ខចែងនិងលក្ខខណ្ឌសម្រាប់កាតនិម្មិតទ្រូម៉ាន់នី (Mastercard)
ខចែងនិងលក្ខខណ្ឌដែលអនុវត្តចំពោះការប្រើប្រាស់កាតនិម្មិតទ្រូម៉ាន់នី (Mastercard) ហៅថា (“កាតនិម្មិត”) ដែលត្រូវបានចេញឱ្យអ្នកដោយ True Money (Cambodia) PLC ហៅថា (“ទ្រូម៉ាន់នី”) តាមសំណើរបស់អ្នក។
ខចែងនិងលក្ខខណ្ឌអនុវត្តចំពោះអ្នក និងការប្រើប្រាស់កាតនិម្មិតរបស់អ្នក ហើយវាគឺជាកិច្ចព្រមព្រៀងផ្លូវច្បាប់ ដែលចងភ្ជាប់រវាងអ្នក និងពួកយើង។ តាមរយៈការទទួលយក និង/ឬ ប្រើប្រាស់កាតនិម្មិតនេះ អ្នកបានអានយល់ និងយល់ព្រមក្នុងការចងភ្ជាប់ជាមួយនឹង ខចែងនិងលក្ខខណ្ឌទាំងអស់នេះ។ ខចែងនិងលក្ខខណ្ឌទាំងនេះមាន ប្រសិទ្ធភាព នៅពេលអ្នកបើកដំណើរការកាតនិម្មិតតាមរយៈកម្មវិធីទ្រូម៉ាន់នីវ៉ាឡេត (TrueMoney Wallet) របស់អ្នក។ ទ្រូម៉ាន់នី អាចផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។ ការផ្លាស់ប្តូរ បែបនេះនឹងចូលជាធរមានភ្លាមៗនៅពេលដែលវាត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ពួកយើង ឬ កម្មវិធី ទ្រូម៉ាន់នី (TrueMoney App)។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យលក្ខខណ្ឌមុនពេលបង្កើត ឬប្រើកាតនិម្មិត និងដើម្បីកត់សម្គាល់ការផ្លាស់ប្តូរណាមួយ។
១. និយមន័យ
“កាតនិមិ្មត” សំដៅលើកាតនិម្មិតម៉ាស្ទ័រកាត (Virtual Mastercard) ដែលចេញឱ្យអ្នកដោយទ្រូម៉ាន់នី តាមការ ណែនាំរបស់អ្នក និង បានបំពេញនូវលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់តាមតម្រូវការរបស់ទ្រូម៉ាន់នីក្នុងការទទួលបាន សេវាកម្មនេះ។
“អ្នក” និង “របស់អ្នក” មានន័យថារូបវន្តបុគ្គលម្នាក់ ដែលបានចុះឈ្មោះប្រើប្រាស់ផលិតផលកាតនិម្មិត និងជាអ្នក ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាតនិម្មិត ដូចដែលបានបញ្ជាក់នៅក្នុងខចែងនិងលក្ខខណ្ឌទាំងនេះ។
“យើង” “ពួកយើង” និង “របស់យើង” មានន័យថា ទ្រូម៉ាន់នី ឬ True Money (Cambodia) PLC ។
“ទ្រូម៉ាន់នីវ៉ាឡេត” មានន័យថាទ្រូមា៉ន់នីវ៉ាឡេតប្រភេទរូបបិយប័ណ្ណ ដុល្លារអាមេរិក (USD Wallet) ដែលបាន ភ្ជាប់ជាមួយកាត និម្មិតរបស់អ្នក ហើយវាអនុញ្ញាតឱ្យអ្នកអាចធ្វើការទិញទំនិញតាមបណ្តាញអនឡាញបាន។
“កម្មវិធីទ្រូម៉ាន់នី” សំដៅលើកម្មវិធីដែលមានក្នុងទូរស័ព្ទដៃទ្រូម៉ាន់នី។
“PIN” សំដៅលើលេខសម្ងាត់ ៤ ខ្ទង់របស់អ្នកដែលបង្កើតដោយអ្នកដើម្បីប្រេីប្រាស់អនុមតរាល់ពេលដែលអ្នក ធ្វើប្រតិបត្តិការទិញ។
“3D Secure (Three Domain Secure)” គឺជាប្រព័ន្ធសុវត្ថិភាពដែលបំពេញបន្ថែសម្រាប់ប្រតិបត្តិការអនឡាញ ដែលធ្វើឡើងសម្រាប់ផ្ទៀងផ្ទាត់ម្ចាស់កាតជាមួយនឹងពាក្យសម្ងាត់តែម្តង (One Time Password)។ ពាក្យសម្ងាត់តែម្តងនេះនឹងតម្រូវអេាយប្រេីនៅពេលភ្ជាប់កាតនិមិត្មរបស់អ្នកលេីកដំបូងជាមួយពានិជ្ជករ អនឡាញ។
“CVV” សំដៅលើលេខកូដ៣ខ្ទង់សំរាប់ផ្ទៀងផ្ទាត់កាត។ លេខកូដនេះអាចមើលបាននៅលើកកាតនិម្មិតរបស់អ្នក។
“លេខកាត” សំដៅលើលេខ ១២ ខ្ទង់ ដូចដែលបានបង្ហាញនៅលើកាតម្មិតរបស់អ្នក។ លេាកអ្នកអាចចម្លងលេខ ១២ ខ្ទង់ងនេះបាន រាល់ពេលអ្នកមានតម្រូវការទិញទំនិញតាមអនឡាញ។
“ប្រតិបត្តិការ” សំដៅដល់រាល់ប្រតិបត្តិការទិញតាមអនឡាញ និង/ឬការទិញ (តាមរយៈគេហទំព័រ ទូរស័ព្ទ ឬកម្មវិធីទូរស័ព្ទ) រួមទាំងកម្មវិធីភាគីទីបី ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ការបញ្ជាទិញតាមសំបុត្រ ប្រតិបត្តិការបញ្ជាទិញ តាមទូរស័ព្ទ ការទិញក្នុងកម្មវិធី និងប្រតិបត្តិការស្កេនដើម្បីទូទាត់ ដែលអ្នកប្រើកាតនិម្មិតរបស់អ្នកដើម្បីបង់ប្រាក់ ឱ្យទៅពាណិជ្ជករសម្រាប់ផលិតផល ឬសេវាកម្មរបស់ពួកគេ។
២. កាតនិម្មិតរបស់អ្នក
អ្នកអាចបង្កើតកាតនិម្មិតភ្លាមៗពីកម្មវិធីទ្រូម៉ាន់នីរបស់អ្នកដោយធ្វើតាមការណែនាំចាំបាច់លើអេក្រង់។ កាតនិម្មិតរបស់អ្នកនឹងរួចរាល់សម្រាប់ការប្រើប្រាស់ភ្លាមៗនៅពេលដែលអ្នកបានបញ្ចប់ការណែនាំនៅលើអេក្រង់ ហើយទទួលយកខចែងនិងលក្ខខណ្ឌទាំងនេះ។ កាតនិម្មិតនីមួយៗដែលអ្នកបានបង្កើតនឹងមានលេខកាតតែមួយ គត់ និងលេខ CVV តែមួយគត់។ កាតនិម្មិតរបស់អ្នកនឹងមានសុពលភាពរយៈពេល ៤ ឆ្នាំ ហើយកាតនិម្មិតរបស់ អ្នកត្រូវបានភ្ជាប់ទៅទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ កាតនិម្មិតគឺជាកាតបង់ប្រាក់ជាមុន ហើយអាចបញ្ចូលប្រាក់ក្នុង កាតបាន។អ្នកអាចកំណត់សមតុល្យទឹកប្រាក់ចំពោះការប្រើប្រាស់កាតនិម្មិតនៅក្នុងកម្រិតដែលផ្តល់ដោយ
ទ្រូម៉ាន់នីនិងយោងទៅតាមកម្រិតទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ ក្នុងករណីមានកំហុស ឬសំណួរអំពីកាតនិម្មិតរបស់ អ្នក និង/ឬទ្រូម៉ាន់នីវ៉ាឡេតដែលបានភ្ជាប់ សូមទាក់ទងផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ (+855) 23 999 639។
៣. ថ្លៃសេវា និងការប្រាក់
អ្នកនឹងមិនទទួលបានការប្រាក់សម្រាប់ទឹកប្រាក់របស់អ្នកនៅលើកាតនិម្មិតទេ។ វាអាចមានថ្លៃសេវា ទាក់ទងនឹងការ ប្រើប្រាស់កាតនិម្មិតរបស់អ្នក។ ពេលប្រើកាតនិម្មិត អ្នកយល់ព្រមគេារពតាមខចែងនិងលក្ខខណ្ឌនេះ និងទូទាត់ ថ្លៃសេវាទាំង អស់តាមតម្រូវការរបស់ទ្រូម៉ាន់នី ហើយទ្រូម៉ាន់នី អាចនិងមានការកែប្រែថ្លៃសេវាខាងលើ ដែលទាក់ ទងនឹងផលិតផល ឬសេវាកម្មនេះតាមការសម្រេចដោយឯកច្ឆ័នរបស់យើង។ ហើយប្រសិនបើទ្រូម៉ាន់នី នឹងកែប្រែ ថ្លៃសេវា យើងខ្ញុំនឹងជូនដំណឹងដល់អ្នក ២១ ថ្ងៃជាមុន មុននឹងកាត់ថ្លៃសេវាពីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។
៤. ការប្រើប្រាស់កាតនិម្មិត
អ្នកអាចប្រើកាតនិម្មិតដើម្បីទិញទំនិញ ឬសេវាកម្មគ្រប់ទីកន្លែងតាមរយៈ កាតនិម្មិតរបស់អ្នកតាមដែលអាចធ្វេីបាន ដេាយគ្រាន់តែមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់។ ហើយការប្រើប្រាស់មិនលើសពីសមតុល្យដែលមាននៅក្នុង ទ្រូម៉ាន់នីវ៉ាឡេត របស់អ្នក និង/ឬ មានការកំណត់ ឬការកម្រិតណាមួយដែលកំណត់ដោយអ្នកនៅក្នុងមុខងារ កំណត់របស់កាត។
លេាកអ្នកគួរតែដឹងថាពាណិជ្ជករមួយចំនួនដូចជាក្រុមហ៊ុន អាកាសចរណ៍ រោងភាពយន្ត ឬសណ្ឋាគារ អាចតម្រូវឱ្យ បង្ហាញកាតជាក់ស្តែងសម្រាប់គោលបំណងជាភស្តុតាង ហើយពានិជ្ជករទាំងនេាះអាចបដិសេធ ឬ បដិសេធមិន ទទួលយកកាតនិម្មិត។ ដូច្នេះអ្នកត្រូវអានខចែងនិងលក្ខខណ្ឌរបស់ពាណិជ្ជករមុនពេលអ្នកទិញផលិតផល ឬ សេវាកម្មតាមអនឡាញ។ ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវឡេីយចំពោះការបដិសេធបែបនេះដោយពាណិជ្ជករ សម្រាប់ហេតុផលបដិសេធណាមួយដែលអាចជាការមិនទទួលយកប្រតិបត្តិការរបស់អ្នក។
លេាកអ្នកនឹងមិនអាចលុបចេាលបានឡេីយសម្រាប់ប្រតិបត្តិការដែលអ្នកបានទិញរួច។ នៅពេលអ្នកប្រើកាតនិម្មិតទ្រូម៉ាន់នី ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មយើងនឹងដកទឹកប្រាក់នៅក្នុងវ៉ាឡេតទ្រូម៉ាន់នីរបស់អ្នកដេីម្បីទូទាត់ទៅលើប្រតិបត្តិការទិញណាមួយ បន្ទាប់ពីអ្នកបានអនុញ្ញាតប្រតិបត្តិការរបស់អ្នកដើម្បីទូទាត់។ យើងនឹងដកប្រាក់ពីវ៉ាឡេតទ្រូម៉ាន់នីរបស់ អ្នកជាប្រាក់ដុល្លារអាមេរិក មុនពេលមានសំណើទូទាត់ពីធនាគារទទួលការទូរទាត់ ទោះបីកាតនិម្មិតរបស់អ្នក ត្រូវផុតកំណត់ក៏ដោយ។
ប្រសិនបើអ្នកអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់កាតនិម្មិតរបស់អ្នក អ្នកត្រូវទទួលខុសត្រូវ ចំពោះប្រតិបត្តិការ ទាំងអស់ដែលបានធ្វើឡើងជាមួយកាតនិម្មិតទ្រូម៉ាន់នី ព្រម ទាំងថ្លៃសេវា និងបំណុលដែលពាក់ព័ន្ធទាំងអស់ដែល កើតឡើងដោយពួកគេទាំងនោះ។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់លេខកាតនិម្មិតនីមួយៗ យោងទៅតាមខចែងនិងលក្ខខណ្ឌក្នុងឯកសារនេះ។
៥. ដែនកំណត់ចំណាយដែលអាចកំណត់នៅលើកាតនិម្មិត
ទ្រូម៉ាន់នី អាចកំណត់ដែនកំណត់ផ្សេងៗគ្នា ដើម្បីការពារ និងធានាការប្រើប្រាស់កាតនិម្មិត។ ទម្រង់នៃដែនកំណត់មួយចំនួនត្រូវបានផ្តល់ឱ្យអ្នក តាមការសម្រេចចិត្តរបស់អ្នក ដើម្បីកំណត់គោលបំណង
ប្រើប្រាស់របស់អ្នក។ ដែនកំណត់ស្តង់ដារមួយចំនួនត្រូវបានកំណត់ រួមមាន៖
- ចំនួនកាតនិម្មិតសកម្មត្រូវបានកំណត់ត្រឹម ១ កាតនិម្មិត
- ដែនកំណត់នៃការទិញប្រចាំថ្ងៃសម្រាប់កាតនិម្មិតមួយនឹងផ្អែកលើការកម្រិតវ៉ាឡេតទ្រូម៉ាន់នីរបស់អ្នក។
ទ្រូម៉ាន់នី រក្សាសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្តូរកម្រិតទ្រូម៉ាន់នីវ៉ាឡេតនៅពេលណាមួយ ដើម្បីអនុវត្តតាម គោលការណ៍របស់ក្រុមហ៊ុន រួមទាំងតម្រូវការបទប្បញ្ញត្តិក្នុងស្រុក និង/ឬអន្តរជាតិ។ អ្នកអាចកំណត់ និងផ្លាស់ប្តូរ ដែនកំណត់នៃការទិញបានគ្រប់ពេលនៅក្នុងកម្មវិធីទ្រូម៉ាន់នីវ៉ាឡេត។ អ្នកអាចផ្អាកការប្រើប្រាស់ និង រំសាយការផ្អាកទៅលើកាតនិម្មិតបានគ្រប់ពេលតាមតម្រូវការរបស់អ្នក។
៦. ទំនួលខុសត្រូវរបស់អ្នក
៦.១ អ្នកទទួលខុសត្រូវចំពោះ៖
ក. ថែរក្សាព័ត៌មានសម្ងាត់លេីកាតរបស់អ្នក ដូចជា លេខកាត១២ខ្ទង់ កាលបរិច្ឆេទផុតសុពលភាព និងលេខ CVV ៣ខ្ទង់ឱ្យមានសុវត្ថិភាពគ្រប់ពេល។
ខ. សកម្មភាពណាមួយ និងសកម្មភាពទាំងអស់ដែលបានកើតឡើងដេាយអ្នកដែលនាំឱ្យអ្នកបាត់បង់ ព័ត៌មានសម្ងាត់កាតរបស់អ្នក រួមទាំងលទ្ធផលនៃកំហុសអ្នកផ្ទាល់ ការធ្វេសប្រហែស និង/ឬសកម្មភាពផ្សេងទៀត របស់បុគ្គលណាម្នាក់ដែលកាន់កាប់កាតរបស់អ្នក ដោយមាន ឬ គ្មានការអនុញ្ញាតពីអ្នក។
៦.២ ប្រសិនបើអ្នកមិនរក្សាកាតរបស់អ្នកឱ្យមានសុវត្ថិភាពទេមានន័យថា អ្នកបោះបង់ការទាមទារណាមួយ ដែលអ្នកអាចមានសម្រាប់ការបាត់បង់ ឬការខូចខាតណាមួយដែលអ្នកបាត់បង់ ដោយសារអ្នកមិនបានរក្សា វាឱ្យមានសុវត្ថិភាព។ បន្ទាប់ពីព័ត៌មានលំអិតអំពីកាតនិម្មិតរបស់អ្នកត្រូវបានបញ្ចូល យើងនឹងសន្មត់ថាជាប្រត្តិបត្តិការពីកាតនិម្មិតរបស់អ្នកពិតប្រាកដ។ ប្រសិនបើនរណាម្នាក់ផ្សេងទៀតប្រើកាតនិម្មិត របស់អ្នកយើងអាចដំណេីការប្រតិបត្តិការនេាះដូចជាប្រតិបត្តិការដែលអ្នកបានអនុញ្ញាតវាដូចគ្នា។
៦.៣ ប្រសិនបើព័ត៌មានលម្អិតអំពីកាតនិម្មិតរបស់អ្នកត្រូវបានគេលួចបានតាមមធ្យោបាយណាមួយ លេាកអ្នកអាចប្រឈមនឹងការបាត់បង់សមតុល្យទឹកប្រាក់ដែលមានក្នុង ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ បុគ្គលនោះក៏អាចមានលទ្ធភាពចូលប្រើកម្មវិធីទូរស័ព្ទរបស់អ្នកដោយមិនមានការអនុញ្ញាតផងដែរ។ យើងនឹងមិនទទួលខុសត្រូវចំពោះផលនៃការបាត់បង់ទាំងនេាះឡេីយ។ លេាកអ្នកអាចទទួលការខាតបង់ ក្នុងករណីដែលជនម្នាក់នេាះបានប្រើប្រាស់កាតនិម្មិតរបស់អ្នក។
៦.៤ អ្នកត្រូវតែពិនិត្យមើលប្រតិបត្តិការរបស់អ្នក និងព័ត៌មានលម្អិតរបស់ពាណិជ្ជករអោយបានត្រឹមត្រូវ មុនពេល អ្នកបញ្ជាក់ការទិញរបស់អ្នក។
៦.៥ ប្រសិនបើអ្នកជឿថាប្រតិបត្តិការមួយត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតពីអ្នក សូមជូនដំណឹងមកយើង ជាបន្ទាន់ ឬបង្កកកាតនិម្មិតរបស់អ្នកភ្លាមៗ។
៧. ការលុបចោលកាតនិម្មិត ការផ្អាក និងការផុតកំណត់
កាតនិម្មិតនីមួយៗមានសុពលភាពរហូតដល់ថ្ងៃផុតកំណត់ នៅពេលដែលកាតនិម្មិតបានផុតកំណត់ ឬត្រូវបាន លុបចោល អ្នកមិនអាចប្រើវាសម្រាប់ប្រតិបត្តិការណាមួយបានទេ ប៉ុន្តែអ្នកអាចបង្កើតកាតនិម្មិតថ្មី។ អ្នកអាចលុបកាតនិម្មិតបានគ្រប់ពេលនៅលើកម្មវិធីទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ប្រសិនបើអ្នកមិនចង់ប្រើវាទៀត។ ពួកយើងរក្សាសិទ្ធិតាមការសម្រេចដោយឯកច្ឆ័នក្នុងការកំណត់ទៅលើការប្រើប្រាស់កាតនិម្មិតរបស់អ្នក រួមទាំងការ កំណត់ ឬហាមឃាត់ប្រភេទប្រតិបត្តិការជាក់លាក់ ដូចជាប្រភេទពាណិជ្ជករជាដើម។ យើងអាចបដិសេធក្នុងការ ចេញកាតនិម្មិត ឬលុបចោលកាតនិម្មិតរបស់អ្នកដោយមាន ឬដោយគ្មានការជូនដំណឹងជាមុន។ អ្នកយល់ព្រមមិនឱ្យមានការប្រើប្រាស់មិនសមរម្យ ឬអនុញ្ញាតឱ្យអ្នកដទៃប្រើកាតនិម្មិតទ្រូម៉ាន់នី ដែលផុតកំណត់ បានដកហូត បានលុបចោល បានផ្អាក ឬ កាតនិម្មិតមិនត្រឹមត្រូវ។
៨. ថ្លៃសេវាប្រតិបត្តិការអន្តរជាតិ – FOREX
អតិថិជនត្រូវតែមានសមតុល្យទឹកប្រាក់ជា រូបបិយប័ណ្ណ ដុល្លារអាមេរិក (USD) ដើម្បីភ្ជាប់ និងបង្កើតកាតនិម្មិត ម៉ាស្ទ័រកាត។ គណនីរូបបិយប័ណ្ណប្រាក់រៀល(KHR) មិនត្រូវបានអនុញ្ញាតឱ្យភ្ជាប់ជាមួយកាតនិម្មិតម៉ាស្ទ័រកាតទេ។ ប្រសិនបើអ្នកធ្វើប្រតិបត្តិការជារូបិយប័ណ្ណ ឬ ប្រទេសផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក (USD) ដែលជា កាតនិម្មិតទ្រូម៉ាន់នីរបស់អ្នកនោះចំនួនទឹកប្រាក់ដែលកាត់ចេញពីសមតុល្យទឹកប្រាក់របស់អ្នកនឹងត្រូវបានប្តូរប្រាក់
ទៅតាមអត្រាទូទាត់ (ឧទាហរណ៍ អត្រាប្តូរប្រាក់ម៉ាស្ទ័រកាត) ទៅជាចំនួននៅក្នុង រូបិយប័ណ្ណដុល្លារអាមេរិក (USD) នៃកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក។ អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចដកប្រាក់របស់អ្នក ដោយផ្អែកលើចំនួន ដែលបានប្តូរប្រាក់នៃប្រតិបត្តិការរបស់អ្នក។
៩. បង្កាន់ដៃ
អ្នកគួរតែទទួលបាន ឬ នឹងទទួលបានព័ត៌មានកត់ត្រាប្រតិបត្តិការនៅពេលអ្នកធ្វើប្រតិបត្តិការរួចរាល់។ អ្នកយល់ព្រមរក្សាពត៌មានកត់ត្រាប្រតិបត្តិការរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ជាមួយវិក្តយបត្រទិញរបស់អ្នក។ លើសពីនេះទៀត អ្នកអាចផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកនៅក្នុងប្រវត្តិ ប្រតិបត្តិការកាតនិម្មិត និងប្រវត្តិប្រតិបត្តិការទ្រូម៉ាន់នីវ៉ាឡេត ជាមួយនឹងវិក្កយបត្រទិញរបស់អ្នក។ អ្នកយល់ព្រមពិនិត្យ និងជូនដំណឹងដល់ពួកយើងអំពីកំហុស ភាពមិនប្រក្រតី ភាពមិនស៊ីសង្វាក់គ្នា ការទាមទារ ឬ
ការកាត់ទឹកប្រាក់ដែលមិនមានការអនុញ្ញាត ឬ ប្រតិបត្តិការដែលធ្វើហេីយ ដំណើរការហេីយ ឬបានទូទាត់ហេីយពីផលនៃការក្លែងបន្លំ ការក្លែងបន្លំ ពុំបានផ្តល់សិទ្ធិអំណាច ការធ្វេសប្រហែស ផ្សេងៗធេ្វីឡេីងដោយបុគ្គលណាមួយក៏ដោយ។
អ្នកបន្្តយល់ព្រមទៀតថា ប្រសិនបើអ្នកខកខានក្នុងការជូនដំណឹជាលាយលក្ខណ៍អក្សរដល់ពួកយើងអំពីកំហុស ភាពមិនស្របគ្នា ការទាមទារភាពមិនប្រក្រតី ឬ ការកាត់ទឹកប្រាក់ដែលមិនមានការអនុញ្ញាត ឬ ទំនិញក្នុងរយៈពេល
ម្ភៃមួយ (21) ថ្ងៃចាប់ពីថ្ងៃបានធេ្វីប្រតិបត្តិការហេីយ ឬ ថ្ងៃបានជូនដំណឹងប្រតិបត្តិការ សន្មតថាលេាកអ្នកបានទទួល យកនូវកំណត់ត្រា និងប្រតិបត្តិកា សមតុល្យនៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ហើយអ្នកនឹងត្រូវបានចាត់ទុកថាបានទទួលយកគ្រប់បញ្ហាទាំងអស់។
១០. ការរក្សាសមតុល្យទឹកប្រាក់ និងព័ត៌មានប្រតិបត្តិការសម្រាប់កាតនិម្មិតរបស់អ្នក
អ្នកគួរតែតាមដានចំនួនទឹកប្រាក់ដែលមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។ ប្រសិនបើសមតុល្យមានមិន គ្រប់គ្រាន់ ពួកយើងរក្សាសិទ្ធិក្នុងការបិទកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក ដោយមានការជូនដំណឹងជាមុន។ អ្នកអាចទទួលបានព័ត៌មានអំពីចំនួនទឹកប្រាក់ដែលអ្នកមាននៅក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដោយគ្រាន់តែចូលទៅ ក្នុងកម្មវិធីទ្រូម៉ាន់នី ។
១១. ការសម្ងាត់
យើងអាចបង្ហាញព័ត៌មានដល់ភាគីទីបីអំពីកាតនិម្មិតរបស់អ្នក ឬប្រតិបត្តិការដែលអ្នកបានធ្វើដោយប្រើកាតនិម្មិត ទ្រូម៉ាន់នីរបស់អ្នក៖
- ក្នុងករណីចាំបាច់សម្រាប់ការបញ្ចប់ប្រតិបត្តិការ
- ដើម្បីផ្ទៀងផ្ទាត់អត្ថិភាព និងលក្ខខណ្ឌនៃកាតនិម្មិតរបស់អ្នកសម្រាប់ភាគីទីបី ដូចជាពាណិជ្ជករ។
- ដើម្បីអនុលោមតាមភ្នាក់ងាររដ្ឋាភិបាល ដីការតុលាការ ឬតម្រូវការរាយការណ៍តាមច្បាប់ផ្សេងៗ
- ប្រសិនបើអ្នកផ្តល់ឱ្យយើងនូវការអនុញ្ញាតរបស់អ្នក
- ទៅកាន់និយោជិត សវនករ សាខា អ្នកផ្តល់សេវា ឬមេធាវីរបស់យើង តាមតម្រូវការ។
១២. ទំនួលខុសត្រូវរបស់យើងចំពោះការខកខានក្នុងការបំពេញប្រតិបត្តិការ
គ្មានព្រឹត្តិការណ៍ណាមួយដែលយើងនឹងទទួលខុសត្រូវចំពោះការខូចខាតជាលទ្ធផលនៃ (រួមទាំងប្រាក់ចំណេញដែលបាត់បង់) ការខូចខាតមិនធម្មតា ការខូចខាតពិសេស ឬ ការពិន័យ។ យើងនឹងមិនទទួលខុសត្រូវទេ ឧទាហរណ៍៖
- ប្រសិនបើគ្មានកំហុសរបស់ពួកយើង អ្នកមិនមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់នៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដើម្បីបញ្ចប់ប្រតិបត្តិការ។
- ប្រសិនបើពាណិជ្ជករបដិសេធមិនទទួលយកកាតរបស់អ្នក ឬផ្តល់សាច់ប្រាក់ត្រឡប់មកវិញ
- ប្រសិនបើម៉ាស៊ីនទូរទាត់ប្រាក់អេឡិចត្រូនិចដែលអ្នកកំពុងធ្វើប្រតិបត្តិការមិនដំណើរការត្រឹមត្រូវ ហើយអ្នកបានដឹងអំពីបញ្ហានៅពេលអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការ។
- ប្រសិនបើកាតរបស់អ្នកត្រូវបានបិទខ្ទប់ បន្ទាប់ពីអ្នករាយការណ៍ថាកាតនិម្មិត ឬលេខកូដចូល របស់អ្នកបានបាត់ ឬត្រូវបានគេលួច។
- ប្រសិនបើមានការផ្អាក ឬ សមតុល្យទឹកប្រាក់របស់អ្នកស្ថិតក្រោមដំណើរការផ្លូវច្បាប់ ឬការជាប់គាំងផ្សេង ទៀតដែលដាក់កម្រិតលើការប្រើប្រាស់របស់អ្នក។
- ប្រសិនបើយើងមានហេតុផលដើម្បីជឿថាប្រតិបត្តិការដែលបានស្នើសុំគឺគ្មានការអនុញ្ញាត។
- ប្រសិនបើកាលៈទេសៈហួសពីការគ្រប់គ្រងរបស់យើង (ដូចជា ភ្លើង ទឹកជំនន់ ឬកុំព្យូទ័រ ឬការទំនាក់ទំនង មិនជោគជ័យ) រារាំងការបញ្ចប់ប្រតិបត្តិការបើទោះបីជាមានការប្រុងប្រយ័ត្នសមហេតុផលដែលយើងបាន ធ្វើក៏ដោយ។ ឬ
- សម្រាប់ការលើកលែងផ្សេងទៀតដែលមានចែងក្នុងកិច្ចព្រមព្រៀងរបស់ពួកយើងជាមួយអ្នក។
១៣. ក្នុងករណីមានកំហុស ឬសំណួរអំពីកាតនិម្មិតរបស់អ្នក និងទ្រូម៉ាន់នីវ៉ាឡេតដែលបានភ្ជាប់
អ្នកអាចទូរស័ព្ទមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់ពួកយើងតាមរយៈលេខ (+855) 23 999639 ឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកគិតថាមានកំហុសបានកើតឡើងនៅក្នុងទ្រូម៉ាន់នីវ៉ាឡេត របស់អ្នកដែលភ្ជាប់ទៅកាតនិម្មិត។
១៤. ករណីបាត់កាត ឬ ការលួច ឬ ផ្ទេរដែលគ្មានការអនុញ្ញាត
ប្រសិនបើអ្នកបានបាត់ទូរសព្ទ ឬ ទូរសព្ទអ្នកត្រូវបានគេលួច ហេីយលេាកអ្នកជឿថាព័ត៌មានលម្អិតអំពីកាតនិម្មិត របស់អ្នកអាចប្រឈមនឹងការខាតបង់ លេាកអ្នកអាច ចូលកម្មវីធីទ្រូម៉ាន់នីវ៉ឡេតតាមទូរសព្ទដៃមួយទៀតដែលមាន ស្រាប់ ឬ ទូរស័ព្ទមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនភ្លាមៗ តាមរយៈលេខ (+855) 23 999639 ។
១៥. ការដេាះស្រាយវិវាទ និង ការទូទាត់សងវិញ
វិវាទកើតឡើងនៅពេលដែលម្ចាស់កាតនិយាយថាគាត់មិនបានអនុញ្ញាតប្រតិបត្តិការជាក់លាក់មួយ។
ក្នុងករណីមានប្រតិបត្តិការក្លែងបន្លំណាមួយបានកើតឡើងលើម្ចាស់កាត ទ្រូម៉ាន់នីនឹងជួយម្ចាស់កាត
បំពេញសំណើដើម្បីដេាះស្រាយវិវាទ និងរៀបចំបែបបទស្នេីសុំការទូទាត់សងវិញទៅកាន់អ្នកទិញតាមរយៈ ប្រព័ន្ធទូទាត់រៀងៗខ្លួន តាមរយៈដៃគូរ Paymentology និង/ឬ Mastercard ។ ដំណើរការដេាះស្រាយវិវាទ និងរៀបចំបែបបទស្នេីសុំការទូទាត់សងវិញតាមរយៈ Paymentology នឹងត្រូវចំណាយថ្លៃសេវាបន្ថែមដែល នឹងត្រូវទទួលខុសត្រូវដោយម្ចាស់កាត។ អ្នកយល់ព្រមគោរពតាមច្បាប់ Mastercard សម្រាប់ដេាះស្រាយវិវាទ និងរៀបចំបែបបទស្នេីសុំការទូទាត់សងវិញ ហើយយល់ព្រមបង់ថ្លៃសេវ៉ាបន្ថែមជាមុន មុនពេលទ្រូម៉ាន់នី អាចដំណើរការពាក្យស្នេីសុំជំនួសអ្នក។ យោងទៅតាមច្បាប់របស់ Mastercard សម្រាប់សំណើសងប្រាក់វិញ អ្នកនឹងមិនមានសិទ្ធិ ស្នើសុំក្នុងករណីដែលប្រតិបត្តិការរបស់អ្នកលើសពីរយៈពេល 60 ថ្ងៃ។ ហួសរយៈពេល 60 ថ្ងៃ អ្នកយល់ព្រមទទួលយកការបាត់បង់ និងបាត់បង់សិទ្ធិក្នុងការស្នេីសុំការទូទាត់សងវិញ។
ទ្រូម៉ាន់នី អាចនឹងធ្វើសកម្មភាពដោយផ្អែកលើការណែនាំរបស់អ្នក ដើម្បីដាក់ពាក្យសុំជំនួសអ្នក ប៉ុន្តែ ទ្រូម៉ាន់នីនឹងមិនទទួលខុសត្រូវទេ នៅពេលដែលលទ្ធផលនៃពាក្យសុំសងមិនបានជោគជ័យ។ រាល់ការចំណាយពាក់ព័ន្ធទៅលើការដាក់ពាក្យសុំសងនឹងត្រូវទូទាត់ដោយម្ចាស់កាត។
១៦. សំណងទំនិញ និង សងប្រាក់វិញ
ប្រសិនបើអ្នកមានសិទ្ធិទទួលបានប្រាក់បង្វិលសងលើទំនិញ ឬសេវាកម្មដែលទទួលបានតាមរយៈកាតនិម្មិត របស់អ្នក អ្នកយល់ព្រមក្នុងការបញ្ចូលទឹកប្រាក់បង្វិលសងទៅគណនីដែលភ្ជាប់ទៅនឹងកាតនិម្មិត។ អ្នកមិនមានសិទ្ធិទទួលបានសំណងបែបនេះទេ ប្រសិនបើគណនីរបស់អ្នកត្រូវបានបិទ។
១៧. វិសោធនកម្ម និង ការលុបចោល
ពួកយើងអាចកែប្រែ ឬ ផ្លាស់ប្តូរ ខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះនៅពេលណាក៏បាន។ អ្នកនឹងត្រូវបានជូនដំណឹងតាមរយៈសារជូនដំណឹងក្នុងកម្មវិធីទ្រូម៉ាន់នីអំពីការផ្លាស់ប្តូរណាមួយនៅក្នុងលក្ខណៈ
ដែលបានផ្តល់ដោយច្បាប់មុនកាលបរិច្ឆេទនៃការផ្លាស់ប្តូរជាធរមាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងក្នុងគោលបំណងសុវត្ថិភាព យើងអាចអនុវត្តការផ្លាស់ប្តូរបែបនេះដោយមិន ចាំបាច់ជូនដំណឹងជាមុន។ យើងអាចលុបចោល ឬផ្អាកដំណើរការកាតរបស់អ្នក ឬកិច្ចព្រមព្រៀងនេះនៅពេល ណាក៏បាន។
១៨. គ្មានការធានាទាក់ទងនឹង ទំនិញ និងសេវាកម្ម
ពួកយើងមិនទទួលខុសត្រូវចំពោះគុណភាព សុវត្ថិភាព ភាពស្របច្បាប់ ឬទិដ្ឋភាពផ្សេងទៀតនៃទំនិញ ឬសេវាកម្មណាមួយដែលអ្នកទិញដោយប្រើកាតនិម្មិតទ្រូម៉ាន់នីរបស់អ្នក។
វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យ និងធ្វើការជាមួយពាណិជ្ជករ ដើម្បីធានាថាអ្នកទទួលបានទំនិញ និងសេវាកម្មរបស់អ្នក ដូចដែលបានព្រមព្រៀងក្នុងលក្ខខណ្ឌដែលបានទិញ។
១៩. ការប្រឆាំងនឹងការសម្អាតប្រាក់ និងការដាក់ទណ្ឌកម្ម
១៩.១ អ្នកយល់ព្រមថា ទ្រូម៉ាន់នី អាចពន្យារពេលរាំងខ្ទប់ ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួយ ឬក៏លុប ច្រកចូលមកកាន់កាតនិម្មិតទ្រូម៉ាន់នី និង/ឬ បញ្ចប់ការប្រើប្រាស់កាតនិម្មិតភ្លាមៗ ដោយគ្មានការជូនដំណឹងជាមុន ដោយមិនបងើ្កតឲ្យមានជាការទទួលខុសត្រូវណាមួយប្រសិនបើ ទ្រូម៉ាន់នី មានការសង្ស័យថា៖
(ក) ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃណាមួយនោះ ឬ
(ខ) ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធបុគ្គលណាមួយ (រូបវ័ន្តបុគ្គល នីតិបុគ្គល ឬ រដ្ឋាភិបាល) ដែលជាប់ ទណ្ឌកម្ម ឬ ទាក់ទងដោយផ្ទាល់ ឬដោយប្រយោល ទៅបុគ្គលណាមួយដែលជាប់ទណ្ឌកម្មស្ថិតក្រោមទណ្ឌ កម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬប្រទេសផ្សេងទៀត ឬ ប្រតិបត្តិណា មួយ ដោយផ្ទាល់ ឬដោយប្រយោល ក្នុងដំណើរការនៃអំពើមិន ស្របច្បាប់ ឬក៏ ប្រតិបត្តិការនោះអនុវត្ត ឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។
១៩.២ អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅទ្រូម៉ាន់នី តាមការទាមទារដ៏សមហេតុសមផលរបស់ទ្រូម៉ាន់នី ដើម្បីគ្រប់គ្រងហានិភ័យ ការសម្អាតប្រាក់ ឬ ហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឬ ដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុង ប្រទេសកម្ពុជា ឬប្រទេស ដទៃណាមួយទៀត ហើយអ្នកយល់ព្រម ថាទ្រូម៉ាន់នី នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ និង ទ្រូម៉ាន់នីវ៉ាឡេត របស់លោកអ្នក៖
(ក) ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាល ឬ តុលាការ ដែលតម្រូវដោយច្បាប់ណាមួយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ នៅទីណាផេ្សងទៀត។
(ខ) ស្ថាប័នអន្តរការីរបស់ទ្រូម៉ាន់នី ដែលទ្រូម៉ាន់នីប្រើដើម្បីធ្វើការទូទាត់សម្រាប់គោលបំណងនៃការ អនុលោមតាមច្បាប់ ឬ បទប្បញ្ញត្តិណាមួយនោះ។
១៩.៣ អ្នកបានប្រកាស និងទទួលស្គាល់ចំពោះ ទ្រូម៉ាន់នី ថា ដំណើការទូទាត់ប្រាក់ដោយទ្រូម៉ាន់នីតាម សេចក្តីណែនាំរបស់អ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃទៀតណាមួយឡើយ។
២០. ខចែងផ្សេងៗ
២០.១ ការក្លែងបន្លំតាមអ៊ីនធឺណិត៖
អ៊ីនធឺណិតងាយនឹងទទួលរងការក្លែងបន្លំ ការប្រើប្រាស់ខុស ការលួចចូល និងសកម្មភាពផ្សេងទៀត ដែលអាច ប៉ះពាល់ដល់ការបង្កើត ឬ ប្រើប្រាស់កាតនិម្មិត។ ខណៈពេលដែលយើងមានបំណងផ្តល់នូវសុវត្ថិភាពដើម្បីការពារ ដូចគ្នា វាមិនមានការធានាណាមួយប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត ការលួចចូល និងសកម្មភាពផ្សេងទៀត ដែលអាចប៉ះពាល់ដល់ការបង្កើត និងការប្រើប្រាស់កាតនិម្មិតនោះទេ។ អ្នកត្រូវវាយតម្លៃហានិភ័យទាំងអស់ដែលអាចកើតមានមុនពេលអ្នកសំរេចចិត្តទិញទំនិញពីពាណិជ្ជករតាមប្រពន្ធអ៊ីនធឺណិត។
២០.២. ហានិភ័យបច្ចេកវិទ្យា៖
បច្ចេកវិទ្យាសម្រាប់កាតនិម្មិតដែលផ្តល់ជូនដោយពួកយើងអាចរងផលប៉ះពាល់ដោយមេរោគ ឬកូដព្យាបាទ បំផ្លិចបំផ្លាញ ឬភាពរអាក់រអួលកម្មវិធី ផ្សេងទៀត។ ហេីយវាក៏អាចជាការរអាក់រអួលផ្នែកប្រព័ន្ធរបស់យើងដែល តម្រូវអេាយមានការថែទាំក្នុងអំឡុងពេលនោះ ដែលធ្វេីអេាយលេាកអ្នកមិនអាចដំណើរការចាយបាន។ នេះអាចបណ្តាលឱ្យមានការពន្យារពេលក្នុងដំណើរការសេចក្តីណែនាំ ឬការបរាជ័យក្នុងដំណើរការសេចក្តីណែនាំ និងការបរាជ័យ និងអសមត្ថភាពផ្សេងទៀត។ អ្នកយល់ និងទទួលស្គាល់បញ្ហារអាក់រអួលដែលអាចកេីតមាន ហេីយលេាកអ្នកត្រូវរាយការ មកភ្នែកទំនាក់ទំនងអតិថិជនភ្លាមៗតាមរយៈលេខទូរសព្ទ 023999639 ដេាះស្រាយបញ្ហា ឬ ទទួលបាននូវព័ត៌មានថ្មីៗ។
២០.៣. ដែនកំណត់៖
អ្នកដឹងហើយថា ពេលខ្លះយើងអាចដាក់កម្រិតអតិបរមា និងអប្បបរមាលើកាតនិម្មិត។ អ្នកយល់ព្រមថាការអនុវត្តនេះជាការជួយកាត់បន្ថយហានិភ័យអេាយអ្នក។ ជាឧទាហរណ៍ យើងអាចដាក់កំហិតលើប្រតិបត្តិការ ក្នុងកំឡុងពេលជាក់លាក់ ឬការដាក់កំហិតលើចំនួនក្នុងរយៈពេលជាក់លាក់ណាមួយ ឬសូម្បីតែដែនកំណត់លើ ប្រតិបត្តិការនីមួយៗ ឬដែនកំណត់នៃកាតដែលបានបង្កើតក្នុងមួយថ្ងៃ។ អ្នកត្រូវបានកំណត់ដោយការកំណត់បែបនេះ ហើយត្រូវអនុវត្តយ៉ាងតឹងរ៉ឹងជាមួយពួកវា។
២០.៤. សំណង៖
អ្នកនឹងផ្តល់សំណងដល់ពួកយើងសម្រាប់ ការខាតបង់ និងការខូចខាតទាំងអស់ដែលអាច បណ្តាលមកពីអ្នក មិនគោរពតាមបទប្បញ្ញត្តិណាមួយនៅក្នុងខចែងនិងលក្ខខណ្ឌនៃកាតនិម្មិត។
២១. ច្បាប់គ្រប់គ្រង
កិច្ចព្រមព្រៀងនេះត្រូវបកស្រាយ និងគ្រប់គ្រងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២២. ភាសា
ខចែងនិងលក្ខខណ្ឌទាំងនេះត្រូវបានរៀបចំជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស៊ីសង្វាក់គ្នារវាងកំណែភាសាអង់គ្លេសដើម និងការបកប្រែណាមួយកំណែជាភាសា អង់គ្លេសត្រូវគ្រប់គ្រង។
What is a TrueMoney Virtual card?
TrueMoney virtual card work exactly like your physical card and they just live in your TrueMoney Wallet. Secured by encryption, they offer a safe and convenient way to pay online and in-store.
- You can use your TrueMoney Wallet to apply for a virtual card. Before applying for the virtual card, you must agree with the TrueMoney Virtual Card terms and conditions, and acknowledge the fees and charges that may occur with the usage. The card is linked to your TrueMoney Wallet balance, so when you play with it, the amount will be automatically deducted. The card may be issued under an available payment scheme or a TrueMoney partner.
- With your virtual card issued by TrueMoney, you can make payments or purchases at any online merchant that displays the Mastercard, like Food Amazon, eBay, AliExpress, etc. You have control over your card whether to enable or freeze the card (Can’t be used temporarily). You can also set your daily limit and max amount of usage within the Application. You can request to change your card number if you think that your card information has been compromised.
- You shall verify the information on your online purchase before confirming to authorize the payment. In case of an error or mistake made by you, you will be liable for any loss that may occur.
- To help you recover the potential loss, you may call our care center immediately to raise your case so that TrueMoney can assist you in recovering your losses if possible.
TrueMoney virtual card can do almost everything you could expect from a normal payment card, with one exception: it doesn’t exist in any physical form.
There are many reasons why virtual payment cards are incredibly useful. From convenience to improved security when purchasing online, they’re really quite handy things.
The only thing you can’t do with it is to withdraw cash. This is because it does not have a magstripe or chip for Chip & Pin – on Wallet of not being physical. Apart from that, however, a virtual card has a 16-digit number, an expiry, and a CVV like any normal card
What is important to know, though, is that, whilst your virtual card will be linked to your USD Wallet. You can also Freeze your virtual card this means that you can spend online without worrying about security.
You can use your TrueMoney card to make purchases online and in-app, and you can pay in-store with mobile payment services like Coda, Foodpanda, Grab, and Payway, basically wherever the Mastercard logo is visible online.
Why should I use a Virtual Card?
One of the main benefits of a virtual card is that it can be hugely helpful in keeping your Wallet secure online.
You’ll have noticed that you got benefits from TrueMoney Virtual Card:
- Create a Card instantly without lining up at Bank
- Securely Pay online with Mastercard 3D Secure on all e-commerce website
- Low cost & and no hidden fees!
- Track and Spend anywhere, anytime
- Manage your card easily from your app
However, that’s not the only reason why you should use one. Rather, there are a number of advantages that virtual cards offer. Let’s take a look.
🔐 Stay Secure
Virtual cards help to protect against this by being easily freezable. This means that the card details that you leave with the vendor cannot be used to access your Wallet after the single time you gave permission.
🧧 Budget Better
With TrueMoney, you can order 1 virtual card at a time. Set a limit on what you can spend. The money comes out of the same place as your wallet.
💡 Keep Your Card Handy
Physical cards are possible. We’ve all done it. Virtual cards, though, make that a bit more difficult, as you’ll always have it stored on your phone in your Wallet!
This doesn’t stop you from losing your phone – obviously. But your virtual card will be there in your TrueMoney wallet as soon as you log in from elsewhere.
How To Use TrueMoney Virtual Card?
The TrueMoney virtual card is incredibly easy to use. That’s because it works in exactly the same way as a regular Mastercard.
You’ll see your virtual card in the app – as soon as you have one. With any online payment, enter the 16-digit card number as normal, along with the expiry and CVV number.
How Do I Get a Virtual Card?
To get a TrueMoney virtual card, head to the app and open up the “Virtual Card” menu on the home screen of your Wallet.
You’ll see your normal card thereafter activation. Swipe through to the “Activate my Card” screen, and follow instructions.
Now you can find your card in the “Virtual” card section of the app – and it can be used as normal. Easy.
How Do I freeze my Virtual Card?
To stay secure when you are not using it intensely, you can “Freeze” your card. This instantly blocks new purchases and recurring transactions, payments, balance transfers and credits.
Unfreeze it any time you need it to pay making sure you have a sufficient USD balance otherwise the payment will be declined.