លក្ខខណ្ឌផ្សេងៗដែលត្រូវបានអនុវត្ត៖
ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃ “ទិញពេជ្រ ឈ្នះពេជ្រ”
លក្ខខណ្ឌទាំងនេះ គឺសម្រាប់ឱ្យអ្នកចូលរួមក្នុងកម្មវិធីផ្សងសំណាងយល់ដឹងពីព័ត៌មានលម្អិត និងការចូលរួម “ទិញពេជ្រ ឈ្នះពេជ្រ”។ អ្នកចូលរួមត្រូវយល់ព្រមលើព័ត៌មានលម្អិត វិធីសាស្រ្ត និងរយៈពេលនៃការផ្សងសំណាង។
- កម្មវិធីពិសេសនេះរៀបចំដោយក្រុមហ៊ុន TrueMoney Cambodia Co., Ltd. ។
- អ្នកចូលរួមក្នុងទិញពេជ្រ គ្រប់ប្រភេទនៅលើ PlayOn! មានឱកាសឈ្នះរង្វាន់នៅលើ TrueMoney Wallet ដោយធ្វើតាមលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធីផ្សងសំណាង យោងតាមលក្ខខណ្ឌ។
3. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្តល់រង្វាន់តែមួយគត់ក្នុង 1 លេខអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចូលរួមក្នុងការផ្សងសំណាងទទួលបានច្រើនជាង 1 រង្វាន់ ក្រុមហ៊ុននឹងជ្រើសរើសរង្វាន់ដែល មានតម្លៃខ្ពស់បំផុត។
- រង្វាន់នឹងធ្វើការប្រកាសនៅថ្ងៃ៖
– ថ្ងៃទី ១៧ មេសា ឆ្នាំ ២០២៦
– ថ្ងៃទី ០១ ឧសភា ឆ្នាំ ២០២៦
- ក្រុមហ៊ុននឹងផ្ទេរពេជ្រទៅអ្នកដែលមានសំណាងឈ្នះពេជ្រចូល ហ្គេម Mobile Legends: Bang Bang រឺ Free Fire តាមរយៈ Server ID និង User ID (Global / Cambodia) នៅក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ប្រកាសអ្នកឈ្នះ (ថ្ងៃធ្វើការ)
- អ្នកចូលរួមផ្សងសំណាងត្រូវប្រាកដថា ព័ត៌មានដែលប្រើក្នុង TrueMoney Wallet របស់អ្នកឈ្នះគឺត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនពិនិត្យឃើញថាព័ត៌មានទាំងនោះ ជាព័ត៌មានក្លែងក្លាយ ឬមិនមែនជាព័ត៌មានរបស់អ្នក ចូលរួមក្នុងការផ្សងសំណាងដោយខ្លួនឯង ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ ឬយករង្វាន់មកវិញរួមទាំងទាមទារសំណងការខូចខាតពីអ្នក ចូលរួមភ្លាមៗ។
- រង្វាន់ដែលឈ្នះមិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀត រួមទាំងសិទ្ធិទទួលបានរង្វាន់ មិនអាចផ្ទេរទៅឱ្យអ្នកផ្សេងបានឡើយ។
- អ្នកចូលរួមលេងមានសិទ្ធឈ្នះរង្វាន់តែម្ដងតែប៉ុណ្ណោះ ក្នុងរយៈពេលនៃយុទ្ធនាការ។
9. ក្រុមហ៊ុនត្រូវទទួលខុសត្រូវលើការកាត់ទុកពន្ធសម្រាប់រង្វាន់ ដែលបានផ្តល់ឱ្យអ្នកដែលត្រូវរង្វាន់ក្រោមការផ្សងសំណាងនេះ។ អ្នកដែលត្រូវរង្វាន់មិនចាំបាច់បង់ប្រាក់អ្វីនោះទេ។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន លុបចោល ការផ្ដល់រង្វាន់។ ប្រសិនបើក្រុមហ៊ុនពិនិត្យឃើញថាមានការក្លែងបន្លំ អំពើពុករលួយ ឬសកម្មភាពខុសច្បាប់ណាមួយ។ ក្រុមហ៊ុននឹងចាត់ការតាមនីតិវិធីច្បាប់។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែរយៈពេលនៃការផ្សងសំណាង របៀបចូលរួមក្នុងការផ្សងសំណាង លក្ខខណ្ឌ ឬព័ត៌មានលម្អិតផ្សេងទៀត ដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អ្នកចូលរួមក្នុងករណីណាមួយ។
ប្រសិនបើមានករណីណាមួយកើតឡើង ក្រុមហ៊ុនមានសិទ្ធិក្នុងការសម្រេច។
- បុគ្គលិករបស់ក្រុមហ៊ុន TrueMoney Cambodia មានសិទ្ធក្នុងការចូលរួមលេង និងឈ្នះរង្វាន់ផ្សេងៗ។ បុគ្គលិករបស់ក្រុមហ៊ុន TrueMoney Cambodia មិនមានសិទ្ធ 1,500 ពេជ្រ និង 500 ពេជ្រ ឡើយ។
- អ្នកឈ្នះ 1,500 ពេជ្រ និង 500 ពេជ្រ តម្រូវឲ្យដំឡើងកម្រិតគណនី ទៅកម្រិតពេញលេញ។
- ទាក់ទងទៅកាន់ផ្នែកសេវាបម្រើអតិថិជនរបស់យើងសម្រាប់ព័ត៌មានបន្ថែម។
