀត តាមដែលអាចអនុវត្តបាន។

គ- អ្នកយល់ព្រម និងទទួលស្គាល់ថា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់សេវាកម្ម នៅពេលដែលអ្នក ភ្ជាប់គណនី ធនាគារ ឬ វ៉ាឡេតជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ទ្រូម៉ាន់នី អាចចូលប្រើព័ត៌មានគណនីធនាគារ ឬ វ៉ាឡេតរបស់ អ្នក ហើយបង្ហាញព័ត៌មានបែបនេះនៅលើកម្មវិធីទូរស័ព្ទ ឬបណ្តាញផ្សេងទៀតដូចដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី ។ 

ឃ – ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់ចំនួនគណនីធនាគារ ឬ វ៉ាឡេត ដែលអ្នកអាចភ្ជាប់គណនីធនាគារ ឬ វ៉ាឡេត របស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

ង – អ្នកយល់ព្រមថាប្រតិបត្តិការទាំងអស់ដែលអ្នកផ្តល់សិទ្ធិ គឺ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំង អស់។ អ្នកយល់ថាការផ្តល់សិទ្ធិនេះនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពរហូតទាល់តែអ្នកបានផ្ដាច់ ឬ បិទ តំណភ្ជាប់ តាមរយៈកម្មវិធី ទ្រូម៉ាន់នី ឬ កម្មវិធី គណនីធនាគារ ឬ វ៉ាឡេត។