១. អត្ថន័យនៃពាក្យនៅក្នុងលក្ខខណ្ឌ

“ធនាគារ”​ មានន័យថា ធនាគារ​ ឬ ស្ថាប័នហិរញ្ញវត្ថុដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដើម្បីធើ្វ ប្រតិបត្តិការអាជីវកម្មធនាគារនៅកម្ពុជា និង ដែលបានតែងតាំង TRUEMONEY ជាភា្នក់ងាររបស់ខ្លួន ដើម្បីធើ្វសកម្មភាព ជាក់លាក់មួយចំនួន (ដែលរួមមានសេវាកម្មទូទាត់ប្រាក់របស់ TRUEMONEY) ក្នុងនាមធនាគារ។

“គណនីធនាគារ” មានន័យថាជាគណនីមួយរបស់ធនាគារមួយក្នុងឈ្មោះរបស់ TRUEMONEY

“កាត” មានន័យថា​កាតដែលចេញតាមការសម្រេចចិត្តរបស់ TRUEMONEY ជូនដល់លោកអ្នកដែលអាចប្រើបានសម្រាប់ ដកប្រាក់ពីម៉ាស៊ីន ATM ដែលបានទទួលការអនុញ្ញាតពី TRUEMONEY នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

“​ស្នាមម្រាមដៃ”   មានន័យថាលេខសម្គាល់សម្ងាត់ដែលលោកអ្នកប្រើជាមួយកាតដើម្បីបើកចូល និងធើ្វប្រតិបត្តិការក្នុងគណនី TRUEMONEY របស់លោកអ្នក។ កាតនេះនឹងត្រូវចេញឲ្យអ្នក​ ដោយ TRUEMONEY កម្ពុជា។

ប្រាក់តម្កល់”​ មានន័យថា សាច់ប្រាក់ស្ថិតនៅក្រោម លក្ខខណ្ឌនេះដែលលោកអ្នកបានផ្តល់ការអនុញ្ញាតឲ្យ TRUEMONEY ក្នុងការតម្កល់នៅក្នុងគណនីធនាគារមួយ។

“គណនី TRUEMONEYមានន័យថា សមតុល្យនៃសាច់ប្រាក់របស់លោកអ្នកដែលមានហើយបានកត់ត្រាទុកនៅក្នុងប្រព័ន្ធរបស់ TRUEMONEY កម្ពុជា។

“ការខាតបង់”  ទទួលរងដោយបុគ្គលម្នាក់ មានន័យថា ការតវ៉ា ការទាមទារ ពាក្យបណ្តឹង ឬ នីតិវិធីណាមួយ ដែលធ្វើឡើងប្រឆាំងទៅនឹងបុគ្គលនោះ និង ការខាតបង់ ការចំណាយ ការទទួលខុសត្រូវណាមួយដែលបាន ទទួលរង ឬ ធើ្វឡើងដោយបុគ្គលនោះ។ 

“កញ្ចប់ភ្ជាប់សេវាកម្ម” មានន័យថា កាត សេចក្កីណែនាំសម្រាប់អ្នកប្រើប្រាស់សេវារបស់ TRUEMONEY និង ឯកសារបោះពុម្ពផេ្សងៗទៀតដែលបានផ្តល់ជូនលោកអ្នក ក្នុងពេលបើកគណនី TRUEMONEY ជាលើកដំបូង។

TRUEMONEY ”  “ពួកយើង” និង “យើង” មានន័យថា ៖ ទ្រូម៉ាន់នី (ខេមបូឌា) លីមីតធីត TRUE MONEY (CAMBODIA) Limited

“លេខគណនី TRUEMONEY មានន័យថា​ លេខប្រាំបីខ្ទង់ដែលចេញដោយ TRUEMONEY ជូនដល់លោកអ្នកដែលជួយឲ្យ TRUEMONEY អាចកំណត់អត្តសញ្ញាណលោកអ្នកបាននៅពេលបើកចូលគណនី TRUEMONEY តាមរយៈទូរស័ព្ទ ឬ ម៉ាស៊ីន “POS”

ភា្នក់ងារ​ ទ្រូម៉ាន់នី មានន័យថា ជាអ្នកលក់រាយ ឬ បុគ្គលដទៃទៀតដែលបានតែងតាំងដោយ TRUEMONEY កម្ពុជា ក្រោមកិច្ចព្រមព្រៀងមួយដើម្បីជួយសម្រួលទៅលើសេវាទូទាត់ប្រាក់របស់ TRUEMONEY។ 

“លោកអ្នក”​ និង “​របស់លោកអ្នក”​ មានន័យថា ជាអតិថិជនដែលប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY

២. អ្វីទៅជាសេវាទូទាត់ប្រាក់របស់ TRUEMONEY?

សេវាទូទាត់ប្រាក់របស់ TRUEMONEY គឺជាសេវាទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និង ម៉ាស៊ីន POS ផ្តល់ជូនដោយ TRUEMONEY ដែលអនុញ្ញាតឲ្យ លោកអ្នកធ្វើប្រតិបត្តិការផ្ញើប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឆែកសមតុល្យគណនី និង ​ព័ត៌មាន ឬ ប្រតិបត្តិការផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា (“សេវាទូទាត់ប្រាក់របស់ TRUEMONEY”) ។ ដោយការប្រើប្រាស់សេវាទាំងនេះ លោកអ្នកបានផ្តល់ការអនុញ្ញាតឲ្យ TRUEMONEY តម្កល់សាច់ប្រាក់របស់លោកអ្នក នៅក្នុងគណនីធនាគារមួយ (ប្រាក់សមតុល្យនៃសាច់ប្រាក់នោះត្រូវបានបង្ហាញឡើងនៅលើគណនី TRUEMONEY របស់លោកអ្នក)។

៣. តើលក្ខខណ្ឌទាំងនេះត្រូវអនុវត្តយ៉ាងដូចម្តេច?

លក្ខខណ្ឌទាំងនេះគ្រប់គ្រងប្រតិបត្តិការនៃសេវាទូទាត់ប្រាក់របស់ TRUEMONEY។ វាមានសារៈសំខាន់ណាស់ ដែលថា លោកអ្នកបានអាន និងយល់នូវ លក្ខខណ្ឌទាំងនេះ។ សូមទាក់ទងមក TRUEMONEY ​ប្រសិនបើលោក​ អ្នកមិនយល់ ឬក៏ មិនច្បាស់ពីចំណុចណាមួយនៃលក្ខខណ្ឌទាំងនេះ។

៤.តើនៅពេលណាដែលលក្ខខណ្ឌទាំងនេះចាប់មានប្រសិទ្ធភាព?

នៅពេលដែលលោកអ្នកបើកចូលគណនី TRUEMONEY ជាលើកដំបូង លោកអ្នកនឹងត្រូវបានតម្រូវឲ្យទទួលយក​លក្ខខណ្ឌទាំងនេះ ក្រោយពីពេលបានទទួលយក ហើយ​លក្ខខណ្ឌទាំងនេះនឹងមានអានុភាពអនុវត្តតាមផ្លូវច្បាប់ រវាងលោកអ្នកនិងពួកយើង។

៥. ការមានសិទ្ធិដើម្បីទទួលបានសេវាទូទាត់ប្រាក់របស់ TRUEMONEY

លោកអ្នកអាចប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY បានប្រសិនបើ ៖

ក-​ លោកអ្នកជា៖

1- បុគ្គលដែលមានអាយុចាប់ពី 18 ឆ្នាំឡើង ឬ

2-  ជាបុគ្គលដែលមានអាយុក្រោម 18 ឆ្នាំ និងបានផ្តល់ជូនដល់ TRUEMONEY នូវភស្តុតាងដែល បញ្ជាក់ ពីការព្រមព្រៀងរបស់អាណាព្យាបាលស្របច្បាប់របស់លោកអ្នកក្នុងការអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY

ខ- លោកអ្នកបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់តាមការផ្ទៀងផ្ទាត់និងការកំណត់អត្តសញ្ញាណអតិថិជន របស់ TRUEMONEY និង 

គ- លោកអ្នកមានសេវាទូរស័ព្ទចល័តមួយ និង ម៉ាស៊ីន POS ដែលមានល័ក្ខខ័ណ្ឌគ្រប់គ្រាន់តាមការតម្រូវដែលបានកំណត់ដោយ TRUEMONEY ពីពេលមួយទៅពេលមួយ។ សូមបញ្ជាក់ថា មិនមែនគ្រប់ទូរស័ព្ទចល័តសុទ្ធតែអាចប្រើ​​ប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY បាននោះទេ។ យើងនឹងមិនទទួលខុសត្រូវ ឬទទួលសងចំពោះ អលទ្ធភាពនៃទូរស័ព្ទរបស់លោកអ្នកក្នុងការបើកចូល​ និង ​ប្រើប្រាស់សេវាទូទាត់ប្រាក់របស់TRUEMONEY  ឬ ការខាតបង់ ឬ ការខូចខាតចំពោះទូរស័ព្ទចល័តរបស់លោកអ្នកដែលបណ្តាលមកពីការបើកចូល ឬប្រើប្រាស់ ឬក៏ ការប៉ុនប៉ងបើកចូល ឬ ប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY នោះឡើយ។

៦. សិទិ្ធអំណាច

លោកអ្នកបានទទួលស្គាល់ និង​យល់ព្រមថាការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY ជាមួយនឹងលេខគណនី TRUEMONEY និង ស្នាមម្រាមដៃ របស់លោកអ្នក ដូចករណីដែលផ្អែកទៅលើប្រតិបត្តិការណា មួយផ្តល់នូវសិទិ្ធអំណាចគ្រប់គ្រាន់សម្រាប់យើងក្នុងការធើ្វប្រតិបត្តិការនៅលើគណនី TRUEMONEY របស់លោកអ្នក។ យើងអាចធ្វើសកម្មភាពក្នុងការប្រើប្រាស់សិទិ្ធអំណាចនេះ ហើយនឹងមិនទទួលខុសត្រូវសម្រាប់ការខាតបង់ណា មួយដែលបង្កដោយលោកអ្នក ដែលបណ្តាលមកពីការធើ្វសកម្មភាពទាំងនេះហើយនឹងមិនតម្រូវឲ្យយើងធ្វើការសាកសួរបនែ្ថមទេ។

៧. ថ្លៃឈ្នួលសេវា

TRUEMONEY នឹងយកថ្លៃឈ្នួលសេវា ព្រមទាំងធើ្វការគិតថ្លៃសម្រាប់ការប្រើប្រាស់សេវាទូទាត់ប្រាក់ TRUEMONEY របស់លោកអ្នក ហើយ ភ្នាក់ងារទ្រូម៉ាន់នី របស់ TRUEMONEY អាចនឹងយកថ្លៃឈ្នួល និងធើ្វការគិតថ្លៃទាក់ទងទៅនឹងសេវាទូទាត់ប្រាក់របស់ TRUEMONEY ដែលពួកគេបានសម្រួលជូនលោកអ្នក។ ព័ត៌មានលម្អិតស្តីពីថ្លៃឈ្នួលសេវាទាំងនេះនឹងត្រូវបានផ្តល់ជូនទៅលោកអ្នកតាមរយៈការចុះឈ្មោះ និង ឯកសារដែលមាននៅ ភ្នាក់ងារទ្រូម៉ាន់នី របស់ TRUEMONEY ថ្លៃឈ្នួលសេវាទាំងនេះនឹងអាចរាប់បញ្ចូលទាំងពន្ធ និងការយកថ្លៃ    ផ្សេងៗដែលរដ្ឋាភិបាលបានអនុវត្ត។ 

លោកអ្នកយល់ព្រមបង់ថ្លៃឈ្នួលសេវាទាំងនេះ និងយល់ព្រមថា TRUEMONEY អាចកាត់ថ្លៃឈ្នួលសេវាទាំងនេះដោយ ផ្ទាល់ពីប្រាក់តម្កល់។

៨. ការប្រាក់   

មិនមានការប្រាក់ណាមួយត្រូវបានផ្តល់ជូនលោកអ្នកលើប្រាក់តម្កល់ទេ។

៩. ប្រតិបត្តិការ និងការពណ៌នាពីសេវាទូទាត់ប្រាក់របស់  TRUEMONEY

៩.១ ការដក/ការផ្ញើ/ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ

ក្នុងករណីដែលលោកអ្នកមានសាច់ប្រាក់គ្រប់គ្រាន់តាមការកត់ត្រាទុកនៅក្នុងគណនី TRUEMONEY

       ក-​ ការដកប្រាក់៖ លោកអ្នកអាចដកសាច់ប្រាក់ដោយ៖

1-​ ប្រើលេខគណនី TRUEMONEY និង ស្នាមម្រាមដៃរបស់លោកអ្នកនៅតាមភ្នាក់ងារទ្រូម៉ាន់នី ដែលបានទទួលការអនុញ្ញាតពី TRUEMONEY

2-​ ដោយប្រើកាត ឬ លេខកូដសម្ងាត់របស់លោកអ្នក (ប្រសិនបើកាតនោះត្រូវបានចេញជូនលោកអ្នកដោយ TRUEMONEY) នៅតាមម៉ាស៊ីន ATM ទាំងឡាយនៅប្រទេសកម្ពុជាដែលទទួលបាន ការអនុញ្ញាតពី TRUEMONEY

      ខ- ការផ្ញើប្រាក់៖ លោកអ្នកអាចផ្ញើសាច់ប្រាក់ដោយប្រើម៉ាស៊ីន POS របស់ភ្នាក់ងារទ្រូម៉ាន់នី ជាមួយនឹងលេខគណនី TRUEMONEY និង ស្នាមម្រាមដៃរបស់លោកអ្នក៖

1-​ ទៅកាន់អ្នកលក់រាយរបស់ TRUEMONEY ដែលបានចុះបញ្ជីរួចហើយ

2- ទៅកាន់ម្ចាស់វិក្កយបត្ររបស់ TRUEMONEY ដែលបានចុះបញ្ជីរួចហើយ

3- ទៅកាន់អតិថិជនដែលប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY ដទៃទៀត និង

4- ទៅកាន់បុគ្គលដែលមិនមែនជាអតិថិជនប្រើបា្រស់សេវាទូទាត់ប្រាក់របស់ TRUEMONEY និង

     គ- ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ៖ លោកអ្នកអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទណាដែលបានចុះបញ្ជីជាមួយ TRUEMONEY ដោយប្រើទូរស័ព្ទរបស់លោកអ្នកជាមួយនឹងលេខគណនី TRUEMONEY និង ស្នាមម្រាមដៃ របស់លោកអ្នក។ ​លក្ខខណ្ឌសម្រាប់ការបញ្ចូលទឹកប្រាក់ទូរស័ព្ទនេះ នឹងប្រព្រឹត្តទៅតាមការព្រមព្រៀងរវាង លោកអ្នក និងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដែលលោកអ្នកជ្រើសរើសនោះ។

៩.២ ការដាក់ប្រាក់

លោកអ្នកអាចផ្តល់សេចក្តីណែនាំដល់ TRUEMONEY ឲ្យប្រមូលផ្តុំសាច់ប្រាក់បន្ថែម និង តម្កល់សាច់ប្រាក់ទាំងនោះនៅក្នុងគណនីធនាគារមួយ៖

ក- ដោយចាត់ចែងឲ្យមានការបង់នូវប្រាក់ខែរបស់លោកអ្នក TRUEMONEY ឬក៏ ចំណូលផ្សេងទៀតដែលបានមកពីនិយោជករបស់លោកអ្នកឲ្យចូលទៅក្នុងគណនី TRUEMONEY របស់លោកអ្នកដោយស្វ័យប្រវិត្តប្រសិនបើនិយោជកនោះបានចុះកិច្ចព្រមព្រៀងជាមួយ TRUEMONEY

ខ-​ នៅតាមកន្លែង ភ្នាក់ងារទ្រូម៉ាន់នីរបស់ TRUEMONEY

៩.៣ ព័ត៌មានអំពីសាច់ប្រាក់របស់លោកអ្នក

លោកអ្នកអាច៖

ក- ឆែកមើលសមតុល្យទឹកប្រាក់បច្ចុប្បន្ននៃសាច់ប្រាក់របស់លោកអ្នកដែលបានកត់ត្រាទុកក្នុងគណនី TRUEMONEY របស់លោកអ្នកដោយប្រើប្រាស់នូវ៖

កាត ជាមួយនឹងលេខកូដសម្ងាត់របស់លោកអ្នក (ប្រសិនបើកាតនោះត្រូវបានចេញជូន លោកអ្នក ដោយ TRUEMONEY)​ នៅតាមម៉ាស៊ីន ATM ទាំងឡាយនៅប្រទេសកម្ពុជាដែលទទួលបានការអនុញ្ញាតពីTRUEMONEY

គ-​ ពិនិត្យមើលរបាយការណ៍ខ្លីៗនៃប្រតិបត្តិការប្រាំ (៥) ចុងក្រោយរបស់លោកអ្នកដោយប្រើប្រាស់ ម៉ាស៊ីន POS  ឬ ទូរស័ព្ទ របស់លោកអ្នកជាមួយគ្នានឹងលេខគណនី TRUEMONEY និង ស្នាមម្រាមរបស់លោកអ្នក។ លោកអ្នកក៏អាចទំនាក់ទំនងមក ផ្នែកបំរើសេវាកម្មអតិថិជនរបស់ TRUEMONEY (023 999 639) ដើម្បីទទួលព័ត៌មានអំពីសាច់ប្រាក់របស់លោកអ្នកដោយផ្ទាល់មាត់ និង​ជាលាយលក្ខណ៍អក្សរ។ ប្រាក់សមតុល្យដែលបានកត់ត្រាទុកនៅក្នុងគណនី TRUEMONEY របស់លោកអ្នក គឺជាប្រាក់សមតុល្យបច្ចុប្បន្នក្នុងពេលដែលលោកអ្នកធើ្វការសាកសួរព័ត៌មាន។ ទោះជាយ៉ាងណាក៏ ដោយវាក៏អាចមានករណីមួយចំនួនដែរ ជាឧទាហរណ៍ ការរអាក់រអួលរបស់ប្រព័ន្ធនិងការលំបាកផ្នែកបចេ្ចកទេស ដែលមានន័យថាព័ត៌មានពីប្រាក់សមតុល្យគណនី TRUEMONEY របស់លោកអ្នកមិនត្រូវបានរាយការណ៍ផ្អែកតាមពេលវេលាជាក់ស្តែង។

១០. ដំណើរការនៃសេចក្តីណែនាំ និងការកំណត់ 

TRUEMONEY មិនជាប់កាតព្វកិច្ចក្នុងការទទួលយកសេចក្តីណែនាំណាមួយ (រួមទាំងសេចក្តីណែនាំណាមួយដែលទាក់ទងនឹងការផ្ញើប្រាក់ ការដកប្រាក់ ឬ ប្រតិបត្តិដែលទាក់ទងនឹងគណនី TRUEMONEY របស់លោកអ្នក) ហើយតាមការសម្រចរបស់ខ្លួន TRUEMONEY អាចទទួលយក ឬ ប្រតិបត្តិតាម (ឬបដិសេធមិនទទួលយក ឬមិនប្រព្រឹត្តតាម) សេចក្តីណែនាំទាំងនោះ។ TRUEMONEY មិនមានកាតព្វកិច្ចហើយក៏មិនចាំបាច់ធើ្វការឆែកព័ត៌មានលម្អិតដែលលោកអ្នក ផ្តល់ជូនដល់ និង/ ឬទទួលបានដោយ TRUEMONEY ហើយ TRUEMONEY ក៏នឹងមិនទទួលសងដល់លោកអ្នក ចំពោះ​ការខាតបង់ ណាមួយដែលទទួលរងដោយលោកអ្នកដោយសារតែភាពមិនត្រឹមត្រូវនៃ   សេចក្តីណែនាំបែបនោះដែរ។

TRUEMONEY រក្សាសិទ្ធក្នុងការទូទាត់ក្នុងលំដាប់លំដោយណាមួយដែល TRUEMONEY បានជ្រើសរើស។ កាលណាប្រតិបត្តិការ ដែលត្រូវទូទាត់នោះលើសប្រាក់សមតុល្យដែលបានកត់ត្រាទុកនៅក្នុងគណនី​ TRUEMONEY របស់លោកអ្នកសេចក្តីណែនាំនោះនឹងមិនត្រូវបានប្រតិបត្តិតាមដោយ TRUEMONEY ឡើយ។ TRUEMONEY នឹងមិនបង់ជូនមួយផ្នែកណាមួយនៃការទូទាត់នោះទេ។

ជាទូទៅរាល់ប្រតិបត្តិការដែលមានតម្លៃជាសាច់ប្រាក់ និងដែលបានធ្វើឡើងតាមរយៈសេវាទូទាត់ប្រាក់របស់ TRUEMONEY ទាំងអស់ (ឧទាហរណ៍ ការដកប្រាក់ ការដាក់ប្រាក់ ឬ ផ្ញើប្រាក់) នឹងត្រូវបានដំណើរការភ្លាមៗ ហើយនឹង ត្រូវបានចេញជូនជាវិក្កយបត្រអេឡិចត្រូនិកដោយ TRUEMONEY តាមរយៈសារជាអក្សរ (SMS) ។ ទោះជាយ៉ាងណាក៏ ដោយដូចដែលបានចែងនៅក្នុង ខ​ ៩.៣ វាអាចមានករណីមួយចំនួនដែរ ដែលព័ត៌មានសមតុល្យនៃគណនី របស់ លោកអ្នកមិនត្រូវបានរាយការណ៍ និង​/ឬវិក្កយបត្រអាចនឹងមិនត្រូវបានចេញជូនលោកអ្នកតាមរយៈសារជាអក្សរ (SMS) ទៅតាមពេលវេលាជាក់ស្តែង។

ប្រសិនបើលោកអ្នកធើ្វប្រតិបត្តិការមួយនៅតាមភា្នក់ងារទ្រូម៉ាន់នី លោកអ្នកក៏មានសិទិ្ធស្នើសុំ​ ភា្នក់ងារទ្រូម៉ាន់នី ឲ្យចេញវិក្កយបត្រជាលាយលក្ខណ៍អក្សរដែរ។ នេះគឺជាការទទួលខុសត្រូវរបស់លោកអ្នកក្នុង ការរក្សាទុកវិក្កយបត្រនៃប្រតិបត្តិការនេះ រួមទាំងព័ត៌មានលម្អិតដទៃទៀតសម្រាប់ទុកប្រើជាការយោងណាមួយ នៅពេល    អនាគត។ TRUEMONEY ដាក់កម្រិតផងដែរចំពោះចំនួននៃសាច់ប្រាក់ដែលយកមកប្រើសម្រាប់ប្រតិបត្តិការមួយ ចំនួនដែលធើ្វឡើងតាមរយៈសេវាទូទាត់ប្រាក់របស់ TRUEMONEY  ហើយការដាក់កម្រិតទៅលើចំនួនសរុបនៃសាច់ប្រាក់ដែលអាច នឹងដាក់តម្កល់ដោយលោកអ្នកសម្រាប់រយៈពេលជាក់លាក់ណាមួយ។ ព័ត៌មានលម្អិតស្តីពីការកម្រិតទាំងនេះនឹង ត្រូវបានបញ្ជាក់នៅក្នុងប្រអប់ភ្ជាប់សេវាកម្មហើយអាចនឹងត្រូវបានកែប្រែពីពេលមួយទៅពេលមួយដោយ TRUEMONEY

១១. ទំនាក់ទំនងរបស់លោកអ្នកជាមួយធនាគារ

ប្រាក់តម្កល់នឹងត្រូវបានតម្កល់ដោយ TRUEMONEY នៅក្នុងគណនីធនាគារមួយ។ ធនាគារនោះនឹងទទួលស្គាល់លោក អ្នកជាអតិថិជនរបស់ធនាគារដោយការដាក់ប្រាក់តម្កល់នៅធនាគារដែលស្មើនឹងប្រាក់សមតុល្យនៃគណនី TRUEMONEY របស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកមិនមានផលប្រយោជន៏ស្របច្បាប់ និង ផលកម្រៃនៅក្នុង​គណនីធនាគារនោះទេ ហើយមានតែ TRUEMONEY ទេដែលអាចចេញសេចក្កីណែនាំបញ្ជាទៅធនាគារទាក់ទងនឹង គណនីនោះ ដោយរួមបញ្ចូលទាំងការផ្ញើប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ ព័ត៌មានអំពីសមតុល្យគណនី និង ព័ត៌មានផេ្សងៗទៀត និងប្រតិបត្តិការនៅលើគណនីធនាគារនោះ។ ប្រសិនបើ TRUEMONEY ក្លាយទៅជាអសាធនភាព (ត្រូវបិទទ្វារដោយសារអស់ដើមទុន)​ ធនាគារនឹងធានា​ ព្រមទាំងធើ្វការបង់ជូនលោកអ្នកនូវប្រាក់សមតុល្យនៃ គណនីរបស់លោកអ្នក​ ដែលមិនបានសងគ្រប់គ្រាន់ក្នុងនីតិវិធីជម្រះបញ្ជីនោះ។

១២. ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់

TRUEMONEY នឹងប្រមូលផ្តុំព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សេចក្តីណែនាំរបស់លោកអ្នក និងព័ត៌មានលម្អិតស្តីពី ប្រតិបត្តិការនៅក្នុងគណនី TRUEMONEY (ជាសរុបហៅថា “​ព័ត៌មាន”) ដើម្បីឲ្យ TRUEMONEY ផ្តល់នូវសេវាទូទាត់ប្រាក់របស់ TRUEMONEY ផ្តល់នូវសេវាទូទាត់ប្រាក់របស់ TRUEMONEY ទៅកាន់លោកអ្នក។ ដោយគ្មានព័ត៌មានទាំងនេះទេ TRUEMONEY នឹងមិនអាចផ្តល់ជូនលោកអ្នកនូវសេវាបង់ប្រាក់បែបនេះបានឡើយ។

ដោយបានប្រើប្រាស់នូវសេវាទូទាត់ប្រាក់របស់ TRUEMONEY លោកអ្នកយល់ព្រមថា TRUEMONEY អាចប្រើ និង​បើចំហព័ត៌មាន របស់លោកអ្នកទៅកាន់៖

ក-​ អ្នកផ្តល់សេវាណាមួយដែល TRUEMONEY បានទាក់ទងដើម្បីដើរតូនាទី ឬក៏ជួយសកម្មភាពរបស់ខ្លួន

ខ- ភ្នាក់ងាររបស់ TRUEMONEY អ្នកជាប់កិច្ចសន្យា ទីប្រឹក្សា និងបុគ្គលដទៃទៀតរបស់ TRUEMONEY ដែលត្រូវបានអនុញ្ញត ឬតម្រូវដោយច្បាប់ឲ្យ TRUEMONEY បើកចំហព័ត៌មានទាំងនោះដល់ពួកគេ។

គ- ក្រុមហ៊ុនមេ និង​បុត្រសម្ព័ន្ធទាំងឡាយរបស់ TRUEMONEY ដែលយកទៅប្រើក្នុងប្រតិបត្តិការ និង​រដ្ឋបាលផៃ្ទ ក្នុង​ ឬក៏អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត

ឃ- ធនាគារ ដើម្បីជួយឲធនាគាររក្សាទុកសាច់ប្រាក់របស់លោកអ្នក និងធ្វើប្រតិបត្តិការធនាគាររបស់ ពួកគេ

ង- ក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធទាំងឡាយរបស់ធនាគារសម្រាប់គោលបំណងប្រតិបត្តិការ និង​រដ្ឋបាល ផ្ទៃក្នុង ឬក៏ទៅដល់អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

លោកអ្នកផ្តល់ការអនុញ្ញាតដល់មនុស្សទាំងនេះក្នុងការទទួលព័ត៌មានរបស់លោកអ្នកបានដូចដែលបានអនុញ្ញាតខាងលើ។ TRUEMONEY និងធនាគារអាចប្រើព័ត៌មានរបស់លោកអ្នកផងដែរ ដើម្បីជាជំនួយក្នងការធើ្វផែនការ ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងបង្ហាញផលិតផល និងសេវារបស់ខ្លួន។

១៣. ការប្រឆាំងនឹងការសម្អាតលុយ និង​ការដាក់ទណ្ឌកម្ម

លោកអ្នកយល់ព្រមថា TRUEMONEY អាចពន្យារពេលរាំងខ្ទប់ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួដោយមិនបងើ្កត ឲ្យមានជាការទទួលខុសត្រូវណាមួយប្រសិនបើ TRUEMONEY មានការសង្ស័យថា៖

ក- ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃ ណាមួយនោះ ឬ

ខ- ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្រប ច្បាប់ ឬក៏ប្រតិបត្តិការនោះអនុវត្តឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។

លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅ TRUEMONEY តាមការទាមទារដ៏សមហេតុសមផលរបស់ TRUEMONEY ដើម្បី គ្រប់គ្រងការសម្អាតលុយ ឬ ហានិភ័យ ហិរញ្ញប្បទានភេរវកម្ម​ ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុង ប្រទេសកម្ពុជា ឬប្រទេសដទៃណាមួយទៀត ហើយលោកអ្នកយល់ព្រមថា TRUEMONEY នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ​ និង គណនី TRUEMONEY របស់លោកអ្នកដល់ធនាគារដែលសាច់ប្រាក់របស់លោកអ្នកត្រូវ បានដាក់តម្កល់ ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល ឬ តុលាការ កាលណាតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ នៅទីណាផេ្សងទៀត។

លោកអ្នកបានប្រកាស និងទទួលស្គាល់ចំពោះ TRUEMONEY ថាការទទួលប្រាក់ពី TRUEMONEY និង ឬ ការបង់ទូទាត់ប្រាក់ពី TRUEMONEY តាមសេចក្តីណែនាំរបស់លោកអ្នក នឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេស  កម្ពុជា ឬ ប្រទេសដទៃទៀតណាមួយឡើយ។

១៤. សុវត្ថិភាព

១៤.១ ការលុបចោលនៃកាត ឬ ការចូលតាមប្រព័ន្ធអេឡិចត្រូនិក

ប្រសិនបើលោកអ្នកត្រូវបានចេញជូនជាកាតមួយដោយ TRUEMONEY នោះ TRUEMONEY អាចនឹងលុបចោល ឬកម្រិតកាត  ឬ ការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នកតាមរយៈម៉ាស៊ីន ATM ដែលបានទទួលការអនុញ្ញាត ដោយពុំមានការជូនដំណឹងជាមុន និងដោយមិនទទួលសងអ្វីទាំងអស់ប្រសិនបើ៖

ក- TRUEMONEY សង្ស័យថាការប្រើប្រាស់កាត ឬ ការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់ លោកអ្នក អាចបង្កឲ្យមានការខាតបង់ដល់លោកអ្នក ឬ ដល់ TRUEMONEY

ខ- TRUEMONEY សង្ស័យលោកអ្នកពីការឆបោក ឬពីការប្រកាន់ឥរិយាបថមិនត្រឹមត្រូវណាមួយ

គ- គណនី TRUEMONEY របស់លោកអ្នកដែលអាចបើមើលបានដោយកាតត្រូវបានបិទ

ឃ- ការដំណើរការមិនល្អនៃឧបករណ៍ ឬ ប្រព័ន្ធរបស់ TRUEMONEY ឬក៏អ្វីផ្សេងទៀតដែលធើ្វឲ្យមិនអាចប្រើប្រាស់បាន

ង-​ TRUEMONEY ជឿជាក់ថាសុវត្ថិភាពនៃការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់លោកអ្នក ឬ ឧបករណ៍ និង ប្រព័ន្ធរបស់ TRUEMONEY អាចនឹងត្រូវបានបាត់បង់សុវត្ថិភាព ឬ

ច-​ TRUEMONEY ត្រូវបានតម្រូវឲ្យធើ្វដូចនោះទៅតាមច្បាប់។

១៤.២ សុវត្ថិភាពនៃលេខគណនី TRUEMONEY

លោកអ្នកត្រូវរក្សាទុកលេខគណនី TRUEMONEY របស់លោកអ្នកឲ្យបានសម្ងាត់ និង សុវត្ថិភាព។ ប្រសិនបើលោកអ្នកត្រូវបានចេញជាកាតជូនដោយ TRUEMONEY លោកអ្នកក៏ត្រូវរក្សាទុកនូវកាតរបស់លោកអ្នកឲ្យបាន សម្ងាត់ និង សុវត្ថិភាព។ លោកអ្នកនឹងទទួលរ៉ាប់រងនូវរាល់ការខូចខាតទាំងអស់ដែលបានទទួលរងដោយ លោកអ្នកដែលបណ្តាលមកពីការមិនបានធើ្វដូច្នោះ។

លោកអ្នកត្រូវ៖

ក- ប្រសិនបើកាតរបស់លោកអ្នកបាត់ ឬ បែកបាក់ លោកអ្នកត្រូវស្នើសុំកាតថ្មីពី ភ្នាក់ងារទ្រូម៉ាន់នី ឬ ក្រុមហ៊ុនទ្រូម៉ាននី

ខ- មិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើលេខគណនី TRUEMONEY ឬកាត និងលេខកូដសម្ងាត់របស់លោកអ្នក

គ-​ មិនអនុញ្ញាតឲអ្នកដទៃមើលឃើញលោកអ្នកបញ្ចូលលេខកូដសម្ងាត់ និង លេខគណនី TRUEMONEY របស់លោកអ្នក

១៥. ការទទួលខុសត្រូវ

លោកអ្នកគឺទទួលខុសត្រូវគ្រប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងនៅពេលដែលលោកអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY លើកលែងតែក្នុងករណីដែលមានការបោកបញ្ឆោត ឬការធ្វេសប្រហែសដោយ TRUEMONEY និយោជិត TRUEMONEY ភ្នាក់ងាររបស់ TRUEMONEY ឬ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយ TRUEMONEY១៦. ភាពប្រែប្រួល/ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់ TRUEMONEY (023 999 639) ប្រសិនបើលោកអ្នកជឿជាក់ ថា ភាពប្រែប្រួល ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬ ប្រសិនបើលោកអ្នកមានសំណួរ ឬ ការប្តឹងតវ៉ាណាមួយនោះ។

ដើម្បីជួយ TRUEMONEY ក្នុងការស៊ើបអង្កេតលោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

ក- ឈ្មោះ និងលេខគណនី TRUEMONEY របស់លោកអ្នក

ខ-​ ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលពាក់ព័ន្ធនេះ​ និង

គ-​ ចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលសង្ស័យថាមានភាពមិនប្រក្រតី ឬក៏ដែលស្ថិតក្នុងការតវ៉ា។ TRUEMONEY នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នកប្រសិនបើលោកអ្នកមិនស្នើឲ្យ TRUEMONEY ពិចារណាដោះស្រាយបញ្ហានោះនៅក្នុងរយៈពេល 30 ថ្ងៃ។

១៧. ការជូនដំណឹង និងការផ្លាស់ប្តូរទៅលើការយកថ្លៃឈ្នួលសេវា  និិងលក្ខខណ្ឌ

TRUEMONEY អាចផ្លាស់ប្តូរ លក្ខខណ្ឌទាំងនេះ និង ការយកថ្លៃឈ្នួលសេវានៅពេលណាមួយក៏បាន។ TRUEMONEY នឹងផ្តល់ជូនលោកអ្នកជាការជូនដំណឹងយ៉ាងហោចណាស់រយៈពេល 30 ថ្ងៃ​ អំពីការផ្លាស់ប្តូរណាមួយមុនពេលដែលការផ្លាស់ប្តូរនោះចូលជាធរមាន។ 

ការជូនដំណឹងនោះរួមមាន៖

ក-​ ការជូនដំណឹងដែលបានដាក់បង្ហាញនៅលើវេបសាយរបស់ TRUEMONEY តាមរយៈ www.truemoney.com.kh ឬ ដោយការផ្សាយពាណិជ្ជកម្មនៅក្នុងការសែតប្រចាំថៃ្ង ឬ ការសែតជាតិ ឬ

ខ- ការទាក់ទងទៅទូរស័ព្ទដៃរបស់លោកអ្នកតាមរយៈការជូនដំណឹងសារជាអក្សរ (SMS) ឬក៏ការជូន ដំណឹងតាមរយៈប្រព័ន្ធអេឡិចត្រូនិកដែលបានបង្កើតឡើងនៅក្នុងប្រព័ន្ធកម្មវិធី TRUEMONEY

TRUEMONEY អាចប្រើផងដែរនូវវិធីសាស្រ្តដែលបានដាក់ចេញជាគោលៗខាងលើ ជាមធ្យោបាយមួយក្នុងការ   ផ្តល់ជូន លោកអ្នកនូវការជូនដំណឹង ឬ ការទាក់ទងផេ្សងទៀត ឬ ដោយទាក់ទងលោកអ្នកជាលាយលក្ខណ៍អក្សរតាម អាសយដ្ឋានរបស់លោកអ្នកដែលបានកត់ត្រាទុកនៅក្នុងរបាយការណ៍កំណត់ត្រារបស់ TRUEMONEY

១៨. ការផ្លាស់ប្តូរព័ត៌មានលម្អិត

លោកអ្នកត្រូវតែជូនដំណឹងទៅ TRUEMONEY ភា្លមប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួន​ របស់លោកអ្នកដែលលោកអ្នកបានផ្តល់មកឲ្យ TRUEMONEY ពីមុនមកដើម្បីយកមកប្រើក្នុងគោលបំណងនៃការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY

TRUEMONEY នឹងមិនទទួលខុសត្រូវ ឬ ទទួលសងចំពោះភាពមិនប្រក្រតី ឬ ការខាតបង់ណាមួយដែលទទួលរងដោយ លោកអ្នកទាក់ទងទៅនឹងការផ្លាស់ប្តូរនោះទេ កាលណា TRUEMONEY មិនបានទទួលការជូនដំណឹងជា  មុន។

១៩. ភាពរអាក់រអួលនៃសេវា

លោកអ្នកយល់ព្រមថា TRUEMONEY នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នក នៅពេលដែលសេវាដាច់ក្នុងរយៈពេលជាបណ្តោះអាសន្ន ឬក៏នៅពេលដែលប្រព័ន្ធ ឬឧបករណ៍ខកខានមិនបាន ដើរតួនាទីជាធម្មតា ឬក្នុងលក្ខណៈមួយមិនបំពេញចិត្តលោកអ្នក ដោយមិនគិតគូរដលមូលហេតុនៃការបណ្តាលឲ្យ កើតឡើងនោះទេ។

២០. រូបិយប័ណ្ណ

លោកអ្នកត្រូវជ្រើរើសរូបិយប័ណ្ណមួយសម្រាប់គណនី TRUEMONEY របស់លោកអ្នកក្នុងអំឡុងពេលចុះបញ្ជីក្នុងចំណោម រូបិយប័ណ្ណមួយដែលយើងបានអនុញ្ញាតឲ្យដាក់នៅក្នុងគណនី TRUEMONEY

លោកអ្នកយល់ព្រមប្រើប្រាស់អត្រាប្តូរប្រាក់មួយដែលត្រូវបានជ្រើសរើសឡើងដោយ TRUEMONEY នៅពេលណាដែល លោកអ្នកធើ្វប្រតិបត្តិការជារូបិយប័ណ្ណមួយផេ្សងពីរូបិយប័ណ្ណដែលលោកអ្នកបានជ្រើសរើស។ 

២១. ទឹកប្រាក់ដែលជំពាក់

លោកអ្នកយល់ព្រមថា TRUEMONEY នឹងកាត់ពីប្រាក់តម្កល់នូវចំនួនណាមួយនោះដែលលោកអ្នកជំពាក់ TRUEMONEY

២២. ការព្យួរ ឬ ការបញ្ចប់

២២.១ ដោយលោកអ្នក

លោកអ្នកអាចបញ្ចប់ការប្រើសេវាទូទាត់ប្រាក់របស់ TRUEMONEY (ដែលរួមមានការបិទគណនី TRUEMONEY របស់លោកអ្នក) នៅពេលណាមួយក៏បានដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ TRUEMONEY ឬក៏ដោយគ្រាន់តែទាក់ទង មកផ្នែកបំរើសេវាកម្មអតិថិជនរបស់ TRUEMONEY (023 999 639)។ 

២២.២ ដោយ TRUEMONEY

ប្រសិនបើគ្មានប្រាក់សេសល់កត់ត្រាទុកនៅក្នុងគណនី TRUEMONEY របស់លោកអ្នកទេ ហើយលោកអ្នកមិនបានប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY សម្រាប់រយៈពេល មួយ (១) ឆ្នាំ នោះ ដោយផ្អែកលើការសម្រេច ចិត្តផ្ទាល់ខ្លួន TRUEMONEY អាចនឹងព្យួរ ឬបញ្ចប់ ការប្រើសេវាទូទាត់ប្រាក់របស់ TRUEMONEY របស់លោកអ្នក និង បិទគណនី TRUEMONEY របស់លោកអ្នក។

TRUEMONEY ក៏អាចសម្រេចចិត្តព្យួរ ឬបញ្ចប់ មិនឲ្យលោកអ្នកប្រើសេវាទូទាត់ប្រាក់របស់ TRUEMONEY ហើយនិងបិទគណនី TRUEMONEY របស់លោកអ្នក ដោយមូលហេតុណាមួយក៏បានដែលរួមមានទងើ្វណាមួយដែលមិនពេញចិត្ត ឬ កាលណា ត្រូវបានតម្រូវដោយច្បាប់ ឬ កាលណាមានមូលហេតុដទៃទៀតដែល TRUEMONEY ពិចារណាទៅឃើញថាសមរម្យ។

ក្នុងករណីដែល TRUEMONEY អនុវត្តសិទិ្ធរបស់ខ្លួនដែលមានក្នុងខនេះ TRUEMONEY នឹងជូនដំណឹងលោកអ្នកភា្លមដោយមិនចាំ បាច់ជូនដំណឹងលោកអ្នកជាមុន ហើយ TRUEMONEY ក៏មិនទទួលខុសត្រូវ ឬ ក៏ទទួលសងចំពោះការខាតបង់ណាមួយ ដែលលោកអ្នកអាចនឹងទទួលរងដែលជាលទ្ធផលចេញមកពីការអនុវត្តនេះទេ។

២២.៣ មានអ្វីកើតឡើង ប្រសិនបើមានការបញ្ចប់

ប្រសិនបើការចូលប្រើរបស់លោកអ្នកទៅក្នុងសេវាទូទាត់ប្រាក់របស់ TRUEMONEY ត្រូវបានបញ្ចប់ ( ដែលរួមទាំងការបញ្ចប់ដែលបណ្តាលមកពីការបិទគណនី TRUEMONEY របស់លោកអ្នក) TRUEMONEY នឹងរៀបចំឲ្យមាននូវការទូទាត់ប្រាក់  នៃ សមតុល្យសាច់ប្រាក់ដែលបានកត់ត្រាទុកនៅក្នុងគណនី TRUEMONEY របស់លោកអ្នកទៅលោកអ្នកវិញនៅថៃ្ង ដដែលនោះតាមអាសយដ្ឋានដែលបានបង្ហាញក្នុងរបាយការណ៍កំណត់ត្រារបស់ខ្លួន។ ក្នុងករណីដែល TRUEMONEY មិនអាចទាក់ទងលោកអ្នកតាមអាសយដ្ឋានដែលបានបង្ហាញក្នុងរបាយការណ៍កំណត់ត្រារបស់ខ្លួនដើម្បីរៀបចំ ការទូទាត់នោះទេ TRUEMONEY នឹងប្រើឲ្យអស់កិច្ចខំប្រឹងប្រែងដែលសមស្រមមួយដើម្បីរៀបចំការទូទាត់ទៅលោអ្នកដោយវិធីផេ្សងដទៃទៀត។

២៣. សំណង

លោកអ្នកយល់ព្រមសង TRUEMONEY ចំពោះការខាតបង់ណាមួយដែល TRUEMONEY បានទទួលរងដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលដោយសារលោកអ្នក៖

ក-​ មិនបានអនុវត្តតាមកាតព្វកិច្ចរបស់លោកអ្នកដែលស្ថិតក្រោម លក្ខខណ្ឌទាំងនេះ ឬ

ខ- បានប្រព្រឹត្តដោយធេ្វសប្រហែស និងដោយការបោកប្រាស់ក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ TRUEMONEY រួមមានផងដែរនូវការចូលប្រើ និងប្រតិបត្តិការនៅក្នុងគណនី TRUEMONEY របស់លោកអ្នក។

លោកអ្នកយល់ព្រមដោយស្ម័គ្រចិត្តក្នុងការទទួលយកនូវរាល់ការខាតបង់ទាំងអស់ដែលលោកអ្នកទទួលសង ឬ អាចនឹងទទួលសងតាមលក្ខខណ្ឌទាំងនេះ។

២៤. ការផេ្ទរសិទិ្ធ

TRUEMONEY អាចផ្តល់ ឬ ផ្ទេរនូវសិទិ្ធ និង កាតព្វកិច្ចទាំងអស់ ឬ មួយផ្នែកណានោះដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ទៅភាគីទីបីណាមួយ ដោយមិនចាំបាច់ប្រាប់លោកអ្នក ឬ ដោយមិនចាំបាច់ទទួលបាននូវការព្រមព្រៀងពីលោកអ្នក។ លោកអ្នកយល់ព្រមថានឹងធើ្វ ឬ អនុវត្តទៅលើឯកសារគ្រប់យ៉ាងដែល TRUEMONEY ផ្តល់ជូនដើម្បីធើ្វឲការផ្តល់ ឬ ការផេ្ទរសិទិ្ធដែលបានពិចារណាខាងលើនេះមានសុពលភាព។

២៥. ច្បាប់គ្រប់គ្រង

លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។