យុជនកម្ពុជា ដែលចេះប្រើប្រាស់បច្ចេកវិទ្យា ត្រូវបានរំពឹងថា នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសជុំវិញបដិដុល្លារនីយកម្ម ។ នេះបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថា យុវជនកម្ពុជាដែលចេះប្រើប្រាស់បច្ចេកវិទ្យា នឹងបន្តជំរុញ ការប្រើប្រាស់ គណនីចល័ត (e-wallets) និងការទូទាត់តាមទូរស័ព្ទចល័ត រហូតដល់កម្រិតមួយដែល បដិដុល្លារនីយកម្ម មិនអាចចៀសវាងបាន។ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបានឲ្យដឹងថា កំណើននៃ ការប្រើប្រាស់ទូរស័ព្ទ និងកម្មវិធីនានា សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ នឹងជំរុញឲ្យក្រុមហ៊ុន និងគ្រឹះស្ថានក្នុងស្រុកនានា ធ្វើពាណិជ្ជកម្មដោះដូរជាប្រាក់រៀល។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “យើងរំពឹងថា ការទូទាត់បែបឌីជីថល ដែលកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើងក្នុង ចំណោមយុវជនកម្ពុជា នឹងជួយជំរុញ ឲ្យមានឥទ្ធិពលពូនផ្ដុំបន្តិចម្ដងៗជុំវិញបដិដុល្លារនីយកម្ម។ វិស័យ ពាណិជ្ជកម្មនឹងដើរតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងអភិវឌ្ឍប្រតិបត្តិការសាច់ប្រាក់ឌីជីថល ដោយងាកទៅរករូបិយប័ណ្ណប្រាក់រៀលបន្តិចម្ដងៗ”។
ក្រុមហ៊ុនទ្រូម៉ាន់នី បានឲ្យដឹងថា ៧០% នៃប្រតិបត្តិការសាច់ប្រាក់បច្ចុប្បន្នរបស់ក្រុមហ៊ុន ត្រូវបានធ្វើ ឡើង ជាប្រាក់រៀល ហើយចំនួនប្រតិបត្តិការសាច់ប្រាក់ជាប្រាក់រៀលមានការកើនឡើងជារៀងរាល់ឆ្នាំ។
លោកស្រី ដារា មានប្រសាសន៍ថា៖ “ការដោះដូរអាជីវកម្មជាប្រាក់រៀល មិនត្រឹមតែមានប្រតិបត្តិការ តាមរយៈការ ទូទាត់ដោយប្រើគណនីចល័តប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើប្រតិបត្តិការដោយអតិថិជន ផ្ទាល់នៅតាមភ្នាក់ងាររបស់យើងរាប់ពាន់កន្លែងនៅទូទាំងប្រទេស”។
ក្រុមហ៊ុនទ្រូម៉ាន់នី ក៏ជាអ្នកឧបត្ថម្ភមួយក្នុងខួបទី ៤០ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ដែល បានប្រព្រឹត្តទៅកាលពីពេលថ្មីៗ នៅឯសណ្ឋាគារសូហ្វីតែឡ ភូគីត្រា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ នេះបានរៀបចំ ដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែ កញ្ញា កន្លងទៅថ្មីៗនេះ ។
នៅក្នុងពិធីនោះ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានជំរុញឲ្យបង្កើនការ ប្រើប្រាស់ប្រាក់រៀល ហើយថា ក្នុងរយៈកាលពីរទសវត្សមកនេះ តម្រូវការនៃការប្រើប្រាស់ប្រាក់រៀលបាន កើនឡើងជា មធ្យម ១៦% ក្នុងមួយឆ្នាំ។
ឯកឧត្តមទេសាភិបាលធនាគារជាតិ ក៏បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការរូបិយប័ណ្ណជាតិ ដែលរឹងមាំ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍ ជាតិ។
ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។
TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។