ក្រុមហ៊ុន​ ទ្រូម៉ាន់នី (ខេមបូឌា) ដាក់​ដំណើរការមុខងារ​ PlayOn! ដែលជាទីផ្សារ​ឌីជីថលសម្រាប់​អ្នកលេងហ្គេម

ភ្នំពេញ, ថ្ងៃទី ០១ មេសា ២០២៥ 

 

ក្រុមហ៊ុន​ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ  និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba)ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ីនៅតែ​បន្ត​លើកកម្ពស់របៀបរស់នៅបែបឌីជីថលរបស់យុវជនកម្ពុជាឱ្យមានភាពទាន់សម័យជាងមុន ដោយការបើកដំណើរការមុខងារ PlayOn! ដែលជាទីផ្សារ​ឌីជី​ចលក្នុង​កម្មវិធីទូរសព្ទ​ដៃ TrueMoney Wallet។

 

PlayOn ផ្តល់ឱ្យអ្នកប្រើប្រាស់អាចទិញទំនិញក្នុងហ្គេមបានដោយផ្ទាល់ពីហ្គេមល្បីៗជាច្រើននៅលើទូរស័ព្ទដៃដូចជា Mobile Legends: Bang Bang, PUBG Mobile, Free Fire, Zepeto, Clash of Clans, Clash Royale, Hay Day និង Magic Chess Go Go។

 

អ្នកលេងហ្គេមអាចស្វែងរក ទិញ និងដាក់លុយចូលក្នុងហ្គេមខ្លួនចូលចិត្តបានភ្លាមៗ​ និងងាយស្រួលដោយមិនចាំបាច់ផ្លាស់ ប្តូរកម្មវិធីទៅវិញទៅមក ឬជួបបញ្ហាស្មុគស្មាញក្នុងការទូទាត់។ ទីផ្សារ​ឌីជីថលនេះផ្តល់តម្លៃសមរម្យសមស្របទៅនឹង តម្រូវការជាក់ស្តែងរបស់ទីផ្សារកម្ពុជាដើម្បីឱ្យអ្នកលេងហ្គេមអាចទទួលបានបទពិសោធន៍កម្សាន្ត ភ្លាមៗ ងាយស្រួល និងមានសុវត្ថិភាព។

 

“ការលេងហ្គេម គឺជាផ្នែកស្នូលមួយដែលជំនាន់ Gen Z ធ្វើការប្រាស្រ័យទាក់ទង ចូលរួម និងកម្សាន្ត។ ជាមួយនឹង PlayOn! យើងមិនត្រឹមតែជាទីផ្សារឌីជីថលលក់ទំនិញក្នុងហ្គេមទេ — ប៉ុន្តែយើងកំពុងបង្កើតរបត់រស់នៅថ្មីមួយទៀត ដែលជួយឱ្យជំនាន់ឌីជីថល ទទួលបានភាពរីករាយមួយកម្រិតទៀត ជាមួយ​ការ​ចំណាយ​តិច​” លោកស្រី ឃួន ហ្វ្រង់ដារ៉ា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនទ្រូម៉ាន់នី (កម្ពុជា និងមីយ៉ាន់ម៉ា) បានបញ្ជាក់។

 

ការ​ដាក់ឱ្យប្រើប្រាស់ទីផ្សាឌីជីថល ​PlayOn ​នេះ បានដៅជំហានដ៏សំខាន់មួយទៀតក្នុងបេសកកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីជំរុញការច្នៃប្រឌិតបែបឌីជីថលនៅកម្ពុជា។ខណៈពេលដែលអ្នកប្រើប្រាស់កាន់តែច្រើនបន្តមកជ្រើសរើសការលេងហ្គេមសម្រាប់កម្សាន្ត និងការប្រាស្រ័យទាក់ទង ក្រុមហ៊ុនទ្រូម៉ាន់នីព្យាយាមធ្វើឱ្យការចូលដំណើរការកាន់តែងាយស្រួល ។

 

ទីផ្សារឌីជីថលនេះបានដាក់ដំណើរការ និងអាចចូលប្រើបានតាមកម្មវិធី TrueMoney Wallet តែប៉ុណ្ណោះ។ PlayOn! លើសពីការលេងហ្គេម។

Share this

Related News & Events