ភាព​ចម្រុះ​និង​ភាព​បត់បែន​នៃ​កម្មវិធី​​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fintech) មានភាព​លេច​ធ្លោខ្លាំង​​ឡើង​​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ នេះ​បើ​យោងតាម​ លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា)។

ថ្លែង​នៅ​ក្រៅ​​កិច្ចប្រជុំ​ប្រចាំឆ្នាំរបស់​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា (CAFT) លោក​ស្រី ឃួន ហ្រ្វង់ដារា បានថ្លែង​ថា គុណភាព​និង​លក្ខណៈសម្បត្តិ​​ដែលមានភាព​យូនីក (Unique) របស់​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ បានប្រែក្លាយ​កាន់​តែ​សំខាន់​​ក្នុង​អំឡុង​ពេល​រាត​ត្បាត​ជំងឺ​កូវីដ-១៩។

ថ្លែង​ក្នុងនាមជា​​ប្រធានគណកម្មាធិការលើវិស័យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និង ជាក្រុមប្រឹក្សាហិរញ្ញិក លោកស្រី​បា​ន​មាន​ប្រសាសន៍​ថា៖ «ដោយ​មនុស្ស​ជាច្រើន​ហក់​ចេញ​ពី​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​បែប​ប្រពៃណី​​និងឱប​ក្រសោប​បដិវត្តន៍​ធនាគារ​ឌីជីថល បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ឌីជីថលពិត​ជា​ដើរតួនាទី​ឈាន​មុខ​គេ។ កត្តា​នេះ​កើតមានឡើង​ដោយសារភាពចម្រុះ និង​ភាព​​បត់​បែន​នៃកម្មវិធី E-wallet និង​ប្រតិបត្តិការ​ចល័តដ៏សម្បូរ​បែប ជាពិសេស​ក្នុង​អំឡុង​ពេលដ៏​លំបាក​​​ដែល​បង្ក​ឡើង​ដោយសារ​​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩”។

កិច្ចប្រជុំរបស់​សមាគម​សហព័ន្ធ CAFT ដែល​ប្រារព្ធ​ធ្វើឡើងនៅថ្ងៃទីសុក្រ​ ទី១៩ ខែ​កុម្ភៈ​កន្លង​ទៅនេះ​នៅ​សណ្ឋាគារ Hyatt Regency ក្នុងរាជធានី​​ភ្នំពេញ មាន​ការចូលរួមពីវាគ្មិន​​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី ​(MAS)។ អ្នកតំណាង​មក​ពី​ស្ថាប័នផ្តល់សេវាទូទាត់ប្រាក់ (PSI) និង​​​វិស័យ​បច្ចេក​វិទ្យា​កសិកម្ម ធានា​រ៉ាប់រង ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ​ ក៏​បាន​ចូល​រួម​ផង​ដែរ។

លោកស្រី​បានបន្ថែមថា៖ “ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​និង​ពលរដ្ឋ​​បាន​វាយ​តម្លៃឡើង​វិញ​អំពី​របៀប​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម ហើយ​ឥឡូវ​នេះ​ពួកគេ​ធ្វើ​​ប្រតិបត្តិការ​ផ្ទាល់ខ្លួន។ ដូច្នេះស្ថាប័ន​និង​ពលរដ្ឋ​​កាន់តែ​ច្រើន​ឡើង​ បាន​ងាក​ទៅ​រក​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ប្រតិបត្តិការ និង​បំពេញ​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​ពួកគេ”។

យោងតាមការរាយការណ៍​របស់​កាសែត​ខ្មែរថាម  ការ​ប្រើប្រាស់​​ដំណោះស្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុច្រើនជាង​គេ​នា​ពេល​បច្ចុប្បនេះ​​​គឺជាការ​ផ្ទេរ​ប្រាក់ឌីជីថល។

សេចក្តីរាយការណ៍​ដដែលនេះបាន​ឱ្យដឹងថា ក្នុងឆ្នាំ​២០២០ របាយការណ៍​របស់​​គណៈកម្មការ​សេដ្ឋកិច្ច និង​​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) ដែលស្ថិត​ក្រោម​អង្គការ​សហ​ប្រជាជាតិ បាន​ឱ្យ​ដឹង​ ថា ការផ្ទេរប្រាក់អន្តរជាតិមកកម្ពុជាមានចំនួន ១,៥២ ពាន់លានដុល្លារអាមេរិកដែលស្មើនឹងប្រមាណ ៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជា​សមាជិក​របស់ CAFT តាំង​ពី​ឆ្នាំ​២០២០ មក។ លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​ផ្នែក​យុទ្ធសាស្រ្តរបស់​ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល CAFT ចាប់​ពីឆ្នាំ​២០២១។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​នេះ។ យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួន ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់​ភ្នាក់ងារ ដែលកំពុងបម្រើសេវា​ជូន​អតិថិជនចំនួន ៤០ លាន នាក់​​នៅក្នុង​ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយផ្គត់ផ្គង់នូវសេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

 

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕