១. ខចែងនៃសេវាកម្មទ្រូម៉ាន់នីវ៉ាឡេត

១.១ ខចែង និងលក្ខខណ្ឌនៃសេវាកម្មទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet) (អំណឹះតទៅហៅថា “ខចែង និង លក្ខខណ្ឌ នៃសេវាកម្ម”) គឺជាកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន ទ្រូ ម៉ាន់នី​ (ខេមបូឌា) ម.ក ដែលមានអាសយដ្ឋាន ស្ថិតនៅ អាគារ KeyStone No.១៤៦ ជាន់ទី១ និង ទី២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (អំណឹះតទៅតទៅហៅថា “យើង/ពួកយើង/ទ្រូម៉ាន់នី”) ជាភាគីម្ខាង ជាមួយនិង អតិថិជនទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet Customer) (អំណឹះតទៅហៅថា “អ្នក/អតិថិជន/ អ្នកប្រើប្រាស់”) ជាភាគីម្ខាងទៀត។

១.២ ក្នុងន័យនេះ អតិថិជន អាចធ្វើប្រតិបត្តិការ​​ហិរញ្ញវត្ថុ ដោយប្រើលុយអេឡិចត្រូនិករបស់ទ្រូម៉ាន់នី (ហៅថា “លុយ”) កាតអេឡិចត្រូនិច ឬកាតនិម្មិតដែលភ្ជាប់ទៅនឹងទ្រូម៉ាន់នីវ៉ាឡេតរបស់អតិថិជនរួមមាន ការបញ្ចូលទឹកប្រាក់ ការទូទាត់ ការផ្ទេរ និងការដកប្រាក់ តាមរយៈកម្មវិធីទ្រូម៉ាន់នី (TrueMoney Wallet Application) (ហៅថា “កម្មវិធីទ្រូម៉ាន់នី”)។

១.៣ ក្នុងនាមជា អតិថិជន ដោយបានចូលប្រើប្រាស់កម្មវិធីទ្រូម៉ាន់នីអ្នកយល់ព្រមថាអ្នកបានអាន បានយល់ និងយល់ព្រម អំពីការចង់ភ្ជាប់កាតព្វកិច្ចដូចអនុលោមតាមខចែង និងលក្ខខណ្ឌនៃសេវាកម្មនេះ។​ ខចែង និងលក្ខខណ្ឌ នៃសេវាកម្មនេះ មានប្រសិទ្ធិភាព អនុវត្តចាប់ពីថ្ងៃដែល ទ្រូម៉ាន់នីបានយល់ព្រមបើកដំណើរការទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ 

ប្រសិនបើមានចម្ងល់ទាក់ទងនឹងសេវាកម្មអតិថិជនអាចទាក់ទងមកផ្នែកបម្រើសេវាកម្មអតិថិជន (TrueMoney Care Centre) តាមរយៈ លេខទូរស័ព្ទ 023 999 639 ឬ បណ្តាញផ្សេងទៀតដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី។

២. បទប្បញ្ញត្តិទូទៅ

២.១ ទ្រូម៉ាន់នី ប្រើប្រាស់បណ្តាញទូរគមនាគមន៍របស់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត (“Mobile Operator(s)”)។​ ដូចនេះ កម្មវិធីទ្រូម៉ាន់នី អនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកតាមរយៈឧបករណ៍ដែលអ្នកជ្រើសរើស។

២.២ នៅពេលអ្នកចូលប្រើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជាលើកដំបូង អ្នកនឹងតម្រូវឱ្យយល់ព្រមលើខចែង និងលក្ខខណ្ឌ ទាំងនេះ (“ខចែង និងលក្ខខណ្ឌនៃសេវាកម្ម”)។ ដោយចុចពាក្យ “បន្ត” មានន័យថាអ្នកបានអាន បានយល់ដឹង ទទួលស្គាល់ ទទួលយក និងផ្តល់ស្វីការចំពោះខចែង និងលក្ខខណ្ឌទាំងនេះ។ ការប្រើប្រាស់សេវាកម្មរបស់ទ្រូម៉ាន់នី នឹងត្រូវចាត់ ទុកថាជាការទទួលយកខចែងនិងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ។ ទ្រូម៉ាន់នី អាចធ្វើវិសោធនកម្ម ឬបន្ថែមលើ ខចែង និងលក្ខខណ្ឌនៃសេវាកម្មទាំងនេះ នៅពេលណាមួយដោយ ជូនដំណឹងដល់អតិថិជន។ លើសពីនេះ ការប្រើប្រាស់​សេវាកម្មបន្ទាប់ពីការធ្វើវិសោធនកម្ម ឬការបន្ថែម នឹងត្រូវចាត់ទុកថាជាការទទួលយក នូវវិសោធនកម្ម ឬ ការបន្ថែមនេះ រៀងរាល់ពេល។ លុះត្រាតែមានការជូនដំណឹង ឬបញ្ជាក់ផ្សេងពីនេះ លក្ខណៈថ្មី ណាមួយដែលត្រូវបានកែប្រែបន្ថែម ឬ កែលម្អលើសេវាកម្មត្រូវស្ថិតនៅក្រោម ខចែងនិងលក្ខខណ្ឌនៃ សេវាកម្មទាំងនេះ។

២.៣ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ លុបចោលសេវាកម្ម ឬ ផ្នែកណាមួយ នៃសេវាកម្ម មិនថាជាបណ្តោះអាសន្ន ឬ ជាអចិន្ត្រៃយ៍ គ្រប់ពេលបាន ដោយគ្រាន់តែធ្វើការជូនដំណឹងជាមុន។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាក ឬការលុប ចោលនេះ នឹងមិនប៉ះពាល់ដល់បំណុលណាមួយដែលអ្នកជំពាក់ពួកយើង ហើយនឹងមិនប៉ះពាល់ដល់សិទ្ធិ ឬ ទំនួល ខុសត្រូវណាមួយរវាង ទ្រូម៉ាន់នី និង អ្នកដែលកើតឡើង ឬ បានកើតឡើងមុនកាលបរិច្ឆេទនៃការផ្អាក ឬ ការលុប ចោលនោះទេ។

៣. ការចាប់ផ្តើម ខចែងនិងលក្ខខណ្ឌ និង ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

អ្នកអាចចុះឈ្មោះប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត បានលុះត្រាតែ៖

(ក) អ្នកមានស្មាតហ្វូន/ឧបករណ៍ដែលអាចប្រើប្រាស់បាន និងបានដំឡើងកម្មវិធីទ្រូម៉ាន់នី។

(ខ) អ្នកមានលេខទូរស័ព្ទដៃដែលបានចុះឈ្មោះត្រឹមត្រូវ និងមានសុពលភាព នៅព្រះរាជាណាចក្រកម្ពុជា។ ឬ

(គ) អ្នកបំពេញតាមតម្រូវការនៃការកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់អតិថិជនរបស់ទ្រូម៉ាន់នី (KYC) និង/ឬ តម្រូវការផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

៤. សិទិ្ធអំណាចនៅពេលដំណើរការប្រតិបត្តិការ

អ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី រួមជាមួយនឹងលេខទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក និងលេខកូដ (PIN) របស់អ្នកចំពោះប្រភេទប្រតិបត្តិការមួយចំនួន គឺផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ឲ្យទ្រូម៉ាន់នី ដើម្បី ដំណើរការប្រតិបត្តិការលើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ យើងអាចធ្វើសកម្មភាពតាមសិទិ្ធអំណាចនេះ ហើយទ្រូម៉ាន់នីនឹងមិន ទទួល ខុសត្រូវឡើយ ប្រសិនបើអ្នកបានធ្វើសកម្មភាពក្លែងបន្លំ ឬ អ្នកបានខកខានដោយចេតនា ឬ ដោយធ្វេសប្រហែសក្នុង ការរក្សា ព័ត៌មានសុវត្ថិភាព (PIN) ឬកាតរបស់អ្នកឱ្យមានសុវត្ថិភាព (លុះត្រាតែអ្នកបានប្រាប់យើងអំពីបញ្ហានេះ មុនពេល ការទូទាត់ ត្រូវបានកាត់ចេញពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក)។ ឧទាហរណ៍៖ ទ្រូម៉ាន់នី នឹងមិនទទួល ខុស​ត្រូវចំពោះ ការស៊ើប អង្កេតករណី នេះទេ  ប្រសិនបើអ្នកបានផ្តល់លេខកាតរបស់អ្នក ដល់នរណាម្នាក់ ហើយពួកគេ បានធ្វើការទូទាត់ដោយ ប្រើ កាតរបស់អ្នកដោយ មិនបានប្រាប់អ្នក ឬ ប្រសិនបើអ្នកបានចែករំលែកលេខកូដសម្ងាត់របស់អ្នក។ សុវត្ថិភាពនៃ ប្រាក់របស់អ្នក គឺសំខាន់សម្រាប់ ពួកយើង។ យើងអាចការពារអ្នកពីការទូទាត់ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬ ពីកាតរបស់អ្នក ប្រសិនបើយើងមានការព្រួយបារម្ភ ដោយមានហេតុផលអំពីសុវត្ថិភាព ឬ វាអាចត្រូវ បានគេប្រើប្រាស់ដោយក្លែងបន្លំ ឬ ដោយគ្មានការអនុញ្ញាតពីអ្នក។ យើងក៏ ប្រហែលជាត្រូវផ្អាកទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬកាតរបស់អ្នកផងដែរ ដើម្បីបំពេញ កាតព្វកិច្ចតាមផ្លូវច្បាប់របស់យើង។  យើងនឹងជូន ដំណឹងដល់អ្នក តាមរយៈកម្មវិធី ម៉ាន់នី ឬតាមរយៈការហៅទូរស័ព្ទជាមុន ឬ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីយើង បិទការប្រើប្រាស់ (blocked) ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ឬ កាតរបស់ អ្នក។ យើងក៏នឹងប្រាប់ អ្នកឱ្យដឹងពីមូលហេតុដែល ទ្រូម៉ាន់នី វ៉ាឡេតរបស់អ្នក ឬកាតរបស់អ្នកត្រូវបានបិទការប្រើប្រាស់ (blocked)។

៥.  ការប្រាក់

ទ្រូម៉ាន់នី មិនផ្តល់ការប្រាក់សម្រាប់ប្រាក់តម្កល់នេះទេ។

៦. សេវាកម្មទូទាត់ប្រាក់របស់ទ្រូម៉ាន់នីរួមមាន

៦.១ ដាក់ប្រាក់ចូលទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចដាក់ប្រាក់ចូលទៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកតាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅក្នុងព្រះរាជាណាចក្រ កម្ពុជា រួមទាំង ការដាក់ប្រាក់ តាមរយៈកម្មវិធីម៉ូបែលអេប​ បណ្តាញភ្នាក់ងារ ឬ សាខាផ្សេងទៀតរបស់ សមាជិកបាគង ដៃគូ Kiosk ដែលមានភាពងាយស្រួលសម្រាប់អ្នក។ លើសពីនេះទៀត លេាកអ្នកអាច ប្តូរ លេខកូដផ្ទេរប្រាក់ ទៅជាប្រាក់ដាក់ចូលក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ដោយផ្ទាល់ ទាំង លេខកូដផ្ទេរប្រាក់ក្នុង ស្រុក ឬ លេខកូដ ផ្ទេរប្រាក់អន្តរជាតិ។

(ខ) នៅពេលប្រគល់សាច់ប្រាក់ទៅភ្នាក់ងារទ្រូម៉ាន់នី អ្នកត្រូវតែផ្ទៀងផ្ទាត់សមតុល្យទឹកប្រាក់របស់អ្នក មុនពេល ចាកចេញពីបញ្ជរភ្នាក់ងារដើម្បីប្រាកដថាចំនួនទឹកប្រាក់បានដាក់ចូលត្រឹមត្រូវ។

(គ) នៅពេលដែលភ្នាក់ងារទ្រូម៉ាន់នីបានរកឃើញ​ក្រដាសប្រាក់ក្លែងក្លាយរបស់អ្នក ក្នុងអំឡុងពេលប្រតិបត្តិការ និង ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណក្លែងក្លាយ ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួនក្នុងការរឹបអូស រូបិយប័ណ្ណក្លែងក្លាយដើម្បីរាយការណ៍បន្តទៅធនាគារជាតិនៃកម្ពុជា។ អ្នកយល់ព្រមគោរពតាមបទ ប្បញ្ញត្តិនេះ និងសងសំណង ទ្រូម៉ាន់នី ចំពោះការខាតបង់ និង/ឬ ទទួលខុសត្រូវណាមួយនៅពេល ក្រោយ។

៦.២ ដកប្រាក់ចេញពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចដកប្រាក់ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកនៅភ្នាក់ងារទ្រូម៉ាន់នីណាមួយដែលនៅជិតអ្នក។ ភ្នាក់ងារទ្រូម៉ាន់នី នឹងស្នើឱ្យអ្នកបញ្ចូលកូដ (PIN) ៤ ខ្ទង់របស់អ្នក ដើម្បីអនុញ្ញាតធ្វើប្រតិបត្តិការរបស់អ្នក។ សម្រាប់ហេតុផល សុវត្ថិភាពរបស់អ្នក លេខកូដ (PIN) របស់អ្នកមិនត្រូវចែករំលែក ទៅកាន់ភ្នាក់ងារទ្រូម៉ាន់នី និង/ឬ សរសេរនៅ លើក្រដាស និង/ឬចែករំលែកជាមួយមនុស្សដ៏ទៃផ្សេងទៀតឡើយ។

(ខ) អ្នកអាចដកប្រាក់ពីទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនៅតាមសាខា ឬ បញ្ជររបស់សមាជិកបាគងណាមួយ។ ការផ្តល់ សេវាកម្មរបស់បណ្តាញសមាជិកបាគង អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពពីពេលមួយទៅពេលមួយ ឬក៏នៅពេលដែល សេវាកម្មទាំងនោះ អាចដំណើការបាននៅលើបណ្តាញបាគង។

៦.៣ ការផ្ទេរប្រាក់ពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចផ្ទេរប្រាក់ទៅកាន់ ទ្រូម៉ាន់នីវ៉ាឡេតមួយផ្សេងទៀតបានភ្លាមៗ និងគ្រប់ពេលវេលា ជាមួយនឹងបណ្តាញ តភ្ជាប់ទូទាំងប្រទេសកម្ពុជា។ ការផ្ទេរប្រាក់ គឺមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែ បញ្ចូលលេខទូរស័ព្ទរបស់ អ្នកទទួល និងបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវធ្វើប្រតិបត្តិការ។ អ្នកទទួលត្រូវតែជាអ្នក ដែលបានចុះឈ្មោះប្រើ ប្រាស់ទ្រូម៉ាន់នីវ៉ាឡេតផងដែរ។

(ខ) អ្នកអាចធ្វើការផ្ទេរប្រាក់ទៅកាន់លេខទូរស័ព្ទណាមួយ ដែលមិនមែនជាអ្នកប្រើប្រាស់ទ្រូម៉ាន់នី​វ៉ាឡេត ដោយ ប្រើលេខកូដ ប្រាំបី (៨) ខ្ទង់ ដែលនឹងចាំបាច់ក្នុងការដកប្រាក់នៅភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស។

(គ)អ្នកអាចប្រេីប្រាស់ទ្រូម៉ាន់នីវ៉ាឡេតដេីម្បីធ្វើការផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក ដែលជា ធនាគារដៃគូ ឬ ប្រព័ន្ធទូទាត់សងប្រាក់របស់ដៃគូ (ឧទាហរណ៍ ប្រព័ន្ធទូទាត់សងប្រាក់បាគង)។

(ឃ)អ្នកអាចធ្វើប្រតិបត្តិការចែករង្វាន់ជាលុយ “ផ្ទេរប្រាក់ទៅកាន់អ្នកទទួលច្រើននាក់” ដោយគ្រាន់តែបញ្ចូលចំនួន លុយ ទៅក្នុងប្រអប់រង្វាន់ និងសាររបស់អ្នក សម្រាប់បង្កើតជា LINK មួយ។ បន្ទាប់មក អ្នកអាចផ្ញើ LINK​ នេះ ទៅ នរណាម្នាក់ ដែលមានទ្រូម៉ាន់នីវ៉ាឡេត ដើម្បីបើកយករង្វាន់របស់អ្នក។ សូមមេត្តាកត់ចំណាំថា លុយរង្វាន់ នឹងត្រូវបានបែងចែកតាមការកំណត់របស់អ្នកចែក។

(ង) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មានអោយបានត្រឹមត្រូវមុននឹងធ្វើការបញ្ជាក់ដោយប្រើលេខកូដសម្ងាត់ (PIN) របស់ អ្នកដើម្បីអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ។ ក្នុងករណីមានកំហុស ឬការធ្វសប្រហែស អ្នកនឹងទទួលខុសត្រូវ ចំពោះ ការបាត់បង់ដែលអាចកើតឡើង។

(ច) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទ មកផ្នែកបម្រើសេវាអតិថិជនរបស់យើង ភ្លាមៗ ដើម្បីប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការបាត់បង់របស់ អ្នកឡើងវិញ​ ប្រសិនបើអាចធ្វើទៅបាន។ សម្រាប់ករណីវិវាទមួយចំនួនដែលពាក់ព័ន្ធនឹងដៃគូ ឬ កម្រិតថ្លៃសេវា អ្នកអាចនឹង ត្រូវគិតថ្លៃសេវាប្រតិបត្តិការ អាស្រ័យលើទំហំចំនួនទឹកប្រាក់ និងដៃគូពាក់ព័ន្ធ។

៦.៤ បញ្ចូលលុយតាមទូរស័ព្ទពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) សេវាកម្មនេះមាននៅក្នុងកម្មវិធីទ្រូម៉ាន់នីរបស់អ្នក។ មុខងារ​នេះ​រួម​មាន​ការ​ទិញ​ជា​លេខកូដ PIN (លេខកូដ​ ដើម្បី​បញ្ចូល​លុយ) ឬ Pinless (បញ្ចូល​លុយ​ទូរស័ព្ទភ្លាមៗ)

(ខ) អ្នកអាចទិញពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជា (PIN និង Pinless) ដោយផ្តល់សិទ្ធិដោយប្រើលេខកូដសម្ងាត់ PIN របស់អ្នកដើម្បីទិញសេវាកម្មនេះ អ្នកយល់ព្រមគោរពតាមខចែងនិងលក្ខខណ្ឌទាំងនេះរវាងអ្នក និង ប្រតិបត្តិករ បណ្តាញដែលអាចប្រតិបត្តិការបាន។

៦.៥ ទូទាត់វិក្កយបត្រពីទ្រូម៉ាន់នីវ៉ាឡេរបស់អ្នក

(ក) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត ដើម្បីទូទាត់វិក្កយបត្ររបស់អ្នកជាមួយដៃគូវិក្កយបត្រដែលមាននៅក្នុងកម្មវិធី ទ្រូម៉ាន់នី។

(ខ) ដើម្បីធ្វើប្រតិបត្តិការទូទាត់វិក្កយបត្រ អ្នកនឹងតម្រូវឱ្យអនុញ្ញាតធ្វើប្រតិបត្តិការជាមួយលេខកូដសម្ងាត់ (PIN) របស់អ្នក ដើម្បីបញ្ជាក់នៅលើប្រព័ន្ធអនឡាញអំពីព័ត៌មានវិក្កយបត្រ ដូចជាលេខសម្គាល់អតិថិជន លេខកិច្ ចព្រមព្រៀង​ ឈ្មោះអតិថិជន ចំនួនទឹកប្រាក់ដែលត្រូវទូទាត់ និងលេខទូរស័ព្ទ។

(គ) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មាននេះត្រឹមត្រូវ មុនពេលបញ្ជាក់ដោយប្រើលេខកូដសម្ងាត់ (PIN) របស់អ្នក ដើម្បី អនុញ្ញាតធ្វើប្រតិបត្តិការ។ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលធ្វើឡើងដោយអ្នក អ្នកនឹងទទួល ខុសត្រូវចំពោះការបាត់បង់ដែលអាចកើតមាន។

(ឃ)ដើម្បីជួយអ្នកស្តារការបាត់បង់ដែលអាចកើតមាន អ្នកអាចទូរស័ព្ទ មកផ្នែកបម្រើសេវាអតិថិជនរបស់យើង ភ្លាមៗ ដើម្បីប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការខាតបង់ របស់អ្នកឡើងវិញ ​ប្រសិនបើអាចធ្វើទៅបាន។ សម្រាប់ករណីវិវាទមួយចំនួនដែលពាក់ព័ន្ធនឹងដៃគូ ឬ កម្រិតថ្លៃសេវា អ្នកអាចត្រូវ បាន គិតថ្លៃសេវាប្រតិបត្តិការអាស្រ័យលើចំនួន និងដៃគូពាក់ព័ន្ធ។

(ង) “ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិ” ឬហៅផងដែរថា “សេវាឥណពន្ធដោយស្វ័យប្រវត្តិ” អាចត្រូវបានធ្វើឱ្យមាន ដំណើរការតាមសំណើសុំពីដៃគូ ដោយមានការយល់ព្រមពីអ្នក (ដូចជាការទូទាត់សងប្រាក់ប័ណ្ណឥណទាន)។ ដោយជ្រើសរើសជម្រើសនេះនៅលើកិច្ចព្រមព្រៀងរបស់ដៃគូ អ្នកក៏យល់ព្រមផងដែរផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី កាត់ ចំនួនទឹកប្រាក់ទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិជាទៀងទាត់ដើម្បីទូទាត់ វិក្កយបត្ររបស់អ្នក។ សូមទាក់ទង ដៃគូរបស់ពួកយើងប្រសិនបើអ្នកចង់ផ្លាស់ប្តូរសេវាកម្មទូទាត់ ដោយស្វ័យប្រវត្តិជាមួយទ្រូម៉ាន់នី។

៦.៦ ការទូទាត់ប្រាក់ដោយប្រើឃ្យូអរ (QR) ពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចប្រើមុខងារ QR នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត ដើម្បីស្កេន និងទូទាត់ប្រាក់នៅទីតាំងពាណិជ្ជករ និង/ឬ ទទួល យកការទូទាត់ប្រាក់ពីអ្នកដទៃ ទាំងប្រតិបត្តិការក្នុងស្រុក និង អន្តរជាតិ តាមរយៈ ដៃគូរធនាគាររបស់យើង ឬ ប្រព័ន្ធទូទាត់សងប្រាក់របស់ដៃគូរ (ឧទា.ប្រព័ន្ធទូទាត់សងប្រាក់បាគង)។ ពាណិជ្ជករអាចជាហាងដៃគូរបស់ទ្រូម៉ាន់នី ឬ ពាណិជ្ជកររបស់បាគង ឬ ពាណិជ្ជកររបស់ដៃគូ។

(ខ) ដើម្បីធ្វើប្រតិបត្តិការទូទាត់តាម QR អ្នកនឹងត្រូវស្កេន QRកូដ ដែលត្រូវគ្នា និងអនុញ្ញាតប្រតិបត្តិការ ជាមួយ លេខកូដសម្ងាត់ (PIN) របស់អ្នក។ អ្នក​ត្រូវ​ផ្ទៀងផ្ទាត់​ថា​ព័ត៌មាន គឺ​ត្រឹមត្រូវ​មុន​នឹង​បញ្ជាក់ ​ដោយ​ប្រើ​លេខកូដ (PIN) របស់​អ្នក​ដើម្បី​អនុញ្ញាត​ការ​ទូទាត់។ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលប្រព្រឹត្តិឡើង ដោយអ្នក អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ដែលអាចកើតមាន។

(គ) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នីអាចជួយអ្នកក្នុងការស្តារការខាតបង់ របស់អ្នកឡើងវិញ ប្រសិន បើអាចធ្វើទៅបាន។

៦.៧ ការទូទាត់តាមប្រព័ន្ធអនឡាញពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក

(ក) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត ដើម្បីទូទាត់ការទិញទំនិញតាមអនឡាញរបស់អ្នក។ ការទូទាត់អាចធ្វើឡើង តាមរយៈ កម្មវិធីទ្រូម៉ាន់នី ដោយគ្រាន់តែឱ្យអ្នកស្កេន QR កូដ នៅលើគេហទំព័រពាណិជ្ជករ ឬ ទូទាត់តាម រយៈកម្មវិធីដោយ ចុចលើតំណភ្ជាប់ប៊ូតុងទូទាត់ប្រាក់។ សម្រាប់ប្រតិបត្តិការមួយចំនួន អ្នកនឹងត្រូវបានស្នើ សុំឱ្យបញ្ចូលលេខកូដ សម្ងាត់ (PIN) របស់អ្នកដើម្បីអនុញ្ញាតប្រតិបត្តិការ។

(ខ) អ្នកត្រូវតែផ្ទៀងផ្ទាត់ថាព័ត៌មាន គឺត្រឹមត្រូវមុនពេលបញ្ជាក់អនុញ្ញាតប្រតិបត្តិការណាមួយ។ ក្នុងករណីមាន ការ ធ្វេសប្រហែស ឬ កំហុសដែលប្រព្រឹត្តិឡើងដោយអ្នក អ្នកនឹងទទួលខុសត្រូវចំពោះការបាត់បង់ដែលអាចកើត មាន។

(គ) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នី អាចជួយអ្នកក្នុងការស្តារការខាតបង់របស់អ្នកឡើងវិញ ប្រសិន បើអាចធ្វើទៅបាន។

៦.៨ កាតនិម្មិត ទ្រូម៉ាន់នី

(ក) កាតនិម្មិតដំណើរការដូចកាតធនាគារបស់អ្នក ហើយវាមានដំណើរការនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនៅលើ ទូរស័ព្ទរបស់អ្នក ជំនួសឱ្យកាបូបលុយផ្ទាល់ខ្លួនរបស់អ្នក។ វាធានាសុវត្ថិភាពដោយការបិទ បាំងព័ត៌មាន ដែល ផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការទូទាត់តាមអនឡាញនិងក្នុងហាង។

(ខ) អ្នកអាចប្រើ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដើម្បីដាក់ពាក្យសុំកាតនិម្មិតទ្រូម៉ាន់នី។ មុនពេលដាក់ពាក្យសុំកាតនិម្មិត អ្នកត្រូវតែយល់ព្រមលើ ខចែង និងលក្ខខណ្ឌនៃកាតនិម្មិតទ្រូម៉ាន់នី ហើយយល់ដឹងអំពីថ្លៃសេវា ដែលអាចកើត ឡើងនៅពេលប្រើប្រាស់។ កាតត្រូវបានភ្ជាប់ទៅសមតុល្យ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ដូច្នេះនៅពេលអ្នកទូទាត់ ជាមួយវាចំនួនទឹកប្រាក់នឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ។ កាតអាចត្រូវបានចេញក្រោមគម្រោងទូទាត់ដែល មាន ស្រាប់ ឬគម្រោងដៃគូទ្រូម៉ាន់នី។

(គ) ជាមួយនឹងកាតនិម្មិតរបស់អ្នកដែលបានចេញដោយ ទ្រូម៉ាន់នី អ្នកអាចធ្វើការទូទាត់ ឬ ទិញទំនិញនៅ ពាណិជ្ជករ អនឡាញណាមួយដែលបង្ហាញនិមិត្តសញ្ញា Mastercard ដូចជា Amazon, eBay ឬ AliExpress ជាដើម។ អ្នកអាចគ្រប់គ្រងលើកាតរបស់អ្នកថា តើត្រូវដាក់ឲ្យដំណើការ ​​ឬ បង្កកកាត (មិនអាចប្រើប្រាស់ជា បណ្ដោះអាសន្ន)។ អ្នកអាចកំណត់កម្រិតទំហំទឹកប្រាក់អប្បបរមា សម្រាប់ទូទាត់ ចំណាយប្រចាំថ្ងៃចាប់ពី ១០ ដុល្លាអាមេរិក រហូតដល់ ចំនួនអតិបរមា នៃការប្រើប្រាស់នៅក្នុង កម្មវិធីទ្រូម៉ាន់នីវ៉ាឡេត។ អ្នកអាចស្នើសុំ ផ្លាស់ប្តូរលេខកាតរបស់អ្នក ប្រសិនបើអ្នកគិត​​ថាព័ត៌មានកាតរបស់អ្នក ត្រូវបានបែកធ្លាយ។

(ឃ)អ្នកត្រូវផ្ទៀងផ្ទាត់ព័ត៌មាននៅលើ ការទិញទំនិញអនឡាញរបស់អ្នក មុនពេលបញ្ជាក់ ដើម្បីអនុញ្ញាតធ្វើការ ទូទាត់។​ ក្នុងករណីមានការធ្វេសប្រហែស ឬកំហុសដែលប្រព្រឹត្តិឡើងដោយអ្នក អ្នកនឹងទទួលខុសត្រូវ ចំពោះ ការបាត់បង់ដែលអាចកើតមាន។

(ង) ដើម្បីជួយអ្នកស្តារការបាត់បង់ឡើងវិញ អ្នកអាចទំនាក់ទំនងទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង ភ្លាមៗប្រាប់ពីករណីរបស់អ្នក ដើម្បីឱ្យទ្រូម៉ាន់នី អាចជួយអ្នកក្នុងការស្តារការខាតបង់របស់អ្នកឡើងវិញ ប្រសិន បើអាចធ្វើទៅបាន។

៦.៩ ភ្ជាប់ទ្រូម៉ាន់នីវ៉ាឡេត និង/​ឬ កាតនិម្មតិទ្រូម៉ាន់នីម៉ាស្ទ័រកាត ជាមួយកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនដៃគូ

(ក) នៅពេលដែលអ្នកភ្ជាប់ ទ្រូម៉ាន់នីវ៉ាឡេត និង/ឬ កាតនិម្មតិ ទ្រូម៉ាន់នីម៉ាស្ទ័រកាត របស់អ្នកជាមួយនឹងកម្មវិធី ក្រុមហ៊ុនដៃគូរបស់ ទ្រូម៉ាន់នី នោះអ្នកបានផ្តល់សិទ្ធិឱ្យកម្មវិធីក្រុមហ៊ុនដៃគូរបស់ ទ្រូម៉ាន់នី តាមប្រតិបត្តិការ អេឡិចត្រូនិច៖ 

(1) ប្រតិបត្តិការកាត់សមតុល្យទឹកប្រាក់ក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដើម្បីទូទាត់ថ្លៃទិញទំនិញ និង/ឬ សេវាកម្មរបស់ អ្នកទៅអោយពាណិជ្ជករ និង

(2)ផ្តើមប្រតិបត្តិការណាមួយដូចជា៖ ប្រតិបត្តិការបង្វិលសង ប្រតិបត្តិការកែតម្រូវ ឬ ប្រតិបត្តិការផ្សេង ទៀត តាមដែលអាចអនុវត្តបាន។

(ខ) អ្នកយល់ព្រមថាប្រតិបត្តិការទាំងអស់ដែលអ្នកផ្តល់សិទ្ធិអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់។ អ្នកយល់ថាការអនុញ្ញាតនេះនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពរហូតទាល់តែអ្នកបានផ្ដាច់ ឬ បិទតំណភ្ជាប់ពីកម្មវិធីទ្រូម៉ាន់នី ឬ កម្មវិធីក្រុមហ៊ុនដៃគូរបស់ទ្រូម៉ាន់នី។

(គ) អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចនឹងប្រើព័ត៌មានដែលអ្នកបានផ្តល់ដល់ពួកយើង ដើម្បីផ្តួចផ្តើមប្រតិបត្តិការ និងបញ្ចប់ដំណើរការប្រតិបត្តិការទូទាត់ជាមួយនឹងកម្មវិធីក្រុមហ៊ុនដៃគូរបស់ទ្រូម៉ាន់នី ។

(ឃ)ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការបដិសេធ ផ្អាក ឬ លុបចោលប្រតិបត្តិការទូទាត់ណាមួយ តាមការសម្រេចចិត្ត តែឯងរបស់ទ្រូម៉ាន់នី។

(ង) អ្នកយល់ដឹងថាកម្មវិធីក្រុមហ៊ុនដៃគូរបស់ទ្រូម៉ាន់នី អាចទទួលបានព័ត៌មានទ្រូម៉ាន់នីវ៉ាឡេត និង/ឬ កាត និម្មតិទ្រូម៉ាន់នីម៉ាស្ទ័រកាតរបស់អ្នក។

(ច) លក្ខខណ្ឌបន្ថែមនឹងត្រូវបានអនុវត្តចំពោះប្រតិបត្តិការទូទាត់របស់អ្នក និងលក្ខខណ្ឌជាក់លាក់មួយចំនួនក្នុង ការប្រើប្រាស់ ប្រព័ន្ធទូទាត់របស់ដៃគូរ រួមទាំងច្បាប់ផ្សេងៗ ទាក់ទងនឹងប្រព័ន្ធទូទាត់ ព្រមទាំងខចែងនិងលក្ខខណ្ឌ នៃក្រុមហ៊ុនដៃគូរបស់យើង។ 

៦.១០  ភ្ជាប់គណនីធនាគារ ឬ​ វ៉ាឡេត ជាមួយ ទ្រូម៉ាន់នីវ៉ាឡេត

(ក) អ្នកចាំបាច់ត្រូវតែចុះឈ្មោះបង្កើត ទ្រូម៉ាន់នីវ៉ាឡេត មុនពេលអ្នកអាចភ្ជាប់គណនីធនាគារ ឬ វ៉ាឡេតណាមួយ ជាមួយទ្រូម៉ាន់នី។ ក្នុងន័យនេះ ទ្រូម៉ាន់នី​ រក្សាសិទ្ធិក្នុងការផ្តល់សេវាសម្រាប់តែប្រភេទមួយចំនួននៃគណនីធនាគារ

ឬ វ៉ាឡេត ដូចដែលបានបង្ហាញក្នុងកម្មវិធី ទ្រូម៉ាន់នីអេបស្រាប់។

(ខ) នៅពេលអ្នកភ្ជាប់គណនីធនាគារ ឬ វ៉ាឡេតរបស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេត អ្នកកំពុងផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី 

តាមប្រតិបត្តិការអេឡិចត្រូនិច៖ 

(1) ប្រតិបត្តិការកាត់សមតុល្យទឹកប្រាក់ក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដើម្បីទូទាត់ថ្លៃទិញទំនិញ និង/ឬ សេវាកម្មរបស់ អ្នកទៅអោយពាណិជ្ជករ និង

(2)ផ្តើមប្រតិបត្តិការណាមួយដូចជា៖ ប្រតិបត្តិការបង្វិលសង ប្រតិបត្តិការកែតម្រូវ ឬ ប្រតិបត្តិការផ្សេង ទៀត តាមដែលអាចអនុវត្តបាន។

(គ) អ្នកយល់ព្រម និងទទួលស្គាល់ថា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់សេវាកម្ម នៅពេលដែលអ្នក ភ្ជាប់ គណនីធនាគារ ឬ វ៉ាឡេតជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ទ្រូម៉ាន់នី អាចចូលប្រើព័ត៌មានគណនីធនាគារ

ឬ វ៉ាឡេតរបស់អ្នក ហើយបង្ហាញព័ត៌មានបែបនេះនៅលើកម្មវិធីទូរស័ព្ទ ឬបណ្តាញផ្សេងទៀតដូចដែលបាន    បញ្ជាក់ដោយ ទ្រូម៉ាន់នី ។ 

(ឃ)ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់ចំនួនគណនីធនាគារ ឬ វ៉ាឡេត ដែលអ្នកអាចភ្ជាប់គណនីធនាគារ ឬ វ៉ាឡេត របស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

(ង) អ្នកយល់ព្រមថាប្រតិបត្តិការទាំងអស់ដែលអ្នកផ្តល់សិទ្ធិ គឺ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំង អស់។ អ្នកយល់ថាការផ្តល់សិទ្ធិនេះនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពរហូតទាល់តែអ្នកបានផ្ដាច់ ឬ បិទ តំណភ្ជាប់ តាមរយៈកម្មវិធី ទ្រូម៉ាន់នី ឬ កម្មវិធី គណនីធនាគារ ឬ វ៉ាឡេត។

៦.១១ សេវាប្តូរប្រាក់

សេវាប្តូរប្រាក់របស់ ទ្រូម៉ាន់នី អនុញ្ញាតឱ្យអ្នកធ្វើការប្តូរប្រាក់ រវាងរូ បិយប័ណ្ណ រៀល (KHR) និង រូបិយប័ណ្ណដុល្លា អាមេរិក (USD) នៅក្នុងវ៉ាឡេតរបស់អ្នក។ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់អត្រាប្តូរប្រាក់ប្រចាំថ្ងៃ (ទិញ និងលក់) យោងទៅតាមទីផ្សាររូបិយប័ណ្ណ។ នៅពេលអ្នកចាប់ផ្តើមប្រតិបត្តិការប្តូរប្រាក់ មានន័យថា អ្នកទទួលស្គាល់អត្រាប្តូរ ប្រាក់របស់ ទ្រូម៉ាន់នី ដូច្នេះអ្នកទទួលខុសត្រូវចំពោះប្រតិបត្តិការរបស់អ្នក លើអាត្រាចំណេញ ឬ ខាត ដែលត្រូវបាន

ធ្វើប្រតិបត្តិការដោយអ្នក។

៧. ការកំណត់សេវាកម្ម ទ្រូម៉ាន់នី វ៉ាឡេត

៧.១ ទ្រូម៉ាន់នីវ៉ាឡេត និងការកំណត់ទំហំប្រតិបត្តិការ

ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់ និងផ្លាស់ប្តូរការកំណត់ទំហំប្រតិបត្តិការ វ៉ាឡេត ចំនួនប្រតិបត្តិការ រួមទាំង លក្ខខណ្ឌពាក់ព័ន្ធដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោដៅ នៃការផ្ទេរ និង បញ្ហាផ្សេងទៀតនៅពេលណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន។ សារមួយនឹងលេចឡើងនៅលើកម្មវិធី ទ្រូម៉ាន់នី របស់អ្នកដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើវាត្រូវគ្នាជាមួយនឹងការកំណត់ខាងលើ។

៧.២ ការបំពានទៅលើ ការផ្តល់ជូនពិសេស និង/ឬ យុទ្ធនាការផ្សព្វផ្សាយ

ទ្រូម៉ាន់នី ជារឿយៗ នឹងមានការផ្តល់ជូនពិសេស និងឬ ការបញ្ចុះតម្លៃ ទៅលើសេវាកម្មមួយចំនួនដែលនឹង ត្រូវបានភ្ជាប់ជាមួយលក្ខខណ្ឌជាក់លាក់។ ការបំពានទៅលើ ការផ្តល់ជូនពិសេស និង/ឬ យុទ្ធនាការផ្សព្វផ្សាយ សំដៅដល់អតិថិជនដែលមានអាកប្បកិរិយា ក្លែងបន្លំដោយការទាញយកផលប្រយោជន៍ ដើម្បីកេងចំណេញទៅលើ ការផ្តល់ជូនពិសេស ឬ យុទ្ធនាការផ្សព្វផ្សាយ របស់ទ្រូម៉ាន់នីតាមរយៈមធ្យោបាយខុសច្បាប់ផ្សេងៗ​ រួមទាំង សកម្មភាព ក្លែងបន្លំដែលបានរៀបចំជាទ្រង់ទ្រាយធំ ដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុមិនសមរម្យពីទ្រូម៉ាន់នី។ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្អាក ឬ បិទវ៉ាឡេតរបស់ អ្នក និង/ឬ ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នក ដើម្បីទាមទារនូវការខាតបង់ ផ្នែកហិរញ្ញវត្ថុ នៅពេលដែល ទ្រូម៉ាន់នី បានកំណត់អត្តសញ្ញាណនៃសកម្មភាព ក្លែងបន្លំ ដែលធ្វើឡើងដោយអ្នក។

៧.៣ ការប្រើប្រាស់ ទ្រូម៉ាន់នីវ៉ាឡេត

(ក)អ្នកមិនត្រូវប្រើកម្មវិធីទ្រូម៉ាន់នី សម្រាប់គោលបំណងណាមួយក្រៅពីធ្វើប្រតិបត្តិការលើ ទ្រូម៉ាន់នីវ៉ាឡេតរបស់ អ្នកទេ អ្នកមានសិទ្ធិស្របច្បាប់ក្នុងប្រតិបត្តិការស្របតាម ខចែងនិងលក្ខខណ្ឌជាក់លាក់ដូចមានចែងក្នុងឯកសារ នេះ។

(ខ) អ្នកមិនត្រូវប្រើកម្មវិធី ទ្រូម៉ាន់នី សម្រាប់សកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់នោះទេ។

(គ) អ្នកមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬ បំផ្លាញពាក់ព័ន្ធនឹងកម្មវិធីទ្រូម៉ាន់នី ឬព្យាយាមដំឡើងកម្មវិធី និង/ឬ កម្មវិធី ពិសេសណាមួយ ដើម្បីបំបែកប្រព័ន្ធសុវត្ថិភាព ទ្រូម៉ាន់នី ឡើយ។ ឧទាហរណ៍៖ អ្នកមិនត្រូវ ចម្លង កែប្រែ ប៉ះពាល់ បញ្ច្រាសបច្ចេកទេស លួចចូល ឬ បញ្ចូលកូដបំផ្លាញចូលទៅក្នុងកម្មវិធី ទ្រូម៉ាន់នី ឬ ប្រព័ន្ធទ្រូម៉ាន់នីនោះទេ។

(ឃ)ប្រសិនបើអ្នកប្រើរូបថត ដើម្បីធ្វើបដិរូបកម្ម ទៅលើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដែលអាចចូលប្រើបាន ដោយប្រើ កម្មវិធីទ្រូម៉ាន់នី អ្នកធានាថារូបថតដែលអ្នកបានប្រើមិនមានខ្លឹមសារជាបទល្មើស ឬខុសច្បាប់ឡើយ។

(ង) អ្នកទទួលស្គាល់ថាអ្នកទទួលខុសត្រូវ និងត្រូវតែយកចិត្តទុកដាក់ដោយសមហេតុផល ដើម្បីធានាថាព័ត៌មាន ដែលអ្នកផ្តល់តាមរយៈកម្មវិធី ទ្រូម៉ាន់នី គឺ ពិត ពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។

(ច) អ្នកត្រូវតែរក្សាលេខសម្ងាត់ ៤ ខ្ទង់ របស់ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកជាសម្ងាត់ និងមានសុវត្ថិភាព។ ប្រសិនបើ អ្នកកាតដែលចេញដោយ ទ្រូម៉ាន់នី នោះ អ្នកក៏ត្រូវរក្សាកាត និងកូដសម្ងាត់ ៤ខ្ទង់ របស់អ្នកជាសម្ងាត់ និងមាន សុវត្ថិភាពផងដែរ។ អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ណា​មួយ​ដែល​ទទួល​រង​ដោយ​អ្នក​ដែលបណ្តាលមក ពី​អ្នកមិនអាច​ធ្វើ​ដូច្នេះបាន។

(ឆ) អ្នកត្រូវតែទាក់ទងក្រុមការងារផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើង 023999639 ដើម្បីផ្អាកវ៉ាឡេតរបស់អ្នក ជាបណ្តោះអាសន្ន នៅពេលដែលទូរស័ព្ទ និង/ឬកាតរបស់អ្នកត្រូវបានបាត់ ឬ ត្រូវបានគេលួច ដើម្បីការពារ ការបាត់បង់ផ្នែកហិរញ្ញវត្ថុដែលមិននឹកស្មានដល់ចំពោះអ្នក។

(ជ) អ្នកមិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ប្រើលេខទ្រូម៉ាន់នីវ៉ាឡេត ស្នាមម្រាមដៃ ឬ សម្គាល់មុខ និងលេខ កូដសម្ងាត់ ៤ ខ្ទង់របស់អ្នកឡើយ។

(ឈ) គ្រប់ពេល អ្នកមិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ផ្សេងទៀតឃើញអ្នកបញ្ចូលលេខ វ៉ាឡេត របស់អ្នក និងលេខ កូដសម្ងាត់ ៤ ខ្ទង់ នោះទេ។

៨. ការថែទាំប្រព័ន្ធ

ទ្រូម៉ាន់នី អាចបន្ថែម ឬ បិទមុខងារណាមួយ ឬ ផ្អាកប្រតិបត្តិការកម្មវិធី ទ្រូម៉ាន់នី និង/ឬសេវាណាមួយរបស់វា គ្រប់ពេល៖

(ក) ប្រសិនបើនៅក្នុងទស្សនៈរបស់ ទ្រូម៉ាន់នី មានការគំរាមកំហែងណាមួយត្រូវបានបង្កឡើងចំពោះ ប្រព័ន្ធដែល ទាក់ទងនឹងកម្មវិធី ទ្រូម៉ាន់នី ឬផ្នែកនៃប្រព័ន្ធណាមួយនោះ។ ឬ

(ខ) ក្នុងគោលបំណងអនុវត្តការងារថែទាំ និងរដ្ឋបាលតាមកាលកំណត់។

(គ) កម្មវិធី ទ្រូម៉ាន់នី គឺជាកម្មវិធីដែលវិវឌ្ឍឥតឈប់ឈរដែលនឹងមានការចេញផ្សាយជាញឹកញាប់ ដើម្បីនាំមកនូវ លក្ខណៈពិសេស និងការកែលម្អថ្មីៗព្រមទាំងប្រព័ន្ធប្រតិបត្តិការដែលបានធ្វើបច្ចុប្បន្នភាព។ អ្នកត្រូវតែធ្វើការ តំឡើង និងប្រើតែកំណែចុងក្រោយបំផុតនៃកម្មវិធី ទ្រូម៉ាន់នី ដើម្បីបន្តធ្វើបច្ចុប្បន្នភាព។

(ឃ)ពីពេលមួយទៅពេលមួយ ទ្រូម៉ាន់នី អាចបង្ខំអ្នកប្រើប្រាស់របស់ខ្លួនឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធី ទ្រូម៉ាន់នី ទៅកំណែ ចុងក្រោយបំផុតសម្រាប់ហេតុផលសុវត្ថិភាព និងភាពសមស្រប។  អ្នកមិនអាចបន្ត ប្រើប្រាស់កម្មវិធី ទ្រូម៉ាន់នីកំណែហួសសម័យបានទេលុះត្រាតែអ្នកធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបំផុត។ លើសពីនេះ អ្នក ក៏មិនអាចប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នីនៅពេលដែលកំណែប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទរបស់អ្នកលែង ដំណើរការ ឬ យើងឈប់គាំទ្រកំណែប្រតិបត្តិការជាក់លាក់នោះ។

៩. ទំនាក់ទំនងរបស់អ្នកជាមួយធនាគារ

ប្រាក់តម្កល់នឹងត្រូវបានតម្កល់ដោយ ទ្រូម៉ាន់នី នៅក្នុងគណនីធនាគារមួយ។ ធនាគារនោះនឹងទទួលស្គាល់អ្នកជា អតិថិជនរបស់ធនាគារដោយការដាក់ប្រាក់តម្កល់នៅធនាគារដែលស្មើនឹងប្រាក់សមតុល្យនៃ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនមានផលប្រយោជន៏ស្របច្បាប់ និងផលកម្រៃនៅក្នុង​ គណនីធនាគារនោះទេ ហើយមាន តែទ្រូម៉ាន់នី ទេដែលអាចចេញសេចក្កីណែនាំបញ្ជាទៅធនាគារទាក់ទងនឹងគណនីនោះ ដោយរួមបញ្ចូលទាំងការផ្ញើប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ ព័ត៌មានអំពីសមតុល្យគណនី និង ព័ត៌មានផេ្សងៗទៀត និងប្រតិបត្តិការនៅលើគណនីធនាគារ នោះ។ ប្រសិនបើ ទ្រូម៉ាន់នី ក្ស័យធន (ត្រូវបិទ ទ្វារដោយសារអស់ដើមទុន)​ ធនាគារនឹងធានា​ ព្រមទាំងធើ្វការបង់ជូនអ្នកនូវ ប្រាក់សមតុល្យនៃទ្រូម៉ាន់នីរបស់អ្នក​ ដែលមិនបានសងគ្រប់គ្រាន់ក្នុងនីតិវិធីជម្រះបញ្ជីនោះ។

១០. ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់

ទ្រូម៉ាន់នី នឹងប្រមូលផ្តុំព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សេចក្តីណែនាំរបស់អ្នក និងព័ត៌មានលម្អិតស្តីពីប្រតិបត្តិការ នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត (ជាសរុបហៅថា “​ព័ត៌មាន”) ដើម្បីឲ្យទ្រូម៉ាន់នី ផ្តល់នូវសេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នីទៅកាន់អ្នក។ បើគ្មានព័ត៌មានទាំងនេះទេ ទ្រូម៉ាន់នី នឹងមិនអាចផ្តល់ជូនអ្នកនូវសេវាកម្មទូទាត់បែបនេះបានឡើយ។ ដោយបានប្រើប្រាស់នូវ សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី អ្នកយល់ព្រមថាទ្រូម៉ាន់នី អាចប្រើ និង​បើចំហព័ត៌មាន របស់អ្នកទៅកាន់៖

(ក) អ្នកផ្តល់សេវាណាមួយដែល ទ្រូម៉ាន់នី បានទាក់ទងដើម្បីដើរតូនាទី ឬក៏ជួយសកម្មភាពរបស់ខ្លួន។

(ខ) ភ្នាក់ងាររបស់ ទ្រូម៉ាន់នី អ្នកជាប់កិច្ចសន្យា ទីប្រឹក្សា និងបុគ្គលដទៃទៀតរបស់ ទ្រូម៉ាន់នី ដែលត្រូវបានអនុញ្ញត ឬតម្រូវដោយច្បាប់ឲ្យ ទ្រូម៉ាន់នី បើកចំហព័ត៌មានទាំងនោះដល់ពួកគេ។

(គ) ក្រុមហ៊ុនមេ និង​បុត្រសម្ព័ន្ធទាំងឡាយរបស់ ទ្រូម៉ាន់នី ដែលយកទៅប្រើក្នុងប្រតិបត្តិការ និង​រដ្ឋបាលផៃ្ទក្នុង ឬក៏ អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

(ឃ) ធនាគារ ដើម្បីជួយឲ្យធនាគាររក្សាទុកសាច់ប្រាក់របស់អ្នក និងធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ។

(ង) ក្រុមហ៊ុនមេ និងបុត្រសម្ព័ន្ធទាំងឡាយរបស់ធនាគារសម្រាប់គោលបំណងប្រតិបត្តិការ និង​រដ្ឋបាលផ្ទៃក្នុង ឬក៏ ទៅដល់អ្នកផ្តល់សេវាកម្មដែលត្រូវជាប់ពាក់ព័ន្ធផេ្សងទៀត។

អ្នកផ្តល់ការអនុញ្ញាតដល់មនុស្សទាំងនេះក្នុងការទទួលព័ត៌មានរបស់អ្នកបានដូចដែលបានអនុញ្ញាតខាងលើ។

ទ្រូម៉ាន់នី និងធនាគារអាចប្រើព័ត៌មានរបស់អ្នកផងដែរ ដើម្បីជាជំនួយក្នងការធើ្វផែនការ ការស្រាវជ្រាវ ការផ្សព្វផ្សាយ និង ជំរុញផលិតផល និងសេវាកម្មរបស់ខ្លួន។

១១. ការប្រឆាំងនឹងការសម្អាតប្រាក់ និង​ការដាក់ទណ្ឌកម្ម

អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចពន្យារពេលរាំងខ្ទប់ ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួយដោយមិនបងើ្កត ឲ្យមានជាការទទួលខុសត្រូវណាមួយប្រសិនបើ ទ្រូម៉ាន់នី មានការសង្ស័យថា៖

(ក) ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃ ណាមួយនោះ ឬ

(ខ) ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្របច្បាប់ ឬក៏ ប្រតិបត្តិការនោះអនុវត្តឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។

អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅទ្រូម៉ាន់នី តាមការទាមទារដ៏សមហេតុសមផលរបស់ទ្រូម៉ាន់នី ដើម្បីគ្រប់គ្រង ហានិភ័យ ការសម្អាតប្រាក់ ឬ ហិរញ្ញប្បទានភេរវកម្ម​ ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេស ដទៃណាមួយទៀត ហើយអ្នកយល់ព្រមថាទ្រូម៉ាន់នី នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ​ និង ទ្រូម៉ាន់ នីវ៉ាឡេត របស់លោកអ្នកដល់ធនាគារដែលសាច់ប្រាក់របស់អ្នកត្រូវបានដាក់តម្កល់ ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល ឬ តុលាការកាលណាតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ នៅទីណាផេ្សងទៀត។

អ្នកបានប្រកាស និងទទួលស្គាល់ចំពោះ ទ្រូម៉ាន់នី ថាការយល់ព្រម និង/ឬ ការទូទាត់ប្រាក់ដោយទ្រូម៉ាន់នីតាម សេចក្តីណែនាំរបស់អ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃទៀតណាមួយឡើយ ។

១២. ប្រព័ន្ធសុវត្ថិភាព

១២.១ លុបចោលការចូលប្រើរបស់អ្នក

ទ្រូម៉ាន់នី អាចនឹងលុបចោល ឬកម្រិតការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក ដោយពុំមានការជូនដំណឹងជាមុន និងដោយមិនទទួលខុសត្រូវអ្វីទាំងអស់ប្រសិនបើ៖

(ក) ទ្រូម៉ាន់នី សង្ស័យថាការប្រើប្រាស់ ទ្រូម៉ាន់នីវ៉ាឡេត ឬ ការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកអាចបង្កឲ្យ មានការខាតបង់ដល់អ្នក ឬ ដល់ទ្រូម៉ាន់នី

(ខ)  ទ្រូម៉ាន់នី សង្ស័យអ្នកកំពុងធ្វើការកែងបន្លំ ឬទាក់ទងនឹងប្រតិបត្តិការមិនប្រក្រតីណាមួយ

(គ)  ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកត្រូវបានបិទ

(ឃ) ការដំណើរការមិនល្អនៃឧបករណ៍ ឬ ប្រព័ន្ធរបស់ទ្រូម៉ាន់នី ឬក៏អ្វីផ្សេងទៀតដែលធើ្វឲ្យ មិនអាចប្រើប្រាស់បាន

(ង) ទ្រូម៉ាន់នី ជឿជាក់ថាសុវត្ថិភាពនៃការចូលតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក ឬ ឧបករណ៍ និង ប្រព័ន្ធរបស់ ទ្រូម៉ាន់នី អាចនឹងត្រូវបានបាត់បង់សុវត្ថិភាព ឬ

(ច)​ ទ្រូម៉ាន់នី ត្រូវបានតម្រូវឲ្យធើ្វដូចនោះទៅតាមច្បាប់។

១២.២ សុវត្ថិភាពឧបករណ៍

ប្រព័ន្ធសុវត្ថិភាពត្រូវបានចាត់ទុកថាមានសារៈសំខាន់បំផុត ក្នុងការបំពេញកាតព្វកិច្ចតាមបទបញ្ញត្តិរបស់ពួកយើង ក៏ដូចជាការធានានូវការការពារពេញលេញដល់អតិថិជន ទ្រូម៉ាន់នី ទាំងអស់។ ដើម្បីការពារហានិភ័យ ប្រព័ន្ធសុវត្ថិភាព ដែលអាចកើតមាន និង/ឬការប៉ុនប៉ងក្នុងការស្ដារការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ពួកយើង ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួន ក្នុងការស៊ើបអង្កេត ផ្អាក ទប់ស្កាត់ និង/ឬចាត់វិធានការផ្លូវច្បាប់ ក្នុងករណីដែលទ្រូម៉ាន់នី រកឃើញស្ថានភាព ដូចខាងក្រោម៖

(ក) អ្នកបានព្យាយាមចូលប្រើប្រព័ន្ធប្រតិបត្តិការរបស់ ទ្រូម៉ាន់នី តាមរយៈ ឧបករណ៍ Rooted Device ឬ Jail-Broken ឬ Clone ឬ កម្មវិធីដែលត្រូវបាន Clone។

(ខ) ឧបករណ៍របស់អ្នកត្រូវបានផលិតឡើងសម្រាប់ប្រទេសជាក់លាក់មួយដែលមានការកំណត់រចនាសម្ព័ន្ធ ឬ កំណត់ តាមបំណងដែលប្រព័ន្ធប្រតិបត្តិការពិសេសនេះមិនអនុលោមតាមស្តង់ដារអន្តរជាតិ (ផ្នែកប្រព័ន្ធ សុវត្ថិភាព)។

(គ) អ្នកព្យាយាមទាញយកវិធានការប្រព័ន្ធសុវត្ថិភាព ឬ វិធានការការពារកម្មវិធីទ្រូម៉ាន់នី តាមរយៈសកម្មភាពក្លែង បន្លំ ណាមួយដូចដែលបានកំណត់ដោយ ទ្រូម៉ាន់នី។

១៣. ការទទួលខុសត្រូវ

អ្នកគឺទទួលខុសត្រូវគ្រប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើង នៅពេលដែលអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី លើកលែងតែក្នុងករណីដែលមានការបោកបញ្ឆោត ឬការធ្វេសប្រហែសដោយ ទ្រូម៉ាន់នី និយោជិត ទ្រូម៉ាន់នី ភ្នាក់ងាររបស់ ទ្រូម៉ាន់នី ឬ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយ ទ្រូម៉ាន់នី។

១៤. ភាពប្រែប្រួល ឬ ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបំរើសេវាកម្មអតិថិជនរបស់ ទ្រូម៉ាន់នី (023 999 639) ប្រសិនបើអ្នកជឿជាក់ថា ភាពប្រែប្រួល ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬ ប្រសិនបើលោកអ្នកមានសំណួរ ឬ ការប្តឹង តវ៉ាណាមួយនោះ។

ដើម្បីជួយ ទ្រូម៉ាន់នី ក្នុងការស៊ើបអង្កេតលោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

(ក) ឈ្មោះ និងលេខ ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក

(ខ)​ ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលពាក់ព័ន្ធនេះ​ និង

(គ)​ ចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលសង្ស័យថាមានភាពមិនប្រក្រតី ឬក៏ប្រតិបតិការស្ថិតក្នុងការតវ៉ា។

ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយអ្នក ប្រសិនបើលោកអ្នកមិនស្នើឲ្យ ទ្រូម៉ាន់នី ពិចារណាដោះស្រាយបញ្ហានោះនៅក្នុងរយៈពេល ៣០ ថ្ងៃ។

១៥. ថ្លៃសេវា

១៥.១ អតិថិជនយល់ព្រមបង់ថ្លៃសេវាតាមអត្រាដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី ទាក់ទងនឹងការប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។ ក្នុងន័យនេះ អតិថិជនអាចពិនិត្យមើលអត្រាថ្លៃសេវាដែលមានបញ្ជាក់នៅក្នុងឯកសារនេះ និង/ឬ នៅលើ គេហទំព័រទ្រូម៉ាន់នី ភ្នាក់ងារទ្រូម៉ាន់នី និង/ឬក្នុងកម្មវិធីទ្រូម៉ាន់នី មុនពេលបញ្ជាក់ប្រតិបត្តិការរបស់អ្នក។ ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរថ្លៃសេវារបស់ខ្លួនពីពេលមួយទៅពេលមួយតាមការជូនដំណឹងជាមុនដោយទ្រូម៉ាន់នី។ 

ថ្លៃសេវាទាំងនេះអាចរាប់បញ្ចូលទាំង ពន្ធរដ្ឋាភិបាល និងការគិតថ្លៃផ្សេងទៀត (ប្រសិនបើតម្រូវដោយច្បាប់)។

តាមរយៈការទទួលយកខចែងនិងលក្ខខណ្ឌទាំងនេះសម្រាប់ការប្រើប្រាស់ទ្រូម៉ាន់នីវ៉ាឡេត អ្នកផ្តល់សិទ្ធិអំណាចមក អោយ ទ្រូម៉ាន់នី ក្នុងការដកថ្លៃសេវាដោយផ្ទាល់ពី ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

១៥.២ វ៉ាឡេតអសកម្ម

(ក) បើទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកគ្មានប្រតិបត្តិការឥណទាន និងឬ ប្រតិបត្តិការឥណពន្ធសម្រាប់រយៈពេល ដប់ពីរ (12)ខែ នឹងត្រូវបានចាត់ទុកថាជា វ៉ាឡេតអសកម្ម។

(ខ) ថ្លៃសេវាចំនួន មួយដុល្លាអាមេរិច ($1) ឬ សមមូលជារូបិយប័ណ្ណរៀល នឹង ត្រូវគិតប្រាក់ពី ទ្រូម៉ាន់នី​វ៉ាឡេត របស់អ្នកជារៀងរាល់ខែ បន្ទាប់ពីទ្រូម៉ាន់នី​វ៉ាឡេតរបស់អ្នកបានក្លាយជា វ៉ាឡេតអសកម្ម។ ថ្លៃសេវាវ៉ាឡេត អសកម្ម បែបនេះនឹងត្រូវកាត់ពីទ្រូម៉ាន់នី​វ៉ាឡេតរបស់អ្នករហូតទាល់តែ វ៉ាឡេតរបស់អ្នក មានសកម្មភាពឡើង វិញ ឬ មិនមានទឹកប្រាក់សម្រាប់បង់ថ្លៃសេវា។ ពួកយើងនឹង ព្យាយាមជូនដំណឹង ដល់អ្នកតាមរយៈសារ SMS ទូរស័ព្ទ ឬការជូនដំណឹងក្នុងកម្មវិធី ទ្រូម៉ាន់នី មុនពេលដែលទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកក្លាយជាវ៉ាឡេតអសកម្ម។

(គ) នៅពេលដែលទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកអសកម្មក្នុងរយៈពេល ១០ ឆ្នាំ ទ្រូម៉ាន់នី អាច ឬដោយការស្នើសុំពី ធនាគារជាតិនៃកម្ពុជា ទ្រូម៉ាន់នី ធ្វើការផ្ទេរសមតុល្យដែលនៅសល់នៃទឹកប្រាក់របស់អ្នកទៅ នាយកដ្ឋានប្រព័ន្ធ ទូទាត់សងប្រាក់សម្រាប់ការគ្រប់គ្រងបន្ថែមទៀត។

១៦. ការផ្អាក ឬ ការបញ្ចប់

១៦.១ ដោយអ្នក

អ្នកអាចបញ្ចប់ការប្រើសេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី (ដែលរួមមានការបិទទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក) នៅពេលណា មួយក៏បានដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ ទ្រូម៉ាន់នី ឬ ធ្វើសំណើរបិទទ្រូម៉ាន់នីវ៉ាឡេត តាមរយៈកម្មវិធីទ្រូម៉ាន់នី ឬ ដោយការទាក់ទងមកផ្នែកបម្រើសេវាកម្ម អតិថិជនរបស់ ទ្រូម៉ាន់នី (023 999 639)។ 

១៦.២ ដោយទ្រូម៉ាន់នី

ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការផ្អាក ឬ បញ្ចប់ការចូលប្រើសេវាកម្មទូទាត់ប្រាក់របស់ទ្រូម៉ាន់នីភ្លាមៗ សម្រាប់ព្រឹត្តិការណ៍ ដូចខាងក្រោម៖

(ក) អ្នកប្រើឯកសារក្លែងបន្លំ ឬ បង្ហាញសេចក្តីថ្លែងការណ៍មិនពិតក្នុងការចុះឈ្មោះស្នើសុំ ទ្រូម៉ាន់នីវ៉ាឡេត រួមទាំង ផ្តល់ព័ត៌មានមិនពិត ឬផ្តល់ភស្តុតាងឯកសារមិនពិត ឬបង្ហាញឯកសារមិនពេញលេញ តាមការស្នើសុំរបស់ ទ្រូម៉ាន់នី រហូតដល់ ទ្រូម៉ាន់នី បានទទួលឯកសារត្រឹមត្រូវ និងពេញលេញ។

(ខ) ទ្រូម៉ាន់នី បានទទួលពាក្យស្នើសុំផ្លូវការ និង/ឬ ពាក្យបណ្តឹងពីក្រុមគ្រួសាររបស់អ្នក ឬ អ្នកទទួលមរតកស្រប ច្បាប់ ដែលជូនដំណឹងអំពីការស្លាប់របស់អ្នក។

(គ) អ្នកគឺជាបុគ្គលដែលរដ្ឋាភិបាល ឬអាជ្ញាធរដាក់បញ្ជតាមចាប់ ឬដីការរឹបអូស ឬត្រូវ បានចោទប្រកាន់ ឬ សង្ស័យថាជាបុគ្គលប្រព្រឹត្តបទល្មើស។

(ឃ) ទ្រូម៉ាន់នីមានការសង្ស័យសមហេតុផលថាអ្នកបានប្រព្រឹត្តបទល្មើស ឬ ប៉ុនប៉ងប្រព្រឹត្តបទល្មើស ដូចដែលបាន កំណត់ដោយច្បាប់ ឬធ្វើសកម្មភាពណាមួយដែលអាចបង្កការខូចខាតដល់ទ្រូម៉ាន់នី ឬប្រព័ន្ធសុវត្ថិភាពរបស់វា។

(ង) ប្រសិនបើ មិនមានសមតុល្យទឹកប្រាក់នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកនិង​មិនមានប្រតិបត្តិការឥណទាន និង/ឬ ឥណពន្ធសម្រាប់រយៈពេលបី (3) ខែ។

ក្នុងករណីដែល ទ្រូម៉ាន់នី អនុវត្តសិទិ្ធរបស់ខ្លួនដែលមានក្នុងចំណុច ១៦.២ នេះ ទ្រូម៉ាន់នីនឹងមិនកាតព្វកិច្ចជូន ដំណឹងអ្នក ហើយទ្រូម៉ាន់នីក៏មិនទទួលខុសត្រូវ ឬ ក៏ទទួលសងចំពោះការខាតបង់ណាមួយ ដែលអ្នកអាចនឹងទទួល រងដែលជាលទ្ធផលចេញមកពីការអនុវត្តនេះទេ។

១៧. ការជូនដំណឹង និង ការផ្លាស់ប្តូរទៅលើការយកថ្លៃសេវា  ខចែង និងខចែងនិងលក្ខខណ្ឌ

ទ្រូម៉ាន់នី អាចផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌទាំងនេះ និងការយកថ្លៃឈ្នួលសេវានៅពេលណាមួយក៏បាន។ ទ្រូម៉ាន់នី នឹងផ្តល់ជូនលោកអ្នកជាការជូនដំណឹងយ៉ាងហោចណាស់រយៈពេល ២១ ថ្ងៃ​ អំពីការផ្លាស់ប្តូរណាមួយមុនពេលដែលការ ផ្លាស់ប្តូរនោះចូលជាធរមាន។ 

(ក) ការជូនដំណឹងដែលបានដាក់បង្ហាញនៅលើវេបសាយរបស់ទ្រូម៉ាន់នី www.truemoney.com.kh ឬ ដោយការផ្សាយ ពាណិជ្ជកម្មនៅក្នុងការសែតប្រចាំថៃ្ង ឬ ការសែតជាតិ ឬ

(ខ) ការទាក់ទងទៅទូរស័ព្ទដៃរបស់លោកអ្នកតាមរយៈការជូនដំណឹងសារជាអក្សរ (SMS) ឬក៏ការជូនដំណឹងតាម រយៈប្រព័ន្ធអេឡិចត្រូនិកដែលបានបង្កើតឡើងនៅក្នុងប្រព័ន្ធកម្មវិធីទ្រូម៉ាន់នី។

ទ្រូម៉ាន់នី អាចប្រើផងដែរនូវវិធីសាស្រ្តដែលបានដាក់ចេញជាគោលៗខាងលើ ជាមធ្យោបាយមួយក្នុងការផ្តល់ជូនអ្នក នូវការជូនដំណឹង។

១៨. ការផ្លាស់ប្តូរព័ត៌មានលម្អិត

អ្នកត្រូវតែជូនដំណឹងមក ទ្រូម៉ាន់នី ភា្លមប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងព័ត៌មានលម្អិតផ្ទាល់ខ្លួន​របស់អ្នក ដែលអ្នកបានផ្តល់មកឲ្យ ទ្រូម៉ាន់នី ពីមុនមកដើម្បីយកមកប្រើក្នុងគោលបំណងនៃការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ ទ្រូម៉ាន់នី។ ទ្រូម៉ាន់នី នឹងមិនទទួលខុសត្រូវ ឬ ទទួលសងចំពោះភាពមិនប្រក្រតី ឬ ការខាតបង់ណាមួយដែលទទួលរងដោយ អ្នកទាក់ទង ទៅនឹងការផ្លាស់ប្តូរនោះទេ កាលណា ទ្រូម៉ាន់នី មិន បានទទួលការជូនដំណឹងជាមុន។

១៩. ភាពរអាក់រអួលនៃសេវា

អ្នកយល់ព្រមថា ទ្រូម៉ាន់នី នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយអ្នកនៅពេលដែល សេវាដាច់ក្នុងរយៈពេលជាបណ្តោះអាសន្ន ឬក៏នៅពេលដែលប្រព័ន្ធ ឬឧបករណ៍ខកខានមិនបានដើរតួនាទីជាធម្មតា ឬក្នុង លក្ខណៈមួយដែលមិនបំពេញចិត្តអ្នក ដោយមិនគិតគូរ​ដលមូលហេតុនៃការបណ្តាលឲ្យកើតឡើងនោះទេ។

២០. រូបិយប័ណ្ណ

អ្នកត្រូវជ្រើរើសរូបិយប័ណ្ណមួយសម្រាប់ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកក្នុងអំឡុងពេលចុះឈ្មោះក្នុងចំណោម រូបិយប័ណ្ណ ណាមួយដែលយើងបានអនុញ្ញាតឲ្យដាក់នៅក្នុង ទ្រូម៉ាន់នីវ៉ាឡេត។

អ្នកយល់ព្រមប្រើប្រាស់អត្រាប្តូរប្រាក់មួយដែលត្រូវបានជ្រើសរើសឡើងដោយទ្រូម៉ាន់នី នៅពេលណាដែលអ្នកធើ្វ ប្រតិបត្តិការជារូបិយប័ណ្ណមួយផេ្សងពីរូបិយប័ណ្ណដែលលោកអ្នកបានជ្រើសរើស។ 

២១. សំណង

អ្នកយល់ព្រមសងទ្រូម៉ាន់នី ចំពោះការខាតបង់ណាមួយដែលទ្រូម៉ាន់នី បានទទួលរងដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលដោយសារអ្នក៖

(ក) មិនបានអនុវត្តតាមកាតព្វកិច្ចរបស់លោកអ្នកដែលស្ថិតក្រោម ខចែងនិងលក្ខខណ្ឌទាំងនេះ ឬ

(ខ) បានប្រព្រឹត្តដោយធេ្វសប្រហែស និងដោយការបោកប្រាស់ក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់របស់ទ្រូម៉ាន់នី រួម មានផងដែរនូវការចូលប្រើ និងប្រតិបត្តិការនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក។

អ្នកបានយល់ព្រមដោយស្ម័គ្រចិត្ដក្នុងការសន្មតនូវហានិភ័យនៃការបាត់បង់ទាំងអស់ដែលអ្នកមានឬអាចនឹងត្រូវ ទទួលខុសត្រូវក្រោមខចែងនិងលក្ខខណ្ឌទាំងនេះ។

អ្នកផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី កាត់ ឬ បន្ថែមសមតុល្យទឹកប្រាក់ដែលមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេត ដែលមានស្រាប់របស់ អ្នកដោយមិនមានការជូនដំណឹងជាមុនសម្រាប់ហេតុផលខាងក្រោម៖

(ក) ចំនួនទឹកប្រាក់ណាមួយដែលជា ឬអាចក្លាយជាទឹកប្រាក់ជំពាក់ដោយក្រុមហ៊ុន និងផ្ទុយមកវិញ ចំនួនទឹកប្រាក់ ដែលអ្នកជំពាក់ក្រុមហ៊ុន ដោយអនុលោមតាមខចែងនិងលក្ខខណ្ឌនេះ

(ខ) រាល់ការផាកពិន័យ ការផាកពិន័យ ឬ ថ្លៃសេវាផ្សេងទៀតដែលកើតឡើងដោយក្រុមហ៊ុនជាលទ្ធផលនៃ ការក្លែង បន្លំ ឬ កំហុសរបស់អ្នក

(គ) ចំនួនទឹកប្រាក់ណាមួយដែលផ្ទេរចូលទៅ ទ្រូម៉ាន់នីវ៉ាឡេតដែលមានស្រាប់របស់អ្នក ដោយសារបញ្ហាប្រព័ន្ធ ឬ កំហុសរបស់មនុស្ស។

២២. ការទំនាកទំនងតាមទូរស័ព្ទ

ទ្រូម៉ាន់នី តាមឆន្ទានុសិទ្ធិរបស់ខ្លួននឹងតាមដាន និង/ឬ កត់ត្រានូវការសាកសួរដែលបានធ្វើឡើងតាមទូរស័ព្ទ។ ការកត់ត្រានេះ គឺត្រូវបានធ្វើឡើងសម្រាប់គុណភាពសេវាកម្ម ការផ្ទៀងផ្ទាត់ សម្រាប់ការជំនុំជម្រះនាពេលអនាគត និង/ឬ ដំណើរ ការរដ្ឋបាលដែលតម្រូវអោយមាននាពេលអនាគត។

២៣. ការផេ្ទរសិទិ្ធ

ទ្រូម៉ាន់នី អាចផ្តល់ ឬ ផ្ទេរនូវសិទិ្ធ និង កាតព្វកិច្ចទាំងអស់ ឬ មួយផ្នែកណានោះដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង នេះទៅភាគីទីបីណាមួយដោយមិនចាំបាច់ប្រាប់អ្នក ឬ ដោយមិនចាំបាច់ទទួលបាននូវការព្រមព្រៀងពីអ្នក។ អ្នកយល់ព្រម ថានឹងធើ្វ ឬ អនុវត្តទៅលើឯកសារគ្រប់យ៉ាងដែល ទ្រូម៉ាន់នី ផ្តល់ជូនដើម្បីធើ្វឲ្យ ការផ្តល់ ឬ ការផេ្ទរសិទិ្ធខាងលើនេះ មាន សុពលភាពតាមរយៈខចែងនេះ។

២៤. ច្បាប់គ្រប់គ្រង

ខចែងនិងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។

ខចែងនិងលក្ខខណ្ឌសម្រាប់

កាតនិម្មិត ទ្រូម៉ាន់នី​  (Mastercard)

ខចែងនិងលក្ខខណ្ឌដែលអនុវត្តចំពោះការប្រើប្រាស់កាតនិម្មិតទ្រូម៉ាន់នី​ (Mastercard) ហៅថា (“កាតនិម្មិត”) ដែលត្រូវបានចេញឱ្យអ្នកដោយ True Money (Cambodia) PLC ហៅថា (“ទ្រូម៉ាន់នី”) តាមសំណើរបស់អ្នក។ 

ខចែងនិងលក្ខខណ្ឌអនុវត្តចំពោះអ្នក និងការប្រើប្រាស់កាតនិម្មិតរបស់អ្នក ហើយវាគឺជាកិច្ចព្រមព្រៀងផ្លូវច្បាប់ ដែលចងភ្ជាប់រវាងអ្នក និងពួកយើង។ តាមរយៈការទទួលយក និង/ឬ ប្រើប្រាស់កាតនិម្មិតនេះ អ្នកបានអានយល់ និងយល់ព្រមក្នុងការចងភ្ជាប់ជាមួយនឹង ខចែងនិងលក្ខខណ្ឌទាំងអស់នេះ។ ខចែងនិងលក្ខខណ្ឌទាំងនេះមាន ប្រសិទ្ធភាព នៅពេលអ្នកបើកដំណើរការកាតនិម្មិតតាមរយៈកម្មវិធីទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet) របស់អ្នក។ ទ្រូម៉ាន់នី អាចផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។ ការផ្លាស់ប្តូរ បែបនេះនឹងចូលជាធរមានភ្លាមៗនៅពេលដែលវាត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ពួកយើង ឬ កម្មវិធីទ្រូម៉ាន់នី (TrueMoney App)។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យលក្ខខណ្ឌមុនពេលបង្កើត ឬប្រើកាតនិម្មិត និងដើម្បីកត់សម្គាល់ការផ្លាស់ប្តូរណាមួយ។

១. និយមន័យ

“កាតនិមិ្មត” សំដៅលើកាតនិម្មិតម៉ាស្ទ័រកាត (Virtual Mastercard) ដែលចេញឱ្យអ្នកដោយទ្រូម៉ាន់នី តាមការ ណែនាំរបស់អ្នក និង បានបំពេញនូវលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់តាមតម្រូវការរបស់ទ្រូម៉ាន់នីក្នុងការទទួលបាន សេវាកម្មនេះ។

“អ្នក” និង “របស់អ្នក” មានន័យថារូបវន្តបុគ្គលម្នាក់ ដែលបានចុះឈ្មោះប្រើប្រាស់ផលិតផលកាតនិម្មិត និងជាអ្នក ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាតនិម្មិត ដូចដែលបានបញ្ជាក់នៅក្នុងខចែងនិងលក្ខខណ្ឌទាំងនេះ។

“យើង” “ពួកយើង” និង “របស់យើង” មានន័យថា ទ្រូម៉ាន់នី ឬ True Money (Cambodia) PLC

“ទ្រូម៉ាន់នីវ៉ាឡេត” មានន័យថាទ្រូម៉ាន់នីវ៉ាឡេតប្រភេទរូបបិយប័ណ្ណ ដុល្លារអាមេរិក (USD Wallet) ដែលបាន ភ្ជាប់ជាមួយកាតនិម្មិតរបស់អ្នក ហើយវាអនុញ្ញាតឱ្យអ្នកអាចធ្វើការទិញទំនិញតាមបណ្តាញអនឡាញបាន។

“កម្មវិធីទ្រូម៉ាន់នី” សំដៅលើកម្មវិធីដែលមានក្នុងទូរស័ព្ទដៃទ្រូម៉ាន់នី។

“PIN” សំដៅលើលេខសម្ងាត់ ៤ ខ្ទង់របស់អ្នកដែលបង្កើតដោយអ្នកដើម្បីប្រើប្រាស់អនុម័តរាល់ពេលដែលអ្នក ធ្វើប្រតិបត្តិការទិញ។

“3D Secure​​ (Three Domain Secure)” គឺជាប្រព័ន្ធសុវត្ថិភាពដែលបំពេញបន្ថែសម្រាប់ប្រតិបត្តិការអនឡាញ ដែលធ្វើឡើងសម្រាប់ផ្ទៀងផ្ទាត់ម្ចាស់កាតជាមួយនឹងពាក្យសម្ងាត់តែម្តង (One Time Password)។ ពាក្យសម្ងាត់តែម្តងនេះនឹងតម្រូវអោយប្រេីនៅពេលភ្ជាប់កាតនិមិត្មរបស់អ្នកលើកដំបូងជាមួយពានិជ្ជករ អនឡាញ។

“CVV” សំដៅលើលេខកូដ៣ខ្ទង់សំរាប់ផ្ទៀងផ្ទាត់កាត។ លេខកូដនេះអាចមើលបាននៅលើកាតនិម្មិតរបស់អ្នក។

“លេខកាត” សំដៅលើលេខ ១២ ខ្ទង់ ដូចដែលបានបង្ហាញនៅលើកាតនិម្មិតរបស់អ្នក។ លេាកអ្នកអាចចម្លងលេខ ១២ ខ្ទង់នេះបាន រាល់ពេលអ្នកមានតម្រូវការទិញទំនិញតាមអនឡាញ។

“ប្រតិបត្តិការ” សំដៅដល់រាល់ប្រតិបត្តិការទិញតាមអនឡាញ និង/ឬការទិញ (តាមរយៈគេហទំព័រ ទូរស័ព្ទ ឬកម្មវិធីទូរស័ព្ទ) រួមទាំងកម្មវិធីភាគីទីបី ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ការបញ្ជាទិញតាមសំបុត្រ ប្រតិបត្តិការបញ្ជាទិញ តាមទូរស័ព្ទ ការទិញក្នុងកម្មវិធី និងប្រតិបត្តិការស្កេនដើម្បីទូទាត់  ដែលអ្នកប្រើកាតនិម្មិតរបស់អ្នកដើម្បីបង់ប្រាក់ ឱ្យទៅពាណិជ្ជករសម្រាប់ផលិតផល ឬសេវាកម្មរបស់ពួកគេ។ 

២. កាតនិម្មិតរបស់អ្នក

អ្នកអាចបង្កើតកាតនិម្មិតភ្លាមៗពីកម្មវិធីទ្រូម៉ាន់នីរបស់អ្នកដោយធ្វើតាមការណែនាំចាំបាច់លើអេក្រង់។ កាតនិម្មិតរបស់អ្នកនឹងរួចរាល់សម្រាប់ការប្រើប្រាស់ភ្លាមៗនៅពេលដែលអ្នកបានបញ្ចប់ការណែនាំនៅលើអេក្រង់ ហើយទទួលយកខចែងនិងលក្ខខណ្ឌទាំងនេះ។ កាតនិម្មិតនីមួយៗដែលអ្នកបានបង្កើតនឹងមានលេខកាតតែមួយគត់ និងលេខ CVV តែមួយគត់។ កាតនិម្មិតរបស់អ្នកនឹងមានសុពលភាពរយៈពេល ៤ ឆ្នាំ ហើយកាតនិម្មិតរបស់ អ្នកត្រូវបានភ្ជាប់ទៅទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ កាតនិម្មិតគឺជាកាតបង់ប្រាក់ជាមុន ហើយអាចបញ្ចូលប្រាក់ក្នុងកាតបាន។ អ្នកអាចកំណត់សមតុល្យទឹកប្រាក់ចំពោះការប្រើប្រាស់កាតនិម្មិតនៅក្នុងកម្រិតដែលផ្តល់ដោយទ្រូម៉ាន់នី និងយោងទៅតាមកម្រិតទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ ក្នុងករណីមានកំហុស ឬសំណួរអំពីកាតនិម្មិតរបស់ អ្នក និង/ឬទ្រូម៉ាន់នីវ៉ាឡេតដែលបានភ្ជាប់ សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ (+855) 23 999 639។

៣. ថ្លៃសេវា និងការប្រាក់

អ្នកនឹងមិនទទួលបានការប្រាក់សម្រាប់ទឹកប្រាក់របស់អ្នកនៅលើកាតនិម្មិតទេ។ វាអាចមានថ្លៃសេវា ទាក់ទងនឹងការ ប្រើប្រាស់កាតនិម្មិតរបស់អ្នក។ ពេលប្រើកាតនិម្មិត អ្នកយល់ព្រមគោរពតាមខចែងនិងលក្ខខណ្ឌនេះ និងទូទាត់ថ្លៃសេវាទាំងអស់តាមតម្រូវការរបស់ទ្រូម៉ាន់នី ហើយទ្រូម៉ាន់នី អាចនិងមានការកែប្រែថ្លៃសេវាខាងលើដែលទាក់ទងនឹងផលិតផល ឬសេវាកម្មនេះតាមការសម្រេចដោយឯកច្ឆ័នរបស់យើង។ ហើយប្រសិនបើទ្រូម៉ាន់នី នឹងកែប្រែថ្លៃសេវា យើងខ្ញុំនឹងជូនដំណឹងដល់អ្នក ២១ ថ្ងៃជាមុន មុននឹងកាត់ថ្លៃសេវាពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

៤. ការប្រើប្រាស់កាតនិម្មិត

អ្នកអាចប្រើកាតនិម្មិតដើម្បីទិញទំនិញ ឬសេវាកម្មគ្រប់ទីកន្លែងតាមរយៈ កាតនិម្មិតរបស់អ្នកតាមដែលអាចធ្វេីបាន  ដោយគ្រាន់តែមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់។ ហើយការប្រើប្រាស់មិនលើសពីសមតុល្យដែលមាននៅក្នុង ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក និង/ឬ មានការកំណត់ ឬការកម្រិតណាមួយដែលកំណត់ដោយអ្នកនៅក្នុងមុខងារ កំណត់របស់កាត។ លោកអ្នកគួរតែដឹងថាពាណិជ្ជករមួយចំនួនដូចជាក្រុមហ៊ុន អាកាសចរណ៍ រោងភាពយន្ត ឬសណ្ឋាគារ អាចតម្រូវឱ្យ បង្ហាញកាតជាក់ស្តែងសម្រាប់គោលបំណងជាភស្តុតាង ហើយពានិជ្ជករទាំងនោះអាចបដិសេធ ឬ បដិសេធមិន ទទួលយកកាតនិម្មិត។ ដូច្នេះអ្នក​ត្រូវ​អានខចែងនិង​លក្ខខណ្ឌ​របស់​ពាណិជ្ជករ​មុន​ពេល​អ្នក​ទិញ​ផលិតផល ឬ សេវាកម្ម​តាម​អនឡាញ។ ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវឡើយចំពោះការបដិសេធបែបនេះដោយពាណិជ្ជករ សម្រាប់ហេតុផលបដិសេធណាមួយដែលអាចជាការមិនទទួលយកប្រតិបត្តិការរបស់អ្នក។ លោកអ្នក​នឹង​មិន​អាច​លុបចោលបានឡើយសម្រាប់ប្រតិបត្តិការដែលអ្នកបានទិញរួច។ នៅពេលអ្នកប្រើកាតនិម្មិតទ្រូម៉ាន់នី ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មយើងនឹងដកទឹកប្រាក់នៅក្នុងវ៉ាឡេតទ្រូម៉ាន់នីរបស់អ្នកដេីម្បីទូទាត់ទៅ​លើ​ប្រតិបត្តិការ​ទិញ​ណា​មួយ​ បន្ទាប់​ពី​អ្នក​បាន​អនុញ្ញាតប្រតិបត្តិការរបស់អ្នកដើម្បីទូទាត់។ យើង​នឹង​ដក​ប្រាក់​ពីវ៉ាឡេតទ្រូម៉ាន់នីរបស់ ​អ្នក​ជាប្រាក់ដុល្លារអាមេរិក មុន​ពេល​មាន​សំណើ​ទូទាត់​ពី​ធនាគារ​ទទួលការទូរទាត់ ទោះ​បី​កាត​និម្មិត​របស់​អ្នក ​ត្រូវ​ផុត​កំណត់​ក៏ដោយ។

ប្រសិនបើអ្នកអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់កាតនិម្មិតរបស់អ្នក អ្នកត្រូវទទួលខុសត្រូវ ចំពោះប្រតិបត្តិការ ទាំងអស់ដែលបានធ្វើឡើងជាមួយកាតនិម្មិតទ្រូម៉ាន់នី ព្រមទាំងថ្លៃសេវា និងបំណុលដែលពាក់ព័ន្ធទាំងអស់ដែលកើតឡើងដោយពួកគេទាំងនោះ។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់លេខកាតនិម្មិតនីមួយៗ យោងទៅតាមខចែងនិងលក្ខខណ្ឌក្នុងឯកសារនេះ។

៥. ដែនកំណត់ចំណាយដែលអាចកំណត់នៅលើកាតនិម្មិត

ទ្រូម៉ាន់នី អាចកំណត់ដែនកំណត់ផ្សេងៗគ្នា ដើម្បីការពារ និងធានាការប្រើប្រាស់កាតនិម្មិត។ ទម្រង់នៃដែនកំណត់មួយចំនួនត្រូវបានផ្តល់ឱ្យអ្នកតាមការសម្រេចចិត្តរបស់អ្នក ដើម្បីកំណត់គោលបំណងប្រើប្រាស់របស់អ្នក។

ដែនកំណត់ស្តង់ដារមួយចំនួនត្រូវបានកំណត់ រួមមាន៖

  • ចំនួនកាតនិម្មិតសកម្មត្រូវបានកំណត់ត្រឹម ១ កាតនិម្មិត
  • ដែនកំណត់នៃការទិញប្រចាំថ្ងៃសម្រាប់កាតនិម្មិតមួយនឹងផ្អែកលើការកម្រិតវ៉ាឡេតទ្រូម៉ាន់នីរបស់អ្នក។

ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរកម្រិតទ្រូម៉ាន់នីវ៉ាឡេតនៅពេលណាមួយ ដើម្បីអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន រួមទាំងតម្រូវការបទប្បញ្ញត្តិក្នុងស្រុក និង/ឬអន្តរជាតិ។ អ្នកអាចកំណត់ និងផ្លាស់ប្តូរដែនកំណត់នៃការទិញបានគ្រប់ពេលនៅក្នុងកម្មវិធីទ្រូម៉ាន់នីវ៉ាឡេត។ អ្នកអាចផ្អាកការប្រើប្រាស់ និងរំសាយការផ្អាកទៅលើកាតនិម្មិតបានគ្រប់ពេលតាមតម្រូវការរបស់អ្នក។

៦. ទំនួលខុសត្រូវរបស់អ្នក

៦.១ អ្នកទទួលខុសត្រូវចំពោះ៖

ក. ថែរក្សាព័ត៌មានសម្ងាត់លើកាតរបស់អ្នក ដូចជា លេខកាត១២ខ្ទង់ កាលបរិច្ឆេទផុតសុពលភាព និងលេខ CVV ៣ខ្ទង់ឱ្យមានសុវត្ថិភាពគ្រប់ពេល។

ខ. សកម្មភាពណាមួយ និងសកម្មភាពទាំងអស់ដែលបានកើតឡើងដោយអ្នកដែលនាំឱ្យអ្នកបាត់បង់ ព័ត៌មានសម្ងាត់កាតរបស់អ្នក រួមទាំងលទ្ធផលនៃកំហុសអ្នកផ្ទាល់ ការធ្វេសប្រហែស និង/ឬសកម្មភាពផ្សេងទៀតរបស់បុគ្គលណាម្នាក់ដែលកាន់កាប់កាតរបស់អ្នក ដោយមាន ឬ គ្មានការអនុញ្ញាតពីអ្នក។

៦.២ ប្រសិនបើអ្នកមិនរក្សាកាតរបស់អ្នកឱ្យមានសុវត្ថិភាពទេមានន័យថា អ្នកបោះបង់ការទាមទារណាមួយ ដែលអ្នកអាចមានសម្រាប់ការបាត់បង់ ឬការខូចខាតណាមួយដែលអ្នកបាត់បង់ ដោយសារអ្នកមិនបានរក្សាវាឱ្យមានសុវត្ថិភាព។ បន្ទាប់ពីព័ត៌មានលំអិតអំពីកាតនិម្មិតរបស់អ្នកត្រូវបានបញ្ចូល យើងនឹងសន្មត់ថាជាប្រត្តិបត្តិការពីកាតនិម្មិតរបស់អ្នកពិតប្រាកដ។ ប្រសិនបើនរណាម្នាក់ផ្សេងទៀតប្រើកាតនិម្មិត របស់អ្នកយើងអាចដំណើរការប្រតិបត្តិការនោះដូចជាប្រតិបត្តិការដែលអ្នកបានអនុញ្ញាតវាដូចគ្នា។

៦.៣ ប្រសិនបើព័ត៌មានលម្អិតអំពីកាតនិម្មិតរបស់អ្នកត្រូវបានគេលួចបានតាមមធ្យោបាយណាមួយ លោកអ្នកអាចប្រឈមនឹងការបាត់បង់សមតុល្យទឹកប្រាក់ដែលមានក្នុង ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ បុគ្គលនោះក៏អាចមានលទ្ធភាពចូលប្រើកម្មវិធីទូរស័ព្ទរបស់អ្នកដោយមិនមានការអនុញ្ញាតផងដែរ។ យើងនឹងមិនទទួលខុសត្រូវចំពោះផលនៃការបាត់បង់ទាំងនោះឡើយ។ លោកអ្នកអាចទទួលការខាតបង់ ក្នុងករណីដែលជនម្នាក់នោះបានប្រើប្រាស់កាតនិម្មិតរបស់អ្នក។

៦.៤ អ្នកត្រូវតែពិនិត្យមើលប្រតិបត្តិការរបស់អ្នក និងព័ត៌មានលម្អិតរបស់ពាណិជ្ជករអោយបានត្រឹមត្រូវ មុនពេល អ្នកបញ្ជាក់ការទិញរបស់អ្នក។

៦.៥ ប្រសិនបើអ្នកជឿថាប្រតិបត្តិការមួយត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតពីអ្នក សូមជូនដំណឹងមកយើង ជាបន្ទាន់ ឬបង្កកកាតនិម្មិតរបស់អ្នកភ្លាមៗ។

៧. ការលុបចោលកាតនិម្មិត ការផ្អាក និងការផុតកំណត់

កាតនិម្មិតនីមួយៗមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់ នៅពេលដែលកាតនិម្មិតបានផុតកំណត់ ឬត្រូវបាន លុបចោល អ្នកមិនអាចប្រើវាសម្រាប់ប្រតិបត្តិការណាមួយបានទេ ប៉ុន្តែអ្នកអាចបង្កើតកាតនិម្មិតថ្មី។ អ្នកអាចលុបកាតនិម្មិតបានគ្រប់ពេលនៅលើកម្មវិធីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ប្រសិនបើអ្នកមិនចង់ប្រើវាទៀត។ ពួកយើងរក្សាសិទ្ធិតាមការសម្រេចដោយឯកច្ឆ័នក្នុងការកំណត់ទៅលើការប្រើប្រាស់កាតនិម្មិតរបស់អ្នក  រួមទាំងការ កំណត់ ឬហាមឃាត់ប្រភេទប្រតិបត្តិការជាក់លាក់ ដូចជាប្រភេទពាណិជ្ជករជាដើម។  យើងអាចបដិសេធក្នុងការ ចេញកាតនិម្មិត ឬលុបចោលកាតនិម្មិតរបស់អ្នកដោយមាន ឬដោយគ្មានការជូនដំណឹងជាមុន។ អ្នកយល់ព្រមមិនឱ្យមានការប្រើប្រាស់មិនសមរម្យ ឬអនុញ្ញាតឱ្យអ្នកដទៃប្រើកាតនិម្មិតទ្រូម៉ាន់នី ដែលផុតកំណត់ បានដកហូត បានលុបចោល បានផ្អាក ឬ កាតនិម្មិតមិនត្រឹមត្រូវ។

៨. ថ្លៃសេវាប្រតិបត្តិការអន្តរជាតិ – FOREX

អតិថិជនត្រូវតែមានសមតុល្យទឹកប្រាក់ជា រូបបិយប័ណ្ណ ដុល្លារអាមេរិក ​(USD) ដើម្បីភ្ជាប់ និងបង្កើតកាតនិម្មិត ម៉ាស្ទ័រកាត។ គណនីរូបបិយប័ណ្ណប្រាក់រៀល(KHR) មិនត្រូវបានអនុញ្ញាតឱ្យភ្ជាប់ជាមួយកាតនិម្មិតម៉ាស្ទ័រកាតទេ។ ប្រសិនបើអ្នកធ្វើប្រតិបត្តិការជារូបិយប័ណ្ណ ឬ ប្រទេសផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក (USD) ដែលជា កាតនិម្មិតទ្រូម៉ាន់នីរបស់អ្នកនោះចំនួនទឹកប្រាក់ដែលកាត់ចេញពីសមតុល្យទឹកប្រាក់របស់អ្នកនឹងត្រូវបានប្តូរប្រាក់ទៅតាមអត្រាទូទាត់ (ឧទាហរណ៍ អត្រាប្តូរប្រាក់ម៉ាស្ទ័រកាត) ទៅជាចំនួននៅក្នុង រូបិយប័ណ្ណដុល្លារអាមេរិក (USD) នៃកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក។ អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចដកប្រាក់របស់អ្នក ដោយផ្អែកលើចំនួនដែលបានប្តូរប្រាក់នៃប្រតិបត្តិការរបស់អ្នក។

៩. បង្កាន់ដៃ

អ្នកគួរតែទទួលបាន ឬ នឹងទទួលបានព័ត៌មានកត់ត្រាប្រតិបត្តិការនៅពេលអ្នកធ្វើប្រតិបត្តិការរួចរាល់។ អ្នកយល់ព្រមរក្សាព័ត៌មានកត់ត្រាប្រតិបត្តិការរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ជាមួយវិក្កយបត្រទិញរបស់អ្នក។ លើសពីនេះទៀត អ្នកអាចផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកនៅក្នុងប្រវត្តិ ប្រតិបត្តិការកាតនិម្មិត និងប្រវត្តិប្រតិបត្តិការទ្រូម៉ាន់នីវ៉ាឡេត ជាមួយនឹងវិក្កយបត្រទិញរបស់អ្នក។ អ្នកយល់ព្រមពិនិត្យ និងជូនដំណឹងដល់ពួកយើងអំពីកំហុស ភាពមិនប្រក្រតី ភាពមិនស៊ីសង្វាក់គ្នា ការទាមទារ ឬការកាត់ទឹកប្រាក់​ដែលមិនមានការអនុញ្ញាត ឬ ប្រតិបត្តិការដែលធ្វើហើយ ដំណើរការហើយ ឬបានទូទាត់ហើយពីផលនៃការក្លែងបន្លំ ការក្លែងបន្លំ ពុំបានផ្តល់សិទ្ធិអំណាច ការធ្វេសប្រហែសផ្សេងៗធ្វើឡើងដោយបុគ្គលណាមួយក៏ដោយ។អ្នកបន្តយល់ព្រមទៀតថា ប្រសិនបើអ្នកខកខានក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ពួកយើងអំពីកំហុស ភាពមិនស្របគ្នា ការទាមទារភាពមិនប្រក្រតី ឬ ការកាត់ទឹកប្រាក់​​ដែលមិនមានការអនុញ្ញាត ឬ ទំនិញក្នុងរយៈពេលម្ភៃមួយ (21) ថ្ងៃចាប់ពីថ្ងៃបានធ្វើប្រតិបត្តិការហើយ ឬ ថ្ងៃបានជូនដំណឹងប្រតិបត្តិការ សន្មតថាលោកអ្នកបានទទួលយកនូវកំណត់ត្រា និងប្រតិបត្តិការសមតុល្យនៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ហើយអ្នកនឹងត្រូវបានចាត់ទុកថាបានទទួលយកគ្រប់បញ្ហាទាំងអស់។

១០. ការរក្សាសមតុល្យទឹកប្រាក់ និងព័ត៌មានប្រតិបត្តិការសម្រាប់កាតនិម្មិតរបស់អ្នក

អ្នកគួរតែតាមដានចំនួនទឹកប្រាក់ដែលមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ ប្រសិនបើសមតុល្យមានមិន គ្រប់គ្រាន់ ពួកយើងរក្សាសិទ្ធិក្នុងការបិទកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក ដោយមានការជូនដំណឹងជាមុន។ អ្នកអាចទទួលបានព័ត៌មានអំពីចំនួនទឹកប្រាក់ដែលអ្នកមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដោយគ្រាន់តែចូលទៅ ក្នុងកម្មវិធីទ្រូម៉ាន់នី ។

១១. ការសម្ងាត់

យើងអាចបង្ហាញព័ត៌មានដល់ភាគីទីបីអំពីកាតនិម្មិតរបស់អ្នក ឬប្រតិបត្តិការដែលអ្នកបានធ្វើដោយប្រើកាតនិម្មិត ទ្រូម៉ាន់នីរបស់អ្នក៖

  • ក្នុងករណីចាំបាច់សម្រាប់ការបញ្ចប់ប្រតិបត្តិការ
  • ដើម្បីផ្ទៀងផ្ទាត់អត្ថិភាព និងលក្ខខណ្ឌនៃកាតនិម្មិតរបស់អ្នកសម្រាប់ភាគីទីបី ដូចជាពាណិជ្ជករ។ 
  • ដើម្បីអនុលោមតាមភ្នាក់ងាររដ្ឋាភិបាល ដីការតុលាការ ឬតម្រូវការរាយការណ៍តាមច្បាប់ផ្សេងៗ
  • ប្រសិនបើអ្នកផ្តល់ឱ្យយើងនូវការអនុញ្ញាតរបស់អ្នក
  • ទៅកាន់និយោជិត សវនករ សាខា អ្នកផ្តល់សេវា ឬមេធាវីរបស់យើង តាមតម្រូវការ។

១២. ទំនួលខុសត្រូវរបស់យើងចំពោះការខកខានក្នុងការបំពេញប្រតិបត្តិការ

គ្មានព្រឹត្តិការណ៍ណាមួយដែលយើងនឹងទទួលខុសត្រូវចំពោះការខូចខាតជាលទ្ធផលនៃ (រួមទាំងប្រាក់ចំណេញដែលបាត់បង់) ការខូចខាតមិនធម្មតា ការខូចខាតពិសេស ឬ ការពិន័យ។ យើងនឹងមិនទទួលខុសត្រូវទេ ឧទាហរណ៍៖

  • ប្រសិនបើគ្មានកំហុសរបស់ពួកយើង អ្នកមិនមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដើម្បីបញ្ចប់ប្រតិបត្តិការ។
  • ប្រសិនបើពាណិជ្ជករបដិសេធមិនទទួលយកកាតរបស់អ្នក ឬផ្តល់សាច់ប្រាក់ត្រឡប់មកវិញ
  • ប្រសិនបើម៉ាស៊ីនទូរទាត់ប្រាក់អេឡិចត្រូនិចដែលអ្នកកំពុងធ្វើប្រតិបត្តិការមិនដំណើរការត្រឹមត្រូវ ហើយអ្នកបានដឹងអំពីបញ្ហានៅពេលអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការ។
  • ប្រសិនបើកាតរបស់អ្នកត្រូវបានបិទខ្ទប់ បន្ទាប់ពីអ្នករាយការណ៍ថាកាតនិម្មិត ឬលេខកូដចូល របស់អ្នកបានបាត់ ឬត្រូវបានគេលួច។
  • ប្រសិនបើមានការផ្អាក ឬ សមតុល្យទឹកប្រាក់​របស់អ្នកស្ថិតក្រោមដំណើរការផ្លូវច្បាប់ ឬការជាប់គាំងផ្សេង ទៀតដែលដាក់កម្រិតលើការប្រើប្រាស់របស់អ្នក។
  • ប្រសិនបើយើងមានហេតុផលដើម្បីជឿថាប្រតិបត្តិការដែលបានស្នើសុំគឺគ្មានការអនុញ្ញាត។
  • ប្រសិនបើកាលៈទេសៈហួសពីការគ្រប់គ្រងរបស់យើង (ដូចជា ភ្លើង ទឹកជំនន់ ឬកុំព្យូទ័រ ឬការទំនាក់ទំនង មិនជោគជ័យ) រារាំងការបញ្ចប់ប្រតិបត្តិការបើទោះបីជាមានការប្រុងប្រយ័ត្នសមហេតុផលដែលយើងបាន ធ្វើក៏ដោយ។
  • សម្រាប់ការលើកលែងផ្សេងទៀតដែលមានចែងក្នុងកិច្ចព្រមព្រៀងរបស់ពួកយើងជាមួយអ្នក។

១៣. ក្នុងករណីមានកំហុស ឬសំណួរអំពីកាតនិម្មិតរបស់អ្នក និងទ្រូម៉ាន់នីវ៉ាឡេតដែលបានភ្ជាប់

អ្នកអាចទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់ពួកយើងតាមរយៈលេខ (+855) 23 999639 ឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថាមានកំហុសបានកើតឡើងនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដែលភ្ជាប់ទៅកាតនិម្មិត។

១៤. ករណីបាត់កាត ឬ ការលួច ឬ ផ្ទេរដែលគ្មានការអនុញ្ញាត

ប្រសិនបើអ្នកបានបាត់ទូរសព្ទ  ឬ ទូរសព្ទអ្នកត្រូវបានគេលួច ហើយលោកអ្នកជឿថាព័ត៌មានលម្អិតអំពីកាតនិម្មិតរបស់អ្នកអាចប្រឈមនឹងការខាតបង់ លោកអ្នកអាចចូលកម្មវីធីទ្រូម៉ាន់នីវ៉ឡេតតាមទូរសព្ទដៃមួយទៀតដែលមាន ស្រាប់ ឬ ទូរស័ព្ទមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនភ្លាមៗ តាមរយៈលេខ (+855) 23 999639 ។

១៥. ការដោះស្រាយវិវាទ និង ការទូទាត់សងវិញ

វិវាទកើតឡើងនៅពេលដែលម្ចាស់កាតនិយាយថាគាត់មិនបានអនុញ្ញាតប្រតិបត្តិការជាក់លាក់មួយ។ ក្នុងករណីមានប្រតិបត្តិការក្លែងបន្លំណាមួយបានកើតឡើងលើម្ចាស់កាត ទ្រូម៉ាន់នីនឹងជួយម្ចាស់កាតបំពេញសំណើដើម្បីដោះស្រាយវិវាទ និងរៀបចំបែបបទស្នេីសុំការទូទាត់សងវិញទៅកាន់អ្នកទិញតាមរយៈ ប្រព័ន្ធទូទាត់រៀងៗខ្លួន តាមរយៈដៃគូរ Paymentology និង/ឬ Mastercard ។ ដំណើរការដោះស្រាយវិវាទ និងរៀបចំបែបបទស្នើសុំការទូទាត់សងវិញតាមរយៈ Paymentology នឹងត្រូវចំណាយថ្លៃសេវាបន្ថែមដែល នឹងត្រូវទទួលខុសត្រូវដោយម្ចាស់កាត។ អ្នកយល់ព្រមគោរពតាមច្បាប់ Mastercard សម្រាប់ដោះស្រាយវិវាទ និងរៀបចំបែបបទស្នើសុំការទូទាត់សងវិញ ហើយយល់ព្រមបង់ថ្លៃសេវ៉ាបន្ថែមជាមុន មុនពេលទ្រូម៉ាន់នី អាចដំណើរការពាក្យស្នើសុំជំនួសអ្នក។ យោងទៅតាមច្បាប់របស់ Mastercard សម្រាប់សំណើសងប្រាក់វិញ  អ្នកនឹងមិនមានសិទ្ធិ ស្នើសុំក្នុងករណីដែលប្រតិបត្តិការរបស់អ្នកលើសពីរយៈពេល 60 ថ្ងៃ។ ហួសរយៈពេល 60 ថ្ងៃ អ្នកយល់ព្រមទទួលយកការបាត់បង់ និងបាត់បង់សិទ្ធិក្នុងការស្នើសុំការទូទាត់សងវិញ។ ទ្រូម៉ាន់នី អាចនឹងធ្វើសកម្មភាពដោយផ្អែកលើការណែនាំរបស់អ្នក ដើម្បីដាក់ពាក្យសុំជំនួសអ្នក ប៉ុន្តែ ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវទេ នៅពេលដែលលទ្ធផលនៃពាក្យសុំសងមិនបានជោគជ័យ។ រាល់ការចំណាយពាក់ព័ន្ធទៅលើការដាក់ពាក្យសុំសងនឹងត្រូវទូទាត់ដោយម្ចាស់កាត។

១៦. សំណងទំនិញ និង សងប្រាក់វិញ

ប្រសិនបើអ្នកមានសិទ្ធិទទួលបានប្រាក់បង្វិលសងលើទំនិញ ឬសេវាកម្មដែលទទួលបានតាមរយៈកាតនិម្មិត របស់អ្នក អ្នកយល់ព្រមក្នុងការបញ្ចូលទឹកប្រាក់បង្វិលសងទៅគណនីដែលភ្ជាប់ទៅនឹងកាតនិម្មិត។ អ្នកមិនមានសិទ្ធិទទួលបានសំណងបែបនេះទេ ប្រសិនបើគណនីរបស់អ្នកត្រូវបានបិទ។

១៧. វិសោធនកម្ម និង ការលុបចោល

ពួកយើងអាចកែប្រែ ឬ ផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះនៅពេលណាក៏បាន។ អ្នកនឹងត្រូវបានជូនដំណឹងតាមរយៈសារជូនដំណឹងក្នុងកម្មវិធីទ្រូម៉ាន់នីអំពីការផ្លាស់ប្តូរណាមួយនៅក្នុងលក្ខណៈដែលបានផ្តល់ដោយច្បាប់មុនកាលបរិច្ឆេទនៃការផ្លាស់ប្តូរជាធរមាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងក្នុងគោលបំណងសុវត្ថិភាព យើងអាចអនុវត្តការផ្លាស់ប្តូរបែបនេះដោយមិន ចាំបាច់ជូនដំណឹងជាមុន។ យើងអាចលុបចោល ឬផ្អាកដំណើរការកាតរបស់អ្នក ឬកិច្ចព្រមព្រៀងនេះនៅពេល ណាក៏បាន។

១៨. គ្មានការធានាទាក់ទងនឹង ទំនិញ និងសេវាកម្ម

ពួកយើងមិនទទួលខុសត្រូវចំពោះគុណភាព សុវត្ថិភាព ភាពស្របច្បាប់ ឬទិដ្ឋភាពផ្សេងទៀតនៃទំនិញ ឬសេវាកម្មណាមួយដែលអ្នកទិញដោយប្រើកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យ និងធ្វើការជាមួយពាណិជ្ជករដើម្បីធានាថាអ្នកទទួលបានទំនិញ និងសេវាកម្មរបស់អ្នកដូចដែលបានព្រមព្រៀងក្នុងលក្ខខណ្ឌដែលបានទិញ។

១៩. ការប្រឆាំងនឹងការសម្អាតប្រាក់ និង​ការដាក់ទណ្ឌកម្ម

១៩.១​ អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចពន្យារពេលរាំងខ្ទប់ ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួយ ឬក៏លុប ច្រកចូលមកកាន់កាតនិម្មិតទ្រូម៉ាន់នី និង/ឬ បញ្ចប់ការប្រើប្រាស់កាតនិម្មិតភ្លាមៗ ដោយគ្មានការជូនដំណឹងជាមុន ដោយមិនបងើ្កតឲ្យមានជាការទទួលខុសត្រូវណាមួយប្រសិនបើ ទ្រូម៉ាន់នី មានការសង្ស័យថា៖

(ក) ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃណាមួយនោះ ឬ

(ខ) ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធបុគ្គលណាមួយ (រូបវ័ន្តបុគ្គល នីតិបុគ្គល ឬ រដ្ឋាភិបាល) ដែលជាប់ ទណ្ឌកម្ម ឬ ទាក់ទងដោយផ្ទាល់ ឬដោយប្រយោល ទៅបុគ្គលណាមួយដែលជាប់ទណ្ឌកម្មស្ថិតក្រោមទណ្ឌ កម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬប្រទេសផ្សេងទៀត ឬ ប្រតិបត្តិណា មួយ ដោយផ្ទាល់ ឬដោយប្រយោល ក្នុងដំណើរការនៃអំពើមិន ស្របច្បាប់ ឬក៏ ប្រតិបត្តិការនោះអនុវត្ត ឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។

១៩.២ អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅទ្រូម៉ាន់នី តាមការទាមទារដ៏សមហេតុសមផលរបស់ទ្រូម៉ាន់នី ដើម្បីគ្រប់គ្រងហានិភ័យ ការសម្អាតប្រាក់ ឬ ហិរញ្ញប្បទានភេរវកម្ម​ និងទណ្ឌកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុង ប្រទេសកម្ពុជា ឬប្រទេស ដទៃណាមួយទៀត ហើយអ្នកយល់ព្រម ថាទ្រូម៉ាន់នី នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ​ និង ទ្រូម៉ាន់នីវ៉ាឡេត របស់លោកអ្នក៖

(ក) ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល ឬ តុលាការ ដែលតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ នៅទីណាផេ្សងទៀត។

(ខ) ស្ថាប័នអន្តរការីរបស់ទ្រូម៉ាន់នី ដែលទ្រូម៉ាន់នីប្រើដើម្បីធ្វើការទូទាត់សម្រាប់គោលបំណងនៃការ អនុលោមតាមច្បាប់ ឬ បទប្បញ្ញត្តិណាមួយនោះ។

១៩.៣ អ្នកបានប្រកាស និងទទួលស្គាល់ចំពោះ ទ្រូម៉ាន់នី ថា ដំណើការទូទាត់ប្រាក់ដោយទ្រូម៉ាន់នីតាម សេចក្តីណែនាំរបស់អ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃទៀតណាមួយឡើយ។

២០. ខចែងផ្សេងៗ

២០.១ ការក្លែងបន្លំតាមអ៊ីនធឺណិត៖

អ៊ីនធឺណិតងាយនឹងទទួលរងការក្លែងបន្លំការប្រើប្រាស់ខុស ការលួចចូល និងសកម្មភាពផ្សេងទៀតដែលអាចប៉ះពាល់ដល់ការបង្កើត ឬ ប្រើប្រាស់កាតនិម្មិត។ ខណៈពេលដែលយើងមានបំណងផ្តល់នូវសុវត្ថិភាពដើម្បីការពារដូចគ្នា វាមិនមានការធានាណាមួយប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត ការលួចចូល និងសកម្មភាពផ្សេងទៀតដែលអាចប៉ះពាល់ដល់ការបង្កើត និងការប្រើប្រាស់កាតនិម្មិតនោះទេ។ អ្នកត្រូវវាយតម្លៃហានិភ័យទាំងអស់ដែលអាចកើតមានមុនពេលអ្នកសំរេចចិត្តទិញទំនិញពីពាណិជ្ជករតាមប្រពន្ធអ៊ីនធឺណិត។

២០.២. ហានិភ័យបច្ចេកវិទ្យា៖

បច្ចេកវិទ្យាសម្រាប់កាតនិម្មិតដែលផ្តល់ជូនដោយពួកយើងអាចរងផលប៉ះពាល់ដោយមេរោគ ឬកូដព្យាបាទ បំផ្លិចបំផ្លាញ ឬភាពរអាក់រអួលកម្មវិធី ផ្សេងទៀត។ ហើយវាក៏អាចជាការរអាក់រអួលផ្នែកប្រព័ន្ធរបស់យើងដែល តម្រូវអោយមានការថែទាំក្នុងអំឡុងពេលនោះ ដែលធ្វើអោយលោកអ្នកមិនអាចដំណើរការចាយបាន។ នេះអាចបណ្តាលឱ្យមានការពន្យារពេលក្នុងដំណើរការសេចក្តីណែនាំ ឬការបរាជ័យក្នុងដំណើរការសេចក្តីណែនាំ និងការបរាជ័យ និងអសមត្ថភាពផ្សេងទៀត។ អ្នកយល់ និងទទួលស្គាល់បញ្ហារអាក់រអួលដែលអាចកើតមាន ហើយលោកអ្នកត្រូវរាយការ មកភ្នែកទំនាក់ទំនងអតិថិជនភ្លាមៗតាមរយៈលេខទូរសព្ទ 023999639 ដោះស្រាយបញ្ហា ឬ ទទួលបាននូវព័ត៌មានថ្មីៗ។

២០.៣. ដែនកំណត់៖

អ្នកដឹងហើយថា ពេលខ្លះយើងអាចដាក់កម្រិតអតិបរមា និងអប្បបរមាលើកាតនិម្មិត។ អ្នកយល់ព្រមថាការអនុវត្តនេះជាការជួយកាត់បន្ថយហានិភ័យអោយអ្នក។ ជាឧទាហរណ៍ យើងអាចដាក់កំហិតលើប្រតិបត្តិការ ក្នុងកំឡុងពេលជាក់លាក់ ឬការដាក់កំហិតលើចំនួនក្នុងរយៈពេលជាក់លាក់ណាមួយ ឬសូម្បីតែដែនកំណត់លើ ប្រតិបត្តិការនីមួយៗ ឬដែនកំណត់នៃកាតដែលបានបង្កើតក្នុងមួយថ្ងៃ។ អ្នក​ត្រូវ​បាន​កំណត់​ដោយ​ការ​កំណត់​បែប​នេះ ហើយ​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ជាមួយ​ពួកវា។

២០.៤. សំណង៖

អ្នកនឹងផ្តល់សំណងដល់ពួកយើងសម្រាប់ ការខាតបង់ និងការខូចខាតទាំងអស់ដែលអាច បណ្តាលមកពីអ្នក មិនគោរពតាមបទប្បញ្ញត្តិណាមួយនៅក្នុងខចែងនិងលក្ខខណ្ឌនៃកាតនិម្មិត។

២១. ច្បាប់គ្រប់គ្រង

កិច្ចព្រមព្រៀងនេះត្រូវបកស្រាយ និងគ្រប់គ្រងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២២. ភាសា

ខចែងនិងលក្ខខណ្ឌទាំងនេះត្រូវបានរៀបចំជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស៊ីសង្វាក់គ្នារវាងកំណែភាសាអង់គ្លេសដើម និងការបកប្រែណាមួយកំណែជាភាសា អង់គ្លេសត្រូវគ្រប់គ្រង។