ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកម្មវិធីផ្សងសំណាងលក្ខខណ្ឌទាំងនេះ គឺមានគោលបំណងចង់ឱ្យអ្នកចូល រួមក្នុងកម្មវិធីផ្សងសំណាងយល់ដឹងពីព័ត៌មានលម្អិត និង លក្ខខណ្ឌ សម្រាប់ការចូលរួម “បើកចានស្រាក់” ។ អ្នកត្រូវតែយល់ព្រមលើព័ត៌មានលម្អិត រយៈពេល និងវិធីសាស្រ្តនៃការចូលរួមក្នុងការផ្សងសំណាង និងព័ត៌មានលម្អិតនៃលក្ខខណ្ឌនេះ។
- កម្មវិធីពិសេសនេះរៀបចំដោយក្រុមហ៊ុន TrueMoney Co., Ltd. (“ក្រុមហ៊ុន”)។
- អ្នកដែលមានឱកាសទទួលបានរង្វាន់គឺជាអ្នកចូលរួមក្នុងកម្មវិធីផ្សងសំណាង ហើយផ្ទេរប្រាក់ 0.01 ដុល្លារ (1 សេន) ដោយធ្វើតាមលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធីផ្សងសំណាង។ ក្នុងរយៈពេលនៃការផ្សងសំណាង យោងតាមលក្ខខណ្ឌនេះក្នុងគ្រប់ទិដ្ឋភាព។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្តល់រង្វាន់តែមួយគត់ក្នុង 1 លេខអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចូលរួមក្នុងការផ្សងសំណាងទទួលបានច្រើនជាង 1រង្វាន់ក្រុមហ៊ុននឹងជ្រើសរើសរង្វាន់ដែល មានតម្លៃខ្ពស់បំផុត។
- រង្វាន់នឹងធ្វើការកាសនៅថ្ងៃ៖
- ថ្ងៃទី 19 ខែ កញ្ញ 2024
- ថ្ងៃទី 03 ខែ តុលា 2024
- ថ្ងៃទី 17 ខែ តុលា 2024
- ថ្ងៃទី 07 ខែ វិច្ឆកា 2024
- ក្រុមហ៊ុននឹងផ្ទេរប្រាក់ទៅអ្នកដែលមានសំណាងឈ្នះ ជាទឹកប្រាក់ចូល TrueMoney Wallet នៅក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ប្រកាសអ្នកឈ្នះ (ថ្ងៃធ្វើការ)។
- អ្នកចូលរួមផ្សងសំណាងត្រូវប្រាកដថា ព័ត៌មានដែលប្រើក្នុង TrueMoney Wallet របស់ពួកគេគឺត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនពិនិត្យឃើញថាព័ត៌មានទាំងនោះ ជាព័ត៌មានក្លែងក្លាយ ឬមិនមែនជាព័ត៌មានរបស់អ្នក ចូលរួមក្នុងការផ្សងសំណាងដោយខ្លួនឯង ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ ឬយករង្វាន់មកវិញរួមទាំងទាមទារសំណងការខូចខាតពីអ្នក ចូលរួមភ្លាមៗ
- រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀត រួមទាំងសិទ្ធិទទួលបានរង្វាន់ មិនអាចផ្ទេរទៅឱ្យអ្នកផ្សេងបានឡើយ។
- អ្នកចូលរួមលេងមានសិទ្ធឈ្នះរង្វាន់តែម្ដងតែប៉ុណ្ណោះ ក្នុងរយៈពេលនៃយុទ្ធនាការ។
- ក្រុមហ៊ុនត្រូវទទួលខុសត្រូវលើការកាត់ទុកពន្ធសម្រាប់រង្វាន់ដែលបានផ្តល់ឱ្យអ្នកដែលត្រូវរង្វាន់ក្រោមការផ្សងសំណាងនេះ។ អ្នកដែលត្រូវរង្វាន់មិនចាំបាច់បង់ប្រាក់អ្វីនោះទេ។
- ការផ្តល់រង្វាន់ជាការសម្រេចចិត្តរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន លុបចោល ការផ្ដល់រង្វាន់។ ប្រសិនបើក្រុមហ៊ុនពិនិត្យឃើញថាមានការក្លែងបន្លំ អំពើពុករលួយ ឬសកម្មភាពខុសច្បាប់ណាមួយ។ ក្រុមហ៊ុននឹងចាត់ការតាមនីតិវិធីច្បាប់។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោល, កែប្រែរយៈពេលនៃការផ្សងសំណាង, របៀបចូលរួមក្នុងការផ្សងសំណាង លក្ខខណ្ឌ ឬព័ត៌មានលម្អិតផ្សេងទៀត ដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អ្នកចូលរួមក្នុងករណីណាមួយ។ ប្រសិនបើមានករណីណាមួយកើតឡើង ក្រុមហ៊ុនមានសិទ្ធិក្នុងការសម្រេច។
- បុគ្គលិករបស់ក្រុមហ៊ុន TrueMoney មានសិទ្ធក្នុងការចូលរួមលេង និងឈ្នះរង្វាន់ផ្សេងៗ។ បុគ្គលិករបស់ក្រុមហ៊ុន TrueMoney មិនមានសិ្នទ្ធឈ្នះរង្វាន់ទឹកប្រាក់ 1,000,000៛ ឡើយ។
- អ្នកឈ្នះ 1,000,000៛ និង 100,00៛ តម្រូវឲ្យដំឡើងកម្រិតគណនី ទៅកម្រិតពេញលេញ។
- ទាក់ទងទៅកាន់ផ្នែកសេវាបម្រើអតិថិជនរបស់យើងសម្រាប់ព័ត៌មានបន្ថែម។