Ascend Money ដែលជាក្រុមហ៊ុនមេរបស់ ក្រុមហ៊ុនទ្រូម៉ាន់នី ខាងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំអាសុីអាគ្នេយ៍ បានប្រតិបត្តិការទឺកប្រាក់សរុបចំនួន ៥បុីលានដុល្លារ ក្នុងឆ្នាំ២០១៧ 

-ប្រតិបត្តិការប្រាក់ចំនួន ៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧នៅតំបន់អាស៊ីគ្នេយ៍

-ប្រតិបត្តិការប្រាក់ស្មើនឹង ១០%នៃ ចំណូលក្នុងស្រុកសរុប នៅប្រទេសកម្ពុជា 

-បម្រើជូន អតិថិជនប្រមាណ ២១.១ លាននាក់ 

 

សិង្ហបុរី, ០៦ ខែកក្កដា ២០១៨ - ក្រុមហ៊ុន Ascend Money ជាក្រុមហ៊ុនដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍ ខាងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានប្រតិបត្តិការទឹកប្រាក់ចំនួន

៥ពាន់លានដុល្លារ នៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៧ ហើយបានកើនឡើង ៤០០% ពីមួយឆ្នាំទៅមួយឆ្នាំធៀបទៅនឹងឆ្នាំ២០១៦។ Ascend Money ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន

TrueMoney ដែលមាននៅ ៦ប្រទេស ក្នុងអាស៊ីអាគ្នេយ៍ បានបម្រើ ដល់អតិថិជនចំនួន ២១.១ លាននាក់ក្នុងឆ្នាំ ២០១៧។ បើយើងគិតតែពីបរិមាណការបង់ប្រាក់របស់ប្រទេសថៃ

ដែលជាអ្នកចែកចាយធំជាងគេ របស់ក្រុមហ៊ុន Ascend Money ដែលមានគណនីទូទាត់ប្រាក់ចំនួនប្រហែល ៥០%   នៃចំនួនតួលេខសរុប។ ទីផ្សារផ្សេងៗទៀត ក៏មានកំណើនខ្លាំងដែរ

ដែលស្មើនឹងបរិមាណនៃការ ទូទាត់ឡើងដល់ទៅ ៤៦០% នៃចំនួនដែលបានទូទាត់រួច។  ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ Ascend Money បានប្រតិបត្តិការទឹកប្រាក់ស្មើនឹង១០%

នៃចំណូលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

 

លោក Tanyapong Thamavaranukupt អគ្គនាយកនៃក្រុមហ៊ុន Ascend Money បានថ្លែងថា “នៅប្រទេសថៃ ពួកយើង កំពុងតែធ្វើប្រតិបត្តិការ ឌីជីថល វ៉លលីត

(Digital Wallet) ក្រោមឈ្មោះថា “TrueMoney Wallet” ដែលផ្តល់សេវាកម្ម ជាច្រើន ដូចជា រូបបិយបណ្ណឌីជីថល (digital money) មុខងារឌីជីថល (digital content)

និង ការទូទាត់ប្រាក់។ អ្នកប្រើប្រាស់បច្ចុប្បន្ន បានកើនឡើង បួនដង ក្នុងរយៈពេល ១២ខែមុន មកទល់ពេលនេះ យើងជាអ្នកនាំមុខទីផ្សារ នៅលើវិស័យនៅក្នុងប្រទេសថៃ ។”

លោក Thamavaranukupt បន្តថា “នៅទីផ្សារផ្សេងៗទៀត TrueMoney ក៏មានប្រតិបត្តិការ ដោយការផ្តល់ជូន នូវសេវាកម្មអនឡាញ ជាមួយ Digital Wallet និង

សេវាកម្មតាមរយ:ភ្នាក់ងារ របស់យើងផងដែរ។ នៅអាស៊ីអាគ្នេយ៍ភាគរយនៃអ្នកដែលមិនប្រើប្រាស់ សេវាធនាគារមានកម្រិតខ្ពស់ ចាប់ពី ៥០% ទៅ ៨០% ហើយវាជា

មធ្យោបាយដែលល្អបំផុតក្នុងការផ្តល់សេវាកម្មទាំងនេះ ជូនដល់អតិថិជន គឺតាមរយៈ ការធ្វើប្រតិបត្តិការខាងលើ។ ទម្រង់អាជីវកម្មរបស់ TrueMoney មិនត្រឹមតែធ្វើ

អោយយើងអាចបម្រើដល់អតិថិជនដែលប្រើប្រាសប្រព័ន្ធ   ឌីជីថល ប៉ុណ្ណោះទេ ថែមទាំងអាចអោយអ្នកមិនអាចប្រើប្រាស់សេវាធនាគារ ដែលរស់នៅតាមជនបទ

ដទៃទៀត ក៏អាចប្រើប្រាស់បានដែរ។ យើងបានខិតខំធ្វើការអោយអស់ពីសមត្ថភាពដើម្បីក្លាយជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ ហើយខ្ញុំមានភាពសប្បាយ

រីករាយយ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់យើងកន្លងមក។” 

 

ក្រុមហ៊ុន Ascend Money មានភ្នាក់ងារច្រើនជាង ៦ម៉ឺន កន្លែងនៅទូទាំងអាស៊ីអាគ្នេយ៍ មានដៃគូធនាគារធំៗជាច្រើន និងដៃគូអាជីវកម្មក្នុងស្រុកផេ្សងទៀត។

សព្វថ្ងៃនេះក្រុមហ៊ុន Ascend Money កំពុងដំណើរការក្នុងប្រទេសចំនួន ៦ រួមមាន ប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងភូមា ដែលអនុញ្ញាត

អោយភ្នាក់ងារនៅក្នុងប្រទេស នីមួយៗ អាចស្នើសុំ និង បម្រើសេវាកម្មដល់សហគមន៍ឆ្ងាយៗ និងផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការបង់ប្រាក់ និងប្រើប្រាស់

សេវាកម្មហិរញ្ញវត្ថុដទៃៗទៀត។ 

លោក Thamavaranukupt បន្ថែមថា “ភាពជោគជ័យនៅក្នុងអាជីវកម្មមានសារៈសំខាន់ណាស់ ហើយយើងសប្បាយរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អទៅ

លើប្រជាជននៅតាមសហគមន៍ ដែលពួកគាត់អាចទទួលបានការប្រើប្រាស់ នូវសេវាកម្មហិរញ្ញវត្ថុផ្សេងៗដែលយើងផ្តល់ជូន។ នយោជិតអាចទូទាត់សាច់ប្រាក់ផ្សេងៗ

តាមរយៈ ទូរសព្ទដៃរបស់ពួកគេ (Mobile Wallet) ហើយអាចផ្ទេរប្រាក់ទៅ គ្រួសាររបស់គេ នៅតាមតំបន់ជនបទ ឬទៅប្រទេសផ្សេងៗទៀតដោយភាពងាយស្រួល

និង ជួយសម្រួល ដល់ការរស់នៅរបស់មនុស្សជាទីស្រឡាញ់ពួកគេ។” 

 

ម្ចាស់ភាគហ៊ុនពីរធំៗរបស់ក្រុមហ៊ុន Ascend Monday គឺ CP Group និង Ant Financial។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ TrueMoney បានធ្វើការជាមួយ ភ្នាក់ងារ និង

បណ្តាញអតិថិជនជាច្រើន របស់ CP Group រួមជាមួយនឹងភាពជាដៃគូ និង អត្ថប្រយោជន៍ និងការដាក់ចេញជាយុទ្ធសាស្ត្ររបស់ Ant Financial ដើម្បីពង្រីក

ទំហំការផ្តល់សេវាកម្ម និង ទូទាត់វិក្កយបត្រ។ ទស្សនវិស័យ លោក Thamavaranukupt គឺរំពឹងថាក្រុមហ៊ុន Ascend Money នឹងបន្តការប្រើប្រាស់ភាពច្នៃប្រឌិត

និង ពង្រីកទំហំសេវាកម្មរបស់ខ្លួន ដើម្បីបម្រើដល់ទីផ្សារអោយកាន់តែមានភាពងាយស្រួល។ 

 

លោក Thamavaranukupt ថ្លែងបញ្ជាក់ថា “យើងកំពុងតែពង្រីក ការបោះជំហាន នៅទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់

សេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនរបស់យើង។ ក្នុងតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃ យើងជាក្រុមហ៊ុនតែមួយគត់ដែលមានអាជ្ញាប័ណ្ណស្ថាប័ន រដ្ឋដែលគ្រប់គ្រង Fintech

ក្នុងការចែកចាយសេវាកម្មហិរញ្ញវត្ថុ អេឡិចត្រូនិចនៅទូទាំងតំបន់ហើយយើងនឹងបន្ត ផ្តល់ជូនទាំងអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល និងអ្នកមិនប្រើប្រាស់ សេវាកម្មធនាគារ

ជាមួយនឹងឱកាសក្នុងការស្វែងយល់អំពីសេវាកម្មទាំងនេះដែលនាំអោយជីវិតកាន់តែមានភាពងាយស្រួល” ។

 

អំពី Ascend Money:

គោលដៅរបស់ Ascend Money គឺដើម្បី ផ្តល់លទ្ធភាព ដល់អ្នកគ្រប់គ្នា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលនាំឱ្យជីវិតកាន់តែប្រសើរ។

Ascend Money Group ជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសថៃ និង អាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការនៅក្រោមម៉ាក TrueMoney សម្រាប់ការទូទាត់នឹង

Ascend Nano សម្រាប់ ការផ្តល់ប្រាក់កម្ចី។  ជាមួយនឹងទីស្នាក់ការធំរបស់ខ្លួន នៅក្រុងបាងកក ប្រទេសថៃប្រាក់កម្ចីកំពុងដំណើរការនៅក្នុង ប្រទេសរួមមាន ប្រទេសថៃ

ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងភូមា។

 

Ascend Money ផ្តោតទៅលើ ក្រុមគោលដៅ ធំៗចំនួន២  ដែលអ្នកដែលប្រើប្រាស់ Digital Wallet  និង អ្នកដែលមិនប្រើសេវាកម្ម ធនាគារ។ សព្វថ្ងៃយើង ផ្តល់សេវា

បង់ប្រាក់ដូចជាការផ្ទេរប្រាក់ ក្នុងស្រុកនិងក្រៅស្រុក ការទូទាត់វិក្កយបត្រ និង សេវាបើកប្រាក់បៀវត្ស តាមរយ:បណ្តាញ Internet និងតាមរយ:ភ្នាក់ងាររបស់យើង។