យើងពិតជាមានមោទនភាពដែលក្នុងឆ្នាំ 2024 នេះយើងទទួលបានពានរង្វាន់ចំនួន 2 ៖
- Leadership in Prepaid Volume – ការទទួលស្គាល់ ភាពឈានទៅមុខដ៏ឆ្នើមរបស់ TrueMoney ក្នុងការជំរុញប្រតិបត្តិការ ទូទាត់ប្រាក់ជាមុន។ ការមុតមាំចំពោះការចូលរួមបញ្ចូលរវាងហិរញ្ញវត្ថុ និងការច្នៃប្រឌិត ក្នុងការទូទាត់តាមឌីជីថល។
- Leadership in Cross-Border Volume – អបអរដល់ការជោគជ័យរបស់ពួកយើង ក្នុងការផ្តល់សេវាកម្ម ការទូទាត់ចំណាយបានទូទាំងពិភពលោកយ៉ាងងាយស្រួល និងសុវត្ថិភាពជូនអតិថិជន។ ដែលបង្កើតឱកាសឱ្យប្រជាជនកម្ពុជាអាចភ្ជាប់ ការទូទាត់ប្រាក់បានទូទាំងពិភពលោកយ៉ាងងាយស្រួល។
សមិទ្ធផលទាំងនេះបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាមបែបច្នៃប្រឌិត និងពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យ fintech នៅកម្ពុជា។ យើងសូមថ្លែងអំណរគុណដល់អតិថិជន ដៃគូអាជីវកម្ម និងក្រុមការងារ TrueMoney ទាំងអស់ សម្រាប់ការធ្វើឲ្យសមិទ្ធផលនេះអាចកើតឡើងបាន។
មិនតែប៉ុណ្ណោះ TrueMoney កំពុងតែពង្រឹងសេវាកម្មឲ្យកាន់តែប្រសើរជាងមុន ដើម្បីជួយអតិថិជនមានការចំណាយតិច និង រីករាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យកាន់ប្រសើរជាងមុន។ ការយកចិត្តទុកដាក់របស់យើងរួមមាន ការណែនាំពីលក្ខណៈពិសេសនៃការចំណាយដែលប្រសើរជាងមុន, ជម្រើសកាតជាច្រើនប្រភេទ ការផ្លាស់ប្ដូរបានតាមតម្រូវចិត្ត និងការរក្សាសុវត្ថិភាគណនពកាន់តែរឹងមាំជាងមុន ដើម្បីធានានូវរាល់ការទូទាត់ទៅដោយរលូន និងសុវត្ថិភាព។
សូមរង់ចាំការមកដល់ថ្មីរបស់ពួកយើង ដែលនឹងជម្រុញឲ្យវិស័យហិញ្ញវត្ថុកាន់តែមានសក្ដានុពល និងនាវានុវត្តន៍នៅក្នុងតំបន់!