ថ្មីៗនេះតាមការសង្កេតនៅលើទីផ្សារឃើញថាវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំង ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនវេរលុយមួយ ដែលមានភ្នាក់ងារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ទូទាំងប្រទេស យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។ តាមការសាកសួរភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលធ្លាប់ជាភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ផ្សេងទៀត បានលើកឡើងថា ពីមុនពួកគេធ្លាប់ជាភ្នាក់ងាររបស់ក្រុមហ៊ុនផ្សេង តែដោយសារបច្ចុប្បន្ន ប្តូរជាភ្នាក់ងារទ្រូម៉ាន់នីវិញដោយសារតែតម្រូវការ វេរលុយតាមក្រុមហ៊ុនទ្រូម៉ាន់នីមានកំណើនច្រើន។

ភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែងដែលមានស្លាកយីហោ រតនា168 គាត់បានបង្ហើបថា៖ «ខ្ញុំជាភ្នាក់ងារមួយដែលចាប់ដៃជាមួយក្រុមហ៊ុនទ្រូម៉ាន់នី តាំងពីបើកដំបូងមកម្ល៉េះ ក៏ព្រោះតែទំនុកចិត្តជាមួយទ្រូម៉ាន់នី អាចនិយាយបានថាក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនអន្តរជាតិហើយខ្ញុំជឿជាក់ថាខ្ញុំនិងទទួលបានអតិថិជនច្រើនពីក្រុមហ៊ុនទ្រូម៉ាន់នី។

តាមការសង្កេតស្លាកសញ្ញាក្រុមហ៊ុនទ្រូម៉ាន់នីគឺមានពណ៌ទឹកក្រូចតែបច្ចប្បន្ននេះ បើមើលតាមទីផ្សារភ្នាក់ងារមួយចំនួនមានពណ៌ត្រួយចេកខ្ចីលាយគ្នាជាមួយនឹងពណ៌ទឹកក្រូចដែលយើងអាចមើលដឹងថាជាក្រុមហ៊ុនវេរលុយវីង និងទ្រូម៉ាន់នី។